ក្រុមហ៊ុន SUN WAH សម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD.បានស្វែងយល់ ប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល និងការផ្តល់ការលើកទឹកចិត្តក្នុងវិស័យនេះ ។

ទាក់ទងនឹងគោលបំណងវិនិយោគនេះ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន SUN WAH PROPERTIES កាលពីពេលកន្លងទៅថ្មីៗនេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ។

គួររំលឹកថា ៖ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនីជាសកម្មភាពវិនិយោគអាទិភាពមួយដែលក្រុមហ៊ុនកំពុងធ្វើការសិក្សា។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. អំពីទិដ្ឋភាពទូទៅ ក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិនានាដែលមានភាពអំណោយផលដល់ការវិនិយោគផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ជាពិសេសការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើការវិនិយោគក្នុងវិស័យនេះ ដែលមានដូចជា៖ ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ផែនទីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលទើបបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗកន្លងទៅ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានភាពអំណោយផលខ្លាំងដល់វិស័យនេះជាដើម។

ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ ព្រមទាំងជាគោលដៅក្នុងការសិក្សាបន្ថែមពីកាលានុវត្តភាពវិនិយោគក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនី ហើយមានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែបផងដែរ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចគំាទ្រ និងកិច្ចសម្រួលដល់ការវិនិយោគ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *