វិស័យឯកជនស្នើឱ្យរដ្ឋាភិបាលបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេស ជាតំបន់ប្រមូលផ្ដុំទៅដោយបណ្តាសហគ្រាស រោងចក្រចម្រុះជាច្រើន ហើយក៏ជាមជ្ឈមណ្ឌលមួយសម្រាប់អ្នកវិនិយោគក្នុងការដាក់ទីតាំងរបស់ខ្លួនដោយមានការគាំទ្រ និងជួយសម្រួលជាពិសេសពីរាជរដ្ឋាភិបាល។

បើតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន ២៤ ទីតាំង និងមានគម្រោងវិនិយោគសរុបចំនួន ៥៦១គម្រោង ព្រមទាំងអាចបង្កើតការងារដល់ប្រជាជនក្នុងតំបន់បានប្រមាណជា ១៦ម៉ឺនកន្លែង។

ក្នុងន័យនេះ បើកាលណាប្រទេសមួយមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន សេដ្ឋកិច្ចនៃប្រទេសនោះក៏នឹងរីកចម្រើនកាន់តែឆាប់រហ័សដូចគ្នា។ ប៉ុន្តែយ៉ាងណា វិនិយោគិនដែលចូលមកបណ្ដាក់ទុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាបច្ចុប្បន្ននេះច្រើនតែជាជនបរទេស រីឯប្រភេទអាជីវកម្មវិញ គឺសុទ្ធសឹងតែជាសហគ្រាសធុនធ្ងន់តែម្ដង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការចូលមកបណ្ដាក់ទុនជាបន្តបន្ទាប់ពីបណ្ដាសហគ្រាសធំៗ មានតែផ្ដល់ផលចំណេញដល់កម្ពុជា គ្រាន់តែថាវាមិនទាន់គ្រប់ជ្រុងជ្រោយ។ មិនទាន់គ្រប់ជ្រុងជ្រោយ ព្រោះកម្ពុជាពេលនេះចាំបាច់ត្រូវពង្រឹងការកែច្នៃ និងការផលិតក្នុងស្រុកឱ្យបានច្រើន ពោលគឺពង្រឹងវិស័យ SME ។ តិច ឬច្រើន ការកែច្នៃក្នុងស្រុកក៏បានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចមានចរន្ដល្អ។

ផ្អែកលើមូលហេតុនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍​យ៉ាងដូច្នេះថា ៖

« ខ្ញុំចង់ឱ្យមានតំបន់ឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមាន​លទ្ធភាពធ្វើបានលើទំហំផ្ទៃដីតូច (ក្រោម​ ៥០ ហិកតា) ព្រោះនេះជាការបង្កើតលទ្ធភាពដល់អ្នក​ធ្វើការក្នុងវិស័យ SME ក្នុងការជំរុញការកែច្នៃ និងវិនិយោគ នៅក្នុងស្រុកឱ្យកាន់តែច្រើន»។

អ្នកឧកញ៉ាបន្តថា ការបង្កើតតំបន់បែបនេះ វាងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានការ​លើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈការបន្ធូរបន្ធយតម្លៃបណ្ដាញ​អគ្គិសនី ទឹក បច្ចេកវិទ្យា ដែលនាំឱ្យថ្លៃដើមផលិតទាប។

ប្រសិនបើកម្ពុជាអាចបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសខ្នាតតូចសម្រាប់វិស័យ SME ពិតមែននោះ វាអាចធ្វើឱ្យមានភាពចម្រុះនៅក្នុងការធ្វើអាជីវកម្ម ជួយជំរុញចលនាផលិតផលក្នុងស្រុកឱ្យកាន់តែ ផុសផុល និងជាពិសេសទាក់ទាញវិនិយោគបន្ថែមទៀត។

បើតាមអ្នកឧកញ៉ា​ លឹម ហេង តំបន់សេដ្ឋកិច្ចពិសេសប្រៀបដូចជាតំបន់ស្វយ័តមួយ ដែលមានការ​ផ្ដល់សេវារដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងសូម្បីតែពន្ធក៏មានការលើកលែង ពោលគឺតំបន់នេះ ប្រៀបបានទៅនឹងច្រកចេញចូលតែមួយ ដែលញុំាងភាពងាយស្រួលដល់​វិនិយោគិន។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជានាអាណត្តិថ្មីនេះ ក៏មានគោលដៅក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចូលមកកម្ពុជាឱ្យកាន់តែច្រើនផងដែរ ហេតុដូច្នេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសប្រភេទនេះ ទំនងជាអាចចូលរួមសម្រេចបំណងរបស់រាជរដ្ឋាភិបាលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ