ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធជួយ​ឱ្យដីធ្លីមានតម្លៃនិងទីផ្សារ​ខ្ពស់​

ភ្នំពេញ ៖ ជាទូទៅគេសង្កេតឃើញថា​ តម្លៃដីធ្លីនៅតំបន់​ណា​មួយ​តែង​មានការ​ចាប់អារម្មណ៍ ​និ​ងត​ម្លៃហ​ក់​ឡើង​បន្ទាប់ពីមាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាក់ស្ដែង​ដូច​ដែល​បានឃើញស្រាប់​នៅជុំវិញ​រាជ​ធា​នី​ភ្នំ​ពេញ​​នេះ នៅពេលមានគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងណានោះ ដីធ្លីនៅតំបន់នោះ តែង​មាន​​កំ​ណើ​​​ន​​ឡើង​​ជាមួយការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នកវិនិយោគ ​និងអ្នក​អភិវឌ្ឍន៍ ។

បើ​យើងក្រលេកទៅមើល​គម្រោងអភិវឌ្ឍន៍ផ្លូវ​ក្រវ៉ាត់ក្រុង​ទី៣ បានធ្វើឱ្យ​តម្លៃដីធ្លី​ហក់​ឡើង និង​មាន​កា​រទិ​ញ​លក់​​​ច្រើនជាង​មុនពេលគម្រោង​ប្រកាស​ ហើយនៅពេលគម្រោងនេះចាប់ផ្ដើមសាងសង់​ក៏ឃើញថា​តម្លៃ​ដីធ្លី​នៅ​តា​មបណ្ដោយផ្លូវនោះក៏ហក់​ឡើង​មួយ​កម្រិតទៀត ក្នុងនោះដែរ​ក៏ឃើញថាសកម្មភាព​នៃការអភិវឌ្ឍ​នានា​នៅតាមប​បណ្ដាយផ្លូវ​ក្រវ៉ាតក្រុងទី៣​ក៏ចាប់ផ្ដើម​​មានច្រើនផងដែរ ។

សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​នៅក្នុងពិធី​បើក​សម្ពោធសកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថា ដីធ្លីនៅជុំវិញ​សកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈក៏ដូច​ជា​​​នៅ​ក្នុងទីក្រុង​របណជ្រោយចង្វា​រ​មានតម្លៃ ដោយសារតែការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែង​​​ក្នុងតំប​ន់​ទីក្រុងរណប​ជ្រោយចង្វារ​មានផ្លូវ​ល្អៗតភ្ជាប់ពីភ្នំពេញ មានស្ពាន​ថ្មីៗឆ្លងទន្លេ​សាប​តភ្ជាប់តំបន់​ត្រើយខាងលិច​ និងត្រើ​យខាងកើតជាដើម ។

សម្ដេច​តេជោ​មានប្រសាសន៍ថា​ តាមពិតទៅសំណង់អគារ​មួយត្រូវចំណាយលុយច្រើនទៅលើ​ថ្លៃដី ខណៈដែលតម្លៃនៃការសាង​សង់អគារអស់តិចជាងតម្លៃដី ។

លោក​ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា​សមាគម​អ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) ​បានលើកឡើងផងដែរថា ​ទោះបីជា​ស្ថិតនៅក្នុង​ស្ថានភាព​នៃវិបត្តិ​បែបណា​ក្ដី​ សម្រាប់តម្លៃដីធ្លីនៅតែអាច​មានហាង​ឆេង​ និងឡើងថ្លៃ​ប​ន្ថែ​ម ជាពិសេស​​នៅតំបន់ណា​ដែលមានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​តំបន់​នៅតាមបណ្ដោយផ្លូវ​ជាតិលេខ៧​ដែល​ទើប​បើក​ការដ្ឋានស្ថាបនា​លើកម្រិតគុណភាពផ្លូវ និងគម្រោង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ហើយសម្រាប់​តំបន់​ដែលមិនមានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ឃើញថា​មិនទាន់មានការ​ឡើងថ្លៃនោះដែរ ។​

គួរកត់សម្គាល់ថា នៅក្នុងរយៈ​ពេលប៉ុន្មានចុងក្រោយនេះ ទោះបីជា​ស្ថិតនៅក្នុងវិបត្តិ​កូវីដ​១៩​ ដែលរដ្ឋាភិបាល​ត្រូ​វចំណាយខ្ពស់​ទៅលើការ​ទប់ស្កាត់កូវីដ​១៩ និងទប់ស្កាត់​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ផងដែរនោះ ក៏​រដ្ឋាភិបាល​នៅតែ​សន្សំ​ថវិកា​ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​នៅតាមបណ្ដាខេត្ត​​ និងផ្លូវជាតិសំខាន់ៗ ។ ការអភិវឌ្ឍ​ហេដ្ឋារច​នាស​ម្ព័​ន្ធទាំង​​នេះ ក្រៅពីការ​សម្រួលដល់​ការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ ក្នុងនោះ​អ្នកវិនិយោគក៏បា​ន​​ធ្វើឱ្យដីធ្លីនៅ​តា​ម​បណ្ដោយផ្លូ​វនេះមានសកម្មភាពអភិវឌ្ឍ​ ដែលជួយជំរុញឱ្យតម្លៃដីធ្លី​កើនឡើង​បន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ