អ្នកជំនាញជាច្រើនបានមើលឃើញថា ការកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់ចេញពីអគារ ជាពិសេសវិស័យសាងសង់គឺជាកត្តាដ៏សំខាន់មួយដែលអាចជួយឲ្យភពផែនដីកាត់បន្ថយកំដៅបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែទោះបីជាសកម្មភាពបំភាយឧស្ម័នពុលនេះបានធ្លាក់ចុះខ្លាំងកាលពីអំឡុងពេលកូវីដក្តី ក៏គេនៅតែជឿជាក់ថានៅពេលដែលសកលលោកត្រឡប់មករកធម្មតាវិញនោះវានឹងអាចធ្វើឲ្យសកម្មភាពទាំងនោះនឹងស្ទុះកើនឡើងសាជាថ្មីដោយសារតែសកម្មភាពរបស់មនុស្ស។

របាយការណ៍ថ្មីចុងក្រោយមួយដោយអង្គការសហប្រជាជាតិ (UN) និងត្រូវបានយកមកចេញផ្សាយដោយ WeForum បានបង្ហាញថា ជាផ្នែកមួយនៃកិច្ចការងារដ៏ចាំបាច់ក្នុងការជួយស្រោចស្រង់បញ្ហានេះ ទាំងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនទាំងអស់នៅជុំវិញពិភពលោកដាច់ខាតត្រូវតែខិតខំឲ្យអស់ពីសមត្ថភាពក្នុងការរៀបចំសំណង់អគារ និងអចលនទ្រព្យថ្មី-ចាស់ទាំងអស់ឲ្យមានតំបន់បៃតងឡើងវិញ ឬឲ្យបានតាមលក្ខខណ្ឌអគារបៃតង Green Buidling។

របាយការណ៍ដដែលនេះបានសរសេរទៀតថា Green Building គឺជាវិធីសាស្ត្រដ៏ល្អ និងគួរតែធ្វើ ពីព្រោះថាការកាត់បន្ថយឧស្ម័នកាបូនិកចេញពីសំណង់អគារ និងអចលនទ្រព្យទាំងឡាយនឹងអាចជួយឲ្យពិភពលោកឲ្យទទួលបានលទ្ធផលសម្រេចតាមផែនការនៃកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុនៅក្នុងទីក្រុងប៉ារីស ឬមិនឲ្យសីតុណ្ហភាពផែនដីកើនឡើងដល់ ២អង្សារឡើយមុនឆ្នាំ២១០០។
ទិន្នន័យស្រាវជ្រាវ និងត្រូវបានបូកសរុបរួចរាល់កន្លងមកបានបង្ហាញយ៉ាងច្បាស់ថាសកម្មភាពពាក់ព័ន្ធទៅនឹងថាមពលរបស់សកលលោកដែលបានបញ្ចេញឧស្ម័នកាបូនិកចូលទៅក្នុងបរិយាកាសប្រមាណជា ៣៧ភាគរយរបស់សកលលោកគឺជាសកម្មភាពដែលបានកើតឡើងនៅក្នុងវិស័យសាងសង់អគារ និងអលចនទ្រព្យទាំងឡាយកាលពីឆ្នាំ២០២០កន្លងទៅនេះ។
គួរឲ្យដឹងដែរថា ជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងនៃបណ្តាប្រទេសកាន់តែច្រើនចំពោះ Green Building ពួកគេបានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មីនិងការលើកទឹកចិត្តជាច្រើនផងចំពោះក្រុមអ្នកវិនិយោគដែលក្នុងនោះកាលពីឆ្នាំ២០២០កន្លងមក ការវិនិយោគអចលនទ្រព្យដែលផ្អែកទៅលើភាពបៃតង់ ឬ Green Building លើសកលលោកមានទំហំកើនឡើងដល់ទៅ ១៨០ពាន់លានដុល្លារធៀបទៅនឹងកាលពីឆ្នាំ២០១៥ ដែលកិច្ចព្រមព្រៀងក្រុងប៉ារីសបានចាប់ផ្តើមអនុវត្តដំបូងមានត្រឹមតែ ១២៩ពាន់លានដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content