ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានអះអាងថាបើទោះជាមានការបិទជើងហោះហើរតភ្ជាប់ពីតំបន់អាហ្វ្រិកដើម្បីការពារការរាតត្បាតជំងឺថ្មី អូមីក្រុង (Omicron) ក៏ដោយ ប៉ុន្តែមិនបានជះឥទ្ធិពលអាក្រក់ដល់វិស័យអាកាសចរកម្ពុជានោះទេ ខណៈដែលមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ហើយក្រុមហ៊ុនចំនួន២ផ្សេងទៀតស្នើសុំបន្ថែមជើងហោះហើររបស់ខ្លួននៅកម្ពុជា។

ជាមួយនឹងភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យនៅទូទាំងប្រទេស រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ក្នុងនោះចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងចំនួន២ ស្នើសុំបន្ថែមជើងហោះហើរផងដែរ។ តាមរយៈការស្នើរសុំនេះ ជើងហោះហើរនឹងមានកំណើនរហូតដល់ ៤៣ជើងក្នុង១សប្តាហ៍។ យ៉ាងណាមិញ ក្ដីបារម្ភនៅតែមានចំពោះវិស័យឯកជន ខណៈវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងវាយលុកនៅតាមបណ្តាប្រទេសមួយចំនួន ហើយរដ្ឋាភិបាលបានសម្រេចបិទជើងហោះហើរមកពីបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រីកដែលជាប្រភពនៃវីរុសថ្មីនេះ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ការស្នើសុំរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំង៨នេះ នៅតែអាចដំណើរការទៅបាន បើទោះកាលពីពេលថ្មីៗនេះ កម្ពុជាបានសម្រេចបិទជើងហោះហើរដែលតភ្ជាប់ជាមួយបណ្ដាប្រទេសមួយចំនួនមកពីអាហ្វ្រីកក៏ដោយ ព្រោះវិស័យអាកាសចរណ៍កម្ពុជាមួយផ្នែកធំគឺពឹងផ្អែកលើជើងហោះហើរក្នុងអាស៊ាន។

ឯកឧត្តមបានបញ្ជាក់ថា ៖
«ភ្ញៀវដែលធ្វើដំណើរមកពីអាហ្វ្រិកចូលមកកម្ពុជាគឺមានតិចតួចណាស់ ដែលអ្នកទាំងនោះភាគច្រើនជាអ្នកធ្វើការឲ្យអង្គការ និងក្រៅពីនេះជាអ្នកការទូត…ប៉ុន្តែសម្រាប់អ្នកជំនួញគឺកម្រមានណាស់!»
ឯកឧត្តមបន្តថា ៖
«អ្វីដែលកាន់តែធ្វើឲ្យវិស័យអាកាសចរណ៍មានទំនុកចិត្តបន្ថែមទៀត គឺជាទូទៅកម្ពុជាមិនមានជើងហោះហើរផ្ទាល់ពីប្រទេសនៅទ្វីបអាហ្វ្រីកមកកាន់កម្ពុជានោះទេ ពោលគឺអ្នកដំណើរពីអាហ្វ្រីកមកកម្ពុជានឹងត្រូវផ្លាស់ប្ដូរជើងហោះហើរ (Transition) នៅប្រទេសកូរ៉េ ឬសិង្ហបុរីជាមុនសិន ហើយមកទល់ពេលនេះ ប្រទេសទាំងពីរនេះបានហាមឃាត់រួចជាស្រេចនូវអ្នកធ្វើដំណើរមកពីបណ្ដាប្រទេសអាហ្វ្រីកចូលក្នុងប្រទេសខ្លួន ដូច្នេះក៏បានន័យថា មានភាគរយតិចតួចណាស់ដែលអ្នកដំណើរទាំងនោះអាចឆ្លងកាត់ការហាមឃាត់ទាំងពីរដំណាក់កាលនេះបាន»
យ៉ាងណាក៏ដោយ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ការស្នើសុំគឺនៅតែអាចទៅរួច គ្រាន់តែមិនទាន់អាចដឹងបានថា ភាគីអាកាសចរស៊ីវិលអាចអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះដំណើរការបានគ្រប់ជើងហោះហើរទៅតាមការស្នើសុំរបស់ក្រុមហ៊ុនទាំងនោះបាន១០០ភាគរយ ឬអត់ប៉ុណ្ណោះ ព្រោះចង់ ឬមិនចង់អាចនឹងមានការប៉ះពាល់តិចតួចដល់ការហោះហើរទូទាំងប្រទេស។
គួរបញ្ជាក់ថា សម្រាប់ការហោះហើរតាមកម្មវិធី (Scheduled Flights) ចាប់ពីខែធ្នូ ឆ្នាំ២០២១ តទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។
សម្រាប់ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរលើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។
បន្ថែមពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាសជាមួយបណ្តាប្រទេសអាស៊ានជាអាទិភាពទី១ (ចម្បង) ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក។ អាកាសចរស៊ីវិល នឹងជម្រុញកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content