រុស្ស៊ី ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយចិនកាន់តែស៊ីជម្រៅ

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី NBC News បានរាយការណ៍ថា នាយករដ្ឋមន្ត្រីរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងចិន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅដែលមិនធ្លាប់មានពីមុនមក ទោះបីជាមានការមិនពេញចិត្តពីលោកខាងលិចក៏ដោយ។

កាលពីថ្ងៃពុធកន្លងទៅនេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ធ្វើដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីចិន Li Qiang រួមទាំងប្រធានាធិបតីចិនលោក Xi Jinping ផងដែរ។​ ស្របពេលដែលកំពុងមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ីកាន់តែមានអារម្មណ៍ថាខ្លួនមានសម្ពាធពីទណ្ឌកម្មរបស់លោកខាងលិច ហើយសម្ពាធទណ្ឌកម្មមិនបានបង្ហាញពីសញ្ញានៃការធូរស្រាលនោះទេ ដោយក្រុមប្រទេស G7 បានប្រកាសចេញនូវបញ្ហាជាច្រើន។ ដូច្នោះហើយ ទីក្រុងមូស្គូចាំបាច់ត្រូវពឹងផ្អែកលើការគាំទ្រពីទីក្រុងប៉េកាំងសម្រាប់ការគាំទ្រលើប្រទេសរុស្ស៊ីតាមរយៈការផ្តល់ផ្គត់ផ្គង់តម្រូវការប្រេង និងឧស្ម័នដល់ចិន។

ក្នុងកិច្ចប្រជុំរវាងប្រទេសទាំងពីរ លោក Mishustin បាននិយាយប្រាប់នាយករដ្ឋមន្រ្តីចិនថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិនក្នុងពេលនេះ គឺស្ថិតក្នុងកម្រិតស៊ីជម្រៅមួយដែលមិនធ្លាប់មានពីមុនមក ដោយកំណត់លក្ខណៈលើការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម ការកើនឡើងនៃភាពចលាចលនៅលើឆាកអន្តរជាតិ និងសម្ពាធនៃទណ្ឌកម្មពីលោកខាងលិច។ លើសពីនេះ​ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយនឹងរុស្ស៊ី ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗឆ្ពោះទៅកាន់កម្រិតថ្មីមួយផងដែរ។

គួរឲ្យបញ្ជាក់ផងដែរ ការចុះហត្ថលេខាលើអនុស្សរណៈការយោគយល់រួមមានកិច្ចព្រមព្រៀងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើសេវាកម្មពាណិជ្ជកម្ម កិច្ចព្រមព្រៀងស្តីពីការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការកីឡា។ មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា ការនាំចេញថាមពលរបស់រុស្ស៊ីទៅកាន់ចិនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៤០ ភាគរយនៅឆ្នាំនេះ ហើយប្រទេសទាំងពីរកំពុងពិភាក្សាអំពីការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាមកកាន់រុស្ស៊ី។

ក្រៅពីនេះ ការប្រើប្រាស់រូបិយប័ណ្ណយ័ន និងរូប៊លរវាងប្រតិបត្តិការប្រទេសទាំងពីរមានការកើនឡើងខ្លាំងជិតបីភាគបួន។ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូមិនអាចពឹងផ្អែកបានទៀតទេ ដោយសារការប្រើប្រាស់រូបិយប័ណ្ណទាំងពីរក្នុងប្រតិបត្តិការឆ្លងព្រំដែន ត្រូវបានរងសម្ពាធពីទណ្ឌកម្មរបស់លោកខាងលិច។

លោក Mishustin បាននិយាយដែរថា ៧០ ភាគរយនៃប្រតិបត្តិការឆ្លងព្រំដែនរវាងរុស្ស៊ី និងចិន ត្រូវបានប្រើប្រាស់ជាប្រាក់រូប៊ល និងប្រាក់យ័ន ហើយការធ្វើប្រតិបត្តិការជារូបិយប័ណ្ណជាតិរបស់រុស្ស៊ីបានជំរុញដល់ពាណិជ្ជកម្មទ្វេភាគីយ៉ាងខ្លាំងដែលកំពុងតែឈានទៅដល់គោលដៅ ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ។

កាលពីខែមុនកន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បានប្រកាសថា ទីក្រុងម៉ូស្គូនឹងប្តូរទៅជាការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងពាណិជ្ជកម្មថាមពលជាមួយដៃគូបរទេសទាំងអស់របស់ខ្លួន។ ប្រតិបត្តិការភាគច្រើននៅក្នុងវិស័យថាមពលនេះ ភាគច្រើនត្រូវបានធ្វើឡើងជាប្រាក់យ័ន និងប្រាក់រូប៊ល ហើយរុស្ស៊ីគ្រោងនឹងបោះបង់ចោលប្រាក់អឺរ៉ូ និងដុល្លារទាំងស្រុងក្នុងការនាំចេញថាមពល។ លើសពីនេះ ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ និងប្រាក់អឺរ៉ូក្នុងពាណិជ្ជកម្មអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានលើកឡើងថា ប្រាក់យ័នចិនមិនត្រឹមគួរតែប្រើប្រាស់នៅក្នុងប្រតិបត្តិការជាមួយចិនប៉ុណ្ណោះទេ ប៉ុន្តែគួរប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីផងដែរ ដូចជា បណ្តាប្រទេសនៅអាហ្វ្រិក និងអាមេរិកឡាទីនជាដើម។ ស្របពេលនេះដែរ អ្នកបង្កើតគោលនយោបាយឥណ្ឌាក៏បានចាត់វិធានការក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីចៀសឆ្ងាយពីប្រាក់ដុល្លារទៅជាការប្រើប្រាស់ប្រាក់រូពី និងប្រាក់រូប៊លក្នុងពាណិជ្ជកម្មជាមួយទីក្រុងម៉ូស្គូផងដែរ។

យោងទៅតាមប្រភពដដែលបានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី គឺជាការផ្តល់ឱកាសថ្មីមួយសម្រាប់ចិន ហើយវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលចិននឹងរីករាយក្នុងការចូលរួមយ៉ាងសកម្មខាងផ្នែកសេដ្ឋកិច្ចជាមួយនឹងរុស្ស៊ី។ កាលពីខែមីនាកន្លងទៅនេះ ប្រធានាធិបតីចិនលោក Xi Jinping ធ្វើដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ី ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីបានប្តេជ្ញាចិត្តចំពោះភាពជាដៃគូគ្មានដែនកំណត់ មុនពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងប៉េកាំងបានច្រានចោលការបញ្ចុះបញ្ចូលរបស់លោកខាងលិច ដើម្បីភ្ជាប់ភាពជាដៃគូរបស់ខ្លួនជាមួយទីក្រុងមូស្គូទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងថាទំនាក់ទំនងរបស់ពួកគេមិនបានបំពានលើច្បាប់អន្តរជាតិ ហើយចិនមានសិទ្ធិសហការជាមួយនឹងអ្នកណាដែលខ្លួនពេញចិត្ត និងមិនផ្តោតលើប្រទេសទីបីណាមួយឡើយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី