ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានភ្នំពេញអន្តរជាតិថ្មី បានមានប្រសាសន៍ថា នៅពេលដែលអ្នកមានធនធានបង្កើនការវិនិយោគរួមគ្នានៅក្នុងស្រុក វាជាការចូលរួមបង្កើនទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ហើយបើអាចមានការវិនិយោគដោយផ្ដល់កម្ចីទុនពីធនាគារក្នុងស្រុកគឺកាន់តែល្អ។

សម្តេចតេជោ បានបន្តថា បច្ចុប្បន្ននេះអ្នកវិនិយោគនិងអភិវឌ្ឍភាគច្រើនគឺប្រើកម្ចីពីបរទេស(ធនាគារ បរទេស) ប៉ុន្តែ បើមានកម្ចីទុននៅក្នុងស្រុកគឺល្អបំផុត។
សម្តេចតេជោ បញ្ជាក់ថា៖
“សព្វថ្ងៃនេះក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍធំៗដែលពឹងលើធនធានខ្លួនឯង យើងឃើញមានក្រុមហ៊ុនលីយ៉ុងផាត់ ក្រុមហ៊ុនវឌ្ឍនៈ ក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុនមួយចំនួនទៀត ដូច្នេះបើមានកាន់តែច្រើនកាន់តែល្អ”

គួរបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលសាងសង់លាតសន្ធឹងលើផ្ទៃដីប្រមាណ ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកទៀតនៅស្រុកស្អាង ស្រុកបាទីខេត្តតាកែវមួយផ្នែក ។
លោកបន្តថា តាមផែនការព្រលានយន្តហោះអន្តរជាតិថ្មីនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។

គម្រោងសាងសាង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មីគ្រោងចំណាយថវិកាសាងសង់រហូតដល់ ១ ៥០០លានដុល្លារ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោកដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។
នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងមានសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេរបស់ក្រសួងទេសចរណ៍៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content