រាជរដ្ឋាភិបាលប្រកាសលើកលែងពន្ឋ-អាករពិសេស លើការផលិតស៊ីម៉ង់ត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ភ្នំពេញ ៖ ក្នុងគោលបំណងជួយលើកកម្ពស់វិស័យសំណង់នៅ​កម្ពុជា រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងអាករ​ពិ​សេសចំនួន ៥ភាគរយ ​លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិត​ស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានភាពល្អប្រសើរ។

យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះ​សហ​គ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកដែលចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេស ៥ភាគរយលើផលិតផលស៊ី​ម៉ង់ត៍ក្នុងស្រុកសម្រាប់រយៈពេល០២ឆ្នាំ ដែលត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។

តាមរយៈប្រកាសថ្មីនេះក្រសួងបានតម្រូវឱ្យសហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ ត្រូវអនុវត្តការតព្វកិច្ច​មួយ​ចំនួន​ដូចជា ១.ត្រូវដាក់លិខិតប្រកាសសារពើពន្ឋប្រចាំខែ និងប្រចាំឆ្នាំ រួមទាំងពន្ឋ-អាករដែលត្រូវ​បាន​ចាត់​ទុកជាបន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ឋគ្រប់គ្រងការប្រកាសតាមអនឡាញ (e-filling) របស់​អគ្គនាយក​ដ្ឋាន​ពន្ឋដារនៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ២.ត្រូវកត់ត្រា និងថែរក្សាឯកសារបញ្ជីការគណនេយ្យ និងព័ត៌មាន ដែលទាក់ទងនឹង​សម្មភាពអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ឋដារជាធរមាន។  ៣.ត្រូវខិតខំបង្កើនការបណ្តុះ​បណ្តាល ផ្ទេរចំណេះដឹងនិ ងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យបានកាន់តែច្រើន និងល្អប្រសើរដើម្បីចូលរូមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។ ៤.ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូច​ជាការបង់ពន្ឋ-អាករផ្សេង​ទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថានសង្គមជាដើម និង៥.ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក់ព័ន្ឋនឹងថ្លៃដើមសមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរ​ចំណេះដឹងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គមជាដើម។

លោក ពុត ចិន្ថារិទ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន អេអេសភី អេនធើប្រាយ និងជាប្រធានសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា មានប្រសាសន៍គាំទ្រចំពោះការលើកលែងពន្ឋ-អាករ៥% របស់ក្រសួងសេដ្ឋកិ្ចច និងហិរញ្ញវត្ថុ ដែលជាទស្សនវិ័ស័យច្បាស់លាស់​របស់រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​លើកកំពស់ការផលិតស៊ីម៉ង់ត៍ក្នុងស្រុកឱ្យកាន់តែមានភាពល្អប្រើសើរ។

លោកបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា មកទល់នឹងពេលបច្ចុប្បន្ន​នេះ កម្ពុជា មានក្រុម​ហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុកចំនួន៥កំពុងដំណើរការផលិត ហើយនឹងចាប់ផ្តើម​ដំណើរ​ការក្រុម​ហ៊ុនថ្មីមួយបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ។

សូមជម្រាបថា គិតត្រឹមរយៈពេល១២ខែឆ្នាំ២០២៤ កន្លងទៅ កម្ពុជាផលិតបានស៊ីម៉ង់ត៍សរុបចំនួន ៧ ៣៨៤ ៤៦៦តោន ដែលក្នុងនោះក្រុមហ៊ុន CMIC ផលិតបានចំនួន ១ ៩២១ ៦១៦តោន, ក្រុមហ៊ុន SCG-KEM ផលិតបានចំនួន ២ ១៤៩ ០៧៤, ក្រុមហ៊ុន Conch ផលិតបានចំនួន ១ ៦៥២ ៥០០តោន, ក្រុមហ៊ុន HUAXIN ផលិតបានចំនួន ៩៩០ ២៨០តោន និងក្រុមហ៊ុន Thai Boon Roong ផលិតបានចំនួន ៦៧០ ៩៩៦តោន៕ អត្ថបទ ៖ ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *