រាជរដ្ឋាភិបាល សម្រេចផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ខណៈអ្នកចិញ្ចឹមសង្ឃឹម ទទួលបានថ្លៃដើមផលិតកើនឡើង

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចុះថ្ងៃទី១២​ ខែមករា ឆ្នាំ២០​២៤ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលជាវិធានការមួយឆ្លើយតបទៅនឹងកិច្ចប្រជុំជាបន្តបន្ទាប់ស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម ដូចមានក្នុងសេចក្តីប្រកាស។

វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានអបអរសាទរលើការសម្រេចនេះ ដោយបានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំថាជាការបានទទួលផលល្អប្រសើរ និងមានពន្លឺឡើងវិញហើយ ដោយសារអ្នកនាំចូលសាច់បង្កកបានយកបេះដូងមកធ្វើការជាមួយនឹងសមាគម និងអ្នកចិញ្ចឹមសត្វក្នុងស្រុក។

លោក ស៊្រុន ពៅ បានបញ្ជាក់ថា ៖

«ដោយសារការនាំចូលរបស់គាត់ គាត់អាចផ្អាកការនាំចូល​មួយរយៈសិន ដើម្បីធ្វើម៉េចជួយឱ្យសាច់បង្កកនៅក្នុងស្រុក ក៏ដូចជាជួយឱ្យកសិករយើងប្រឹងធ្វើម៉េចឱ្យគាត់រួចខ្លួនសិន ។ កុំគិតរឿងចំណេញខាត ឱ្យគាត់ដោះស្រាយទុក្ខលំបាកចំពោះមុខសិន។ ដោយឡែក ក្រសួង ស្ថាប័នពាក់ព័ន្ធវិស័យចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាវិស័យនាំចូល សុទ្ធតែបានដឹងឮនូវអ្វីដែលបានពិភាក្សាគ្នា នូវតម្លៃសម្រាប់តម្លៃជ្រូករស់ សាច់ជ្រូក ដែលពុះរួចជាចំហៀងយ៉ាងស្អាតក្នុងតម្លៃពីរដុល្លារបីកាក់ក្នុងមួយគីឡូក្រាម គឺស្មើនឹងតម្លៃ ១១៨០០  រៀលក្នុងមួយគីឡូក្រាម (១គីឡូមួយម៉ឺនមួយពាន់ប្រាំបីរយរៀល)»។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ដែរថា ចំណុចមួយទៀត គឺសមាគម និងអ្នកចិញ្ចឹមបានស្នើទៅរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដោយផ្ដោតលើការផ្អាកការនាំចូលសាច់បង្កក សាច់សត្វ និងកម្តេចកម្ទី គ្រឿងក្នុង គឺគ្រប់ការនាំចូលបំណែកសាច់ជ្រូក មាន់ គោ ក្នុងរយៈពេល ៦ខែសិន។

លោកប្រធានសមាគមបានបញ្ជាក់ថា ៖

«ចាប់ពីខែមីនា គឺជាស្វ័យប្រវត្តិនឹងមិនមានគ្រឿងក្នុងនាំចូលទៀតទេ ហើយនេះជាចំណុចដែលបងប្អូនអ្នកចិញ្ចឹមសត្វ និងសមាគមចង់បាន ដោយយើងចង់ឱ្យមានច្បាប់ច្បាស់លាស់ ។ ពេលដែលអ្នកនាំចូលចង់នាំចូលត្រូវតែទទួលការអនុ​ញ្ញា​តពីក្រសួងកសិកម្មជាអ្នកអនុញ្ញាតចេញច្បាប់ ហើយវាជាការល្អមួយទាំងសមាគម និងកសិករដែលជាអ្នកចិញ្ចឹមចង់បានចំណុចទាំងនេះ»។

លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ក្រុមហ៊ុនដែលមានសិទ្ធិនាំចូលសាច់បង្កកមានច្រើន មិនក្រោម៥០កន្លែងទេ។ សម្រាប់អ្នកចូលរួមកិច្ចប្រជុំ សុទ្ធតែខ្នាតធំៗប្រមាណជា១០ ក្រុមហ៊ុន បានសម្រេចទៅលើចំណុចខាងលើនេះ ទាំងសាច់មាន់ សាច់គោ សាច់ជ្រូក ដែលបន្ទាប់ពីកិច្ចប្រជុំនេះ សមាសភាពទាំងអស់បានឱ្យតម្លៃថាមានពន្លឺនៃក្ដីសង្ឃឹមហើយនៅក្នុងដើមឆ្នាំ២០២៤នេះ។

លោកបានបញ្ជាក់ថា ៖

«យើងសុំតែត្រឹមរួចខ្លួនសិននូវតម្លៃសាច់សត្វរបស់យើងដែលអាចឡើងថ្លៃដល់១ ម៉ឺន ឬ តម្លៃជាង១១០០០ យើងមានប្រាក់ចំណេញហើយ។ ទោះបីជាយ៉ាងណាក៏យើងត្រូវការរយៈពេលបញ្ចេញសាច់បង្កក សាច់ក្លាសេ ក្នុងស្តុកនេះរយៈពេលប្រមាណមួយខែសិនដែរ ព្រោះក្នុងស្តុកនៅសល់ច្រើន។ តែក្នុងរយៈពេលដែលដំណើរការ រាជរដ្ឋបាល ក៏បានអំពាវនាវដែរ បើអ្នកឯងលក់ឡើងថ្លៃពេកនោះ រដ្ឋាភិបាលនឹងបើកឱ្យនាំចូលវិញ។ ដូច្នេះយើងសុំឱ្យវិធានការនេះមានការអនុវត្តឱ្យបានរហ័ស ហើយក៏សុំឱ្យសាច់បង្កករបស់កសិករនឹងឡើងថ្លៃបន្តិចផងដែរ ដើម្បីឱ្យទទួលបានដល់ថ្លៃដើមផលិតរបស់ពួកគាត់»។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ