អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ីអាច​​នឹង​បន្ត​កាត់​បន្ថយ​ទិន្នផល​ប្រេងរហូតដល់ខែធ្នូ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNN រាយការណ៍​ថា ​តម្លៃប្រេងឡើងថ្លៃដល់កម្រិតខ្ពស់បន្ទាប់ពីមានការលេចឮថា អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេងឆៅ​ធំ​ជាង​គេ​របស់​ពិភពលោកអាច​​នឹង​បន្ត​កាត់​បន្ថយ​ទិន្នផល​ប្រេងរហូតដល់ខែធ្នូ ដំណាច់ឆ្នាំនេះ។

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៨ ភាគរយ ឬ ៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែល West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៧,៥៤ ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី មានបំណងចង់ពង្រឹងសម្ព័ន្នភាពជាមួយនឹង OPEC+ ដែលរួមមានសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង និងអ្នកផលិតផ្សេងទៀត បានយល់ព្រមលើការកាត់បន្ថយផលិតកម្មយ៉ាងស៊ីជម្រៅ និងអូសបន្លាយរយៈពេលយូរ ដើម្បីគាំទ្រដល់តម្លៃប្រេង។ ប្រភពផ្លូវការមួយពីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានលើកឡើងថា ដើម្បីគាំទ្រតម្លៃប្រេងនឹងបន្តកាត់បន្ថយផលិតកម្មរបស់ខ្លួនចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងខែធ្នូ។ ការសម្រេចចិត្តនេះនឹងត្រូវបានពិនិត្យឡើងវិញជាប្រចាំខែ ដើម្បីពិចារណាឱ្យកាន់តែស៊ីជម្រៅលើការកាត់បន្ថយ ឬ បង្កើនផលិតកម្ម។ កាលពីលើកមុន អារ៉ាប៊ីសាអូឌីតមានវិធានការកាត់បន្ថយផលិតកម្មប្រេងចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃនឹងត្រូវបានអនុវត្តត្រឹមខែតុលានោះទេ។

លើសពីនេះ ការ​កាត់​បន្ថយ​ផលិតកម្ម​របស់​អារ៉ាប៊ីសាអូឌីតចាប់តាំងពីខែកក្កដាមក បានធ្វើឲ្យទិន្នផលប្រេងរបស់ខ្លួន ធ្លាក់ចុះមកនៅត្រឹម ៩ លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌីតមានបំណងចង់ឲ្យតម្លៃប្រេងឆៅ Brent ជួញដូរក្នុងតម្លៃប្រហែល ៨១ ដុល្លារក្នុងមួយបារ៉ែល ដើម្បីរក្សាតុល្យភាពថវិការបស់ខ្លួនបន្ទាប់ពីធ្លាក់ចូលទៅក្នុងឱនភាពថវិកានៅឆ្នាំនេះ។ ស្របពេលនេះដែរ​ រុស្ស៊ី​កំពុង​ព្យាយាម​បង្កើន​ប្រាក់​ចំណូល​សម្រាប់ការធ្វើ​សង្រ្គាម​ជាមួយនឹងក្រែន។ កាលពីថ្ងៃអង្គារកន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បាននិយាយថា រុស្ស៊ីនឹងកាត់បន្ថយការនាំចេញរបស់ខ្លួនចំនួន ៣ សែនបារ៉ែលក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំនេះ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីរក្សាស្ថិរភាព និង តុល្យភាពនៅលើទីផ្សារប្រេង។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការកាត់បន្ថយផលិតកម្មដោយអង្គការ OPEC+ បានជំរុញឲ្យតម្លៃប្រេងឡើងថ្លៃ ដែលអាចមានផលប៉ះពាល់ចំពោះអតិផរណា និងអត្រាការប្រាក់ផងដែរ។ ការឡើងថ្លៃតម្លៃប្រេងនឹងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់ធនាគារកណ្តាល ខណៈដែលពួកគេកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យកម្រិតអតិផរណាត្រឡប់មកវិញស្របតាមគោលដៅដែលពួកគេចង់បាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ