ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា គ្រឹះស្ថានហិរញ្ញវត្ថុឯកជនបានចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ឥណទានជូនសហគ្រាសនៅក្នុងវិស័យទេសចរណ៍តាមរយៈប្រើប្រាស់ដើមទុនផ្ទាល់របស់គ្រឹះស្ថានខ្លួន ដែលជួយសម្រាលសម្ពាធ និងចូលរួមគាំទ្រដល់សហគ្រាសទាំងនោះ ក្នុងការបើកដំណើរការអាជីវកម្មឡើងវិញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ជាកិច្ចដំណើរការនៃការស្តារ និងការជំរុញវិស័យទេសចរណ៍ឱ្យស្ទុះងើបឡើងវិញស្របតាម «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣», រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងសហហិរញ្ញប្បទានរវិស័យទេសចរណ៍ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍សម្រាប់ ៖ (១)-ការបើកដំណើរការអាជីវកម្មឡើងវិញ; (២)-ការកែលម្អ និងធ្វើទំនើបកម្មសេវាកម្មទេសចរណ៍; និង (៣)-ការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយទូទាំងសកលលោក។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍» ដែលមានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារអាមេរិកនេះ បានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក។ តាមរយៈគម្រោងនេះ, សហគ្រាសនៅក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ អាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២០ និង ឆ្នាំ ២០២១ កន្លងទៅ, តាមរយៈយន្តការ SME Bank, រាជរដ្ឋាភិបាលក៏បានផ្តួចផ្តើម និងអនុវត្តកម្មវិធីសហហិរញ្ញប្បទានចំនួន ២ ជំហាន រួចមកហើយ ដោយជំហានទី ១ មានទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក និងជំហានទី ២ មានទឹកប្រាក់សរុប ២៥០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការរក្សាលំនឹងអាជីវកម្ម និងបង្កើតការងារថ្មី ក៏ដូចជាបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ក្នុងវិស័យអាទិភាព រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។
ដោយឡែក, ថវិកាទាំង ១៥០ លានដុល្លារអាមេរិក នៃ «គម្រោងសហហិរញ្ញប្បទានរវិស័យ ទេសចរណ៍» ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺផ្តោតសំខាន់ សម្រាប់តែវិស័យ ទេសចរណ៍តែមួយប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍ បន្ថែមទៀត និង ចូល រួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឲ្យតម្លៃខ្ពស់ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចការដ៏មានសារៈសំខាន់នេះ ហើយសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ នឹងបន្តសហការជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យ ទេសចរណ៍ និង វិស័យអាទិភាពផ្សេងទៀតក្នុងកាលៈទេសៈដ៏លំបាកនេះ ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដូច្នេះថា ៖
“អន្តរាគមន៍របស់រាជរដ្ឋាភិបាល តាមរយៈការបញ្ចេញកញ្ចប់ថវិកាទាំងនេះ គ្រាន់តែជាចំណែកតូចមួយក្នុងការបំពេញតម្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់របស់សហគ្រាស នៅក្នុងវិស័យទេសចរណ៍តែប៉ុណ្ណោះ។ ដូច្នេះ, ការចូលរួមរបស់គ្រឹះស្ថានហិរញ្ញវត្ថុឯកជនក្នុងការផ្តល់ឥណទានជូនសហគ្រាសនៅក្នុងវិស័យនេះ ដោយប្រើប្រាស់ដើមទុនផ្ទាល់របស់គ្រឹះស្ថានខ្លួន ពិតជាមានសារៈសំខាន់ក្នុងការជួយ សម្រាលសម្ពាធ និងចូលរួមគាំទ្រដល់សហគ្រាសទាំងនោះ ក្នុងការបើកដំណើរការអាជីវកម្មឡើងវិញ៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content