សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា សម្ដេចចង់ការសាកល្បងចង់យកខេត្តមួយ ឬស្រុកមួយ ដើម្បីបញ្ឈប់ការពាក់ម៉ាស់ ខណៈដែលប្រទេសមួយចំនួនបានបញ្ឈប់ការពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈរួចជាស្រេចទៅហើយនោះ។ យ៉ាងណាក៏ដោយ សម្តេចតេជោ បានណែនាំឱ្យប្រជាពលរដ្ឋបន្តពាក់ម៉ាស់សិន រង់ចាំដល់ពេលដែលរាជរដ្ឋាភិបាលប្រកាសថា ខេត្ត ឬស្រុកណា អាចឈប់ពាក់ម៉ាស់បានចាំនាំគ្នាអនុវត្ត។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធចំនួន៣៨ខ្សែនៅក្រុងសៀមរាប ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ខ្ញុំកំពុងគិតថា នៅពេលណាមួយនឹងអាចប្រើប្រាស់វិធីសាស្រ្តបញ្ឈប់ការប្រើម៉ាស់នៅក្នុងខេត្តណាមួយ ឬខេត្តពីរ ដើម្បីសាកល្បង ព្រោះម៉ាស់ជាការចំណាយដែរ។ អ៊ីចឹងពេលខ្លះយើងគួរតែសាកល្បង ឧបមាថា យើងយកខេត្តមួយ ឧទាហរណ៍ថា ព្រះវិហារ ដើរក្នុងខេត្តមិនចាំបាច់ពាក់ម៉ាស់ ប៉ុន្តែបើចេញពីខេត្តហ្នឹង ចូលមកទឹកដីខេត្តសៀមរាប ឬឧត្តរមានជ័យ គឺត្រូវតែពាក់ម៉ាស់ ប៉ុន្តែប្រសិនបើយើងលើកលែងទាំងឧត្តរមានជ័យទាំងព្រះវិហារ ពេលឆ្លងមកខេត្តឧត្តរមានជ័យមិនបាច់ពាក់ម៉ាស់ទេ អ្នកឧត្តរមានជ័យទៅព្រះវិហារក៏មិនបាច់ពាក់ម៉ាស់ដែរ ប៉ុន្តែបើឆ្លងទៅខេត្តសៀមរាបត្រូវតែពាក់ម៉ាស់”

សម្ដេចបានបន្តថា ៖
“ខ្ញុំចង់សាកល្បង ព្រោះប្រទេសមួយចំនួនបានលើកលែងបំរាមនៃការពាក់ម៉ាស់តាមទីធ្លាសាធារណៈរួចស្រេចទៅហើយក្នុងពេលដែលគេមានជំងឺយ៉ាងធ្ងន់។ ថ្ងៃនេះយើងមានអ្នកឆ្លងត្រឹមជាង៣០នាក់ ហើយភាគច្រើនគឺនៅទីក្រុងភ្នំពេញ និយាយយ៉ាងដូច្នេះកុំអាលដោះម៉ាស់អី ចាំដល់ខ្ញុំប្រកាស ខ្ញុំកំពុងតាមដានរៀងរាល់ពេលល្ងាចក្រោយម៉ោង៦តិច មានឆ្លងប៉ុន្មាន? នៅភ្នំពេញប៉ុន្មាន ខេត្តណាប៉ុន្មាន? អ៊ីចឹងយកត្រូវយកស្ថានភាពនោះ ដើម្បីយើងសាកល្បងនៅក្នុងខេត្តហ្នឹងគឺមិនចាំបាច់ពាក់ម៉ាស់ ឬអាចថា ស្រុកហ្នឹងមួយមិនចាំបាច់ពាក់ម៉ាស់ ប៉ុន្តែបើចូលស្រុកផ្សេងអាហ្នឹងត្រូវពាក់អាចចាប់ផ្តើមស្រុកពីទំហំតូច ឬអាចចាប់ផ្តើមដាក់ខេត្តមួយអ៊ីចឹងទៅ ឬក៏ដាក់ឧទាហរណ៍ រតនៈគិរី មណ្ឌលគីរី ស្ទឹងត្រែង ៣ខេត្តហ្នឹង មិនចាំបាច់ពាក់ម៉ាស់ ឬមួយខេត្តណាមុន កំពុងពិចារណាអំពីបញ្ហានេះ”
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា សម្រេចបាន ៖
– អាយុ ១៨ឆ្នាំ ឡើងទៅ = ១០២.៦៩%
– អាយុ ១២-១៧ឆ្នាំ = ១០០.១៤%
– អាយុ ០៦-១១ឆ្នាំ = ១០៧.៧៧%
– អាយុ ០៥ឆ្នាំ = ១២៣.៨៨%

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content