អ្នកជំនាញ ៖ ការប្រើប្រាស់ប័ណ្ណ ប.ស.ស នៅក្នុងវិស័យ SME គឺជារឿងចំណេញសម្រាប់ពលរដ្ឋ

ជាការពិត សហគ្រាសធុនតូច និងមធ្យម (SME)​ ក៏ដូចជារបរក្រៅប្រព័ន្ធជាប្រភេទមុខរបរ​ដែលនៅក្នុងក្របខ័ណ្ឌតូចតាច រីឯការរកប្រាក់​ចំណូល​ក៏នៅមានកម្រិត ម្ល៉ោះហើយបានជាកាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលដាក់ការខិតខំប្រឹងប្រែង ក្នុងការជួយជ្រោមជ្រែងអ្នកធ្វើការនៅ​ក្នុងវិស័យនេះឱ្យមានភាពល្អប្រសើរ។

មិនត្រឹមតែគិតគូរលើការផ្ដល់ជាទុនសម្រាប់ដំណើរការរកស៊ីនោះទេ ប្រមុខរាជរដ្ឋាភិបាលក៏បានគិតគូរអំពីរបបសន្តិសុខសង្គម ដែលផ្ដោតលើ​សេវាសុខភាពផងដែរ។ បេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស ប្រៀបដូចជាសេវាធានារ៉ាប់រងសង្គម ដែលពលរដ្ឋ បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការអាចបង់ភាគទានដើម្បីក្លាយជាសមាជិក។ យ៉ាងណាមិញ ថ្មីៗនេះ បេឡាជាតិរបបសន្តិសុខបានប្រកាសនៅលើ​គេហទំព័រ​របស់ខ្លួន​ក្នុងការផ្ដល់ជូនប័ណ្ណ ប.ស.ស ជូនដល់អ្នកបម្រើការក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកធ្វើការក្នុងវិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​ផងដែរ។

ការពង្រឹងសេវាសន្តិសុខសង្គមនេះបានជំរុញឱ្យប្រជាជនគ្រប់ស្រទាប់ ជាពិសេសប្រជាជនដែលមិនធ្លាប់បានប្រើប្រាស់សេវាសង្គមនេះសោះ ក៏អាចក្លាយជាសមាជិកបានដោយគ្រាន់តែបង់ភាគទានក្នុងចំនួនមួយដែលពួកគេអាចទ្រទ្រង់បាន។ សម្រាប់វិស័យសហគ្រាសធនតូច និង​មធ្យម (SME) ក៏ដូចជាសហគ្រាសធនតូចបំផុត (Micro SME) ការផ្ដល់ជូននេះគឺពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាផ្នែកមួយ​ដែល​ជួយ​ជំរុញឱ្យសេដ្ឋកិច្ចគ្រួសារពួកគេមានស្ថិរភាពផងដែរ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានយល់ឃើញថា នេះជារឿងចំណេញ​សម្រាប់អ្នកធ្វើ​ការ​ក្នុងវិស័យ​ខាងលើ។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា ៖

“អ្នកដែលមានប័ណ្ណ ប.ស.ស អាចទទួលបានអត្ថប្រយោជន៍ច្រើនដូចជា ពេលឈឺថ្កាត់អី អាចប្រើប្រាស់ប័ណ្ណដើម្បីទប់ការចំណាយលើសេវាសុខភាព ពេលមានគ្រោះថ្នាក់ណាមួយដែលប៉ះពាល់ដល់បុគ្គល ឬឈានដល់អាយុជីវិត រដ្ឋគេនឹងជួយតាមរយៈ ប.ស.ស នេះ។”

លោកឧកញ៉ាបន្តថា ៖

“សម្រាប់អ្នកធ្វើការក្នុងវិស័យ SME ដែលមានប្រាក់ចំណូលតិច គឺកាន់តែជារឿង សំខាន់សម្រាប់ពួកគេក្នុងការគិតគូរពីការធ្វើប័ណ្ណ ប.ស.ស ព្រោះនៅពេលមានជំងឺឈឺថ្កាត់ម្ដងៗ ពួកគេត្រូវខាតបង់ថវិកាដែលខ្លួនខិតខំរកកន្លងមក និងថែមទាំងប៉ះពាល់ដល់ចំណូលក្នុងគ្រួសារទៀតផង។”

បើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ប្រធានសមាគមរូបនេះ គិតត្រឹមរយៈពេលប្រមាណជា ២ឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើការក្នុងវិស័យ SME បានចុះឈ្មោះជាសមាជិក ប.ស.ស បានកើន​ឡើងគួរឱ្យកត់សម្គាល់ ដែលការកើនឡើងនេះ គឺដោយសារប្រជាជនមានការយល់ដឹងច្រើនជាង​មុនអំពីការថែទាំសុខភាព ជាពិសេសគឺការសម្របសម្រួលពីសំណាក់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងតម្លៃ​ភាគទាន។

គួររំលឹកថា បេឡាជាតិរបបសន្តិសុខសង្គមបានផ្ដល់ប័ណ្ណ ប.ស.ស ដល់អាជីវករលក់ដូរ អ្នករត់កង់បី ក៏ដូចជាអ្នករត់ម៉ូតូឌុប ដោយក្នុងមួយខែពួកគេត្រូវបង់ភាគទានត្រឹមតែ ១៥ ៦០០រៀលតែប៉ុណ្ណោះ។ សម្រាប់លក្ខខណ្ឌក្នុងការស្នើសុំគឺទាមទារដូចជា មានមុខរបរ, មានប្រាក់ចំណូលផ្ទាល់ខ្លួន (ដោយមិនពាក់​ព័ន្ធ​​នឹង​ប្រាក់ឈ្នួល ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន និងមិនប្រើប្រាស់បុគ្គលិក) ត្រូវមាន​​​អាយុ​មិនលើសពី៦០ឆ្នាំគិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. សាមីខ្លួនត្រូវអញ្ជើញ​មកស្នើ​សុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)នៅតាមបណ្តាសាខាទីស្នាក់បេឡាជាតិរបបសន្តិសុខសង្គមដែលនៅជិតផ្ទះលោកអ្នកប៉ុណ្ណោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)