ម៉ូស្គូ ៖ The Bloomberg បានធ្វើការស្រាវជ្រាវមួយរកឃើញថា ក្រុមបណ្តាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតរបស់រុស្ស៊ីជាច្រើននាក់ ក្នុងពេលកើតមានវិបត្តិរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី តាមបណ្តោយព្រំដែនមិនដល់រយៈពេល២ខែផងនោះ បានខាតបង់ទ្រព្យសម្បត្តិរហូតទៅដល់៣២ពាន់លានដុល្លារអាមេរិក។

គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ បណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ណាតូបានធ្វើការពង្រឹងកងកម្លាំងយោធារបស់ខ្លួនឡើងវិញតាមព្រំដែនជាមួយនឹងរុស្ស៊ី ជាពិសេសសហរដ្ឋអាមេរិក ហើយថែមទាំងបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ៗទៅលើប្រតិបត្តិការលក់បណ្ណបំណុលរបស់រុស្ស៊ីទៅកាន់ទីផ្សារអន្តរជាតិព្រមទាំងបានបញ្ជូនយោធាជាច្រើនទៀតទៅកាន់តំបន់ប៉ាល់តិកដែលមានព្រំដែនជាប់នឹងរុស្ស៊ី។

លោក Timchenko គឺជាបុគ្គលដែលខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងបញ្ជីសេដ្ឋីមានប្រាក់ពាន់លានរបស់រុស្ស៊ីជាច្រើនទៀតដែលសុទ្ធតែមានការខាតបង់ទ្រព្យសម្បត្តិរបស់ពួកគេ ហើយការខាតបង់ទ្រព្យសម្បត្តិទាំងនេះគឺត្រូវបាន Bloomberg គិតចាប់រាប់ពីថ្ងៃទី១ខែមករារហូតមកប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា លោក Timchenko គឺជាកំពូលសេដ្ឋីមានវ័យ៦៩ឆ្នាំ ជាកូនប្រុសអតីតមន្ត្រីយោធាសហភាពសូវៀតម្នាក់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តាំងតែពីដើមឆ្នាំ១៩៩០មកម្ល៉េះ ហើយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់មានប្រមាណជា១៦ពាន់លានដុល្លារដែលភាគច្រើនមានប្រភពមកពីអាជីវកម្មរកស៊ីខាងផលិតហ្គាស Novatek ហើយគេជឿជាក់ថាការខាតបង់របស់គាត់នៅពេលនេះបានធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងហោចណាស់១ភាគ៣។
បុគ្គលដែលបានបាត់បង់ទ្រព្យច្រើនជាងគេបន្ទាប់នោះគឺម្ចាស់ភាគហ៊ុន Novatek លោក Leonid Mikhelson ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណជា៦,២ពាន់លានដុល្លារ ហើយគាត់បានបាត់បង់ទ្រព្យប្រមាណជា៣,៥ពាន់លានដុល្លារនៅក្នុងពេលវេលាជាមួយគ្នានេះខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះដល់ទៅ១៧ភាគរយមកហើយ។
សរុបមកវិញ ក្រុមកំពូលមហាសេដ្ឋីរុស្ស៊ី ចំនួន២៣នាក់ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបធ្លាក់មកត្រឹមតែ ៣៤៣ពាន់លានដុល្លារប៉ុណ្ណោះពីទំហំសរុបដែលពួកគេធ្លាប់មានកាលពីមុនវិបត្តិប្រមាណជា ៣៧៥ពាន់លានដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content