ប្រវត្តិខ្លះៗនៃវិបត្តិសេដ្ឋកិច្ចសកលទាំង៤ដងចុងក្រោយរបស់ពិភពលោក

ខណៈដែលពិភពលោកកំពុងដើរខិតទៅរកវិបត្តិសេដ្ឋកិច្ចសកលសាជាថ្មីក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែប្រសិនបើយើងក្រឡេកទៅមើលពិភពលោករយៈពេលច្រើនទសវត្សរ៍ចុងក្រោយនេះគេសង្កេតឃើញថា វិបត្តិសេដ្ឋកិច្ចស្រដៀងគ្នាមានចំនួន៤ដងរួចមកហើយដែលធ្លាប់កើតឡើង។

គិតចាប់តាំងតែពីព្រឹត្តិការណ៍វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៧៥ រហូតដល់វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៨២ និងក្រោយមកវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៩១ ហើយចុងក្រោយគឺកាលពីឆ្នាំ២០០៩ វិបត្តិនីមួយៗបានបង្កឲ្យកំណើនសេដ្ឋកិច្ចសកលលោកជួបភាពអវិជ្ជមាន និងការចុះខ្សោយនូវសកម្មភាពវិនិយោគសំខាន់ៗដែលជាចលករនៃសេដ្ឋកិច្ចសកលលោក។

វិបត្តិសេដ្ឋកិច្ចសកលឆ្នាំ១៩៧៥


ខែតុលា ឆ្នាំ១៩៧៣ គំនិតផ្តួចផ្តើមក្នុងការកាត់បន្ថយការនាំចេញប្រេងពីសំណាក់បណ្តាប្រទេសក្រុមអ្នកផលិតប្រេងធំជាងគេបំផុតលើពិភពលោកគឺប្លុកអារ៉ាប់បានធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកហក់ឡើងខ្លាំងរហូតដល់ឆ្នាំ១៩៧៥ទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ទៅវិញនៅត្រឹមខែមិនាឆ្នាំ១៩៧៤។

ការផ្គត់ផ្គង់តិចតួច និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងបានបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃអតិផរណា និងការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួនធំ ហើយក្នុងនោះសមាជិករបស់មហាអំណាច G7 ដែលមានអាល្លឺម៉ង់, ជប៉ុន, កាណាដា, បារាំង, អង់គ្លេស, អាមេរិក និងអ៊ីតាលី បានទទួលរងនូវការកើនឡើងនៃអត្រាអតិផរណាខ្ពស់បំផុតជាងគេ និងយូរជាងគេ។

វិបត្តិសេដ្ឋកិច្ចសកលឆ្នាំ១៩៨២

មានកត្តាជាច្រើនដែលបានជំរុញឲ្យមានវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៨២នេះដែលក្នុងនោះមានទាំងការកើនឡើងនៃតម្លៃប្រេងយ៉ាងគំហុកលើកទី២នៅឆ្នាំ១៩៧៩ បូករួមទាំងការរឹតបន្តឹងនៃគោលនយោបាយថវិការបស់សហរដ្ឋអាមេរិក និងមហាអំណាចផ្សេងទៀត ក៏ដូចជាវិបត្តិបំណុលរបស់តំបន់អាមេរិកឡាទីនផងដែរ។

តម្លៃប្រេងឆ្នាំ១៩៧៩ ត្រូវបានគេមើលឃើញថាបានផ្ទុះឡើងសាជាថ្មីដោយសារបញ្ហានៃការធ្វើបដិវត្តរបស់ប្រទេសអ៊ីរ៉ង់ ហើយជាលទ្ធផលវាបានធ្វើឲ្យអត្រាអតិផរណាកើនឡើងខ្លាំងសាជាថ្មីដល់កម្រិតខ្ពស់បផុតជាមួយនឹងប្រទេសដែលមានសេដ្ឋកិច្ចធំៗជាច្រើន។

វិបត្តិសេដ្ឋកិច្ចសកលឆ្នាំ១៩៩១

វិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩១នេះក៏បានបណ្តាលមកពីកត្តាជាច្រើន ដូចកាលពីឆ្នាំ១៩៨២ ដោយក្នុងនោះធនាគារពិភពលោក World Bank បានសរសេរថា សង្គ្រាមនៅឈូងសមុទ្រ Gulf គឺជាផ្នែកមួយនៃបញ្ហាបន្ថែមពីលើភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ក៏ដូចជាការកើនឡើងតម្លៃប្រេងសាជាថ្មីម្តងទៀត។

ក្រៅពីនោះគេសង្កេតឃើញមានបញ្ហាវិបត្តិហិរញ្ញវត្ថុនៅតាមតំបន់ផ្សេងទៀតបូករួមទាំងអឺរ៉ុប, ជប៉ុន និងទៅដល់អឺរ៉ុបកណ្តាល , អឺរ៉ុបខាងកើត ហើយសូម្បីតែអតីតប្រជាជាតិស្ថិតនៅក្រោមសហភាពសូវៀតផ្សេងទៀតផង។

វិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៩

វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៩ ត្រូវបានចាត់ទុកថាជាវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់ជាងគេបំផុតមិនធ្លាប់មានចាប់តាំងតែពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ឬ The Great Depression (ឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣៩)។

វិបត្តិបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០០៧ នៅពេលដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗជាច្រើនបានអនុវត្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការត្រួតពិនិត្យទីផ្សារហិរញ្ញវត្ថុ នៅតាមស្ថាប័ននានា បូករួមទាំងតម្លៃទ្រព្យសកម្ម ព្រមទាំងការកើនឡើងនៃឥណទាននៅក្នុងប្រទេសជាច្រើន ក៏ដូចជាការកើនឡើងយ៉ាងឆាប់រហ័សនៃការផ្តល់ប្រាក់កម្ចីដែលមានហានិភ័យខ្ពស់ ជាពិសេសនៅក្នុងទីផ្សារកម្ចីទិញផ្ទះរបស់សហរដ្ឋអាមេរិក។

វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ចាប់ផ្តើមផ្ទុះឡើងខ្លាំងនៅពេលដែលក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ចំណាស់ និងរឹងម៉ាំបំផុតរបស់អាមេរិក Lehman Brothers បានប្រកាសក្ស័យធននៅក្នុងខែកញ្ញា ឆ្នាំ២០០៨ដែលវាបានធ្វើឲ្យទំនុកចិត្តរបស់ពិភពលោកនៅក្នុងវិស័យហិរញ្ញវត្ថុធ្លាក់ចុះដល់ចំណុចដ៏អាក្រក់បំផុត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)