ក្រសួង​រៀបចំដែន​ដី​ បដិសេធចំពោះ​សំណើសុំចុះបញ្ជីដីទំហំ​ជាង​៥០០​ហិកតា​នៅក្នុងស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាស​បដិសេធ​ចំពោះសំណើ​សុំ​ចុះបញ្ជីដី​មួយកន្លែង​មានទំហំ ​៥១៣ហិកតា ស្ថិតនៅក្នុងភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាបដែល​បានស្នើ​ដោយ​បុគ្គលឈ្មោះ ច័ន្ទ រិទ្ធ​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ ។​

បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និងសំណង់ (ដ.ន.ស.) បានឱ្យដឹងថា ក្រសួង​បានទទួ​លលិ​ខិតស្នើសុំចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ពីបុគ្គលឈ្មោះ ច័ន្ទ រិទ្ធ ភេទប្រុស អាយុ ៦៨ឆ្នាំ ស្នើ​សុំ​អ​ន្តរាគមន៍មកក្រសួង ដ.ន.ស. ដោយអះអាងថា ខ្លួនជាតំណាងប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ដែ​ល​បា​​ន​កា​ន់កាប់អាស្រ័យផល និងដាំដុះដំណាំលើទីតាំងដីទំហំសរុប ៥១៣ហិកតា រយៈពេលជាង ១០​ឆ្នាំ​ ស្ថិ​ត​នៅ​ភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្រសួងបញ្ជាក់ថា ករណីនេះ ជាការទាមទារដីរដ្ឋ ដែលជាស្ថានីយផ្ស​ព្វ​ផ្សា​យ​ និ​ង​ស្តា​រ​ព្រៃ​ឈើ​តំ​ប​ន់​ទ្រ​នា​ប់​ភ្នំ​គូលែ​ន​ ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាដីព្រៃ​ដែល​បាន​ដក​ហូត​ជាស​ម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តសៀមរាប។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២០៣ អន​ក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១២ ស្តីពីការកាត់ដីព្រៃទំហំ ២ ៣៩៨ហិកតា ចេញ​ពីគម្រ​ប​ព្រៃ​ឈើឆ្នាំ​២​០​០២​ ទំហំ ១ ១៣៧ហិកតា និងពីព្រៃសម្បទានក្រុមហ៊ុន សំរោងវូឌ ទំហំ ១ ២៦១ហិកតា និងធ្វើអនុបយោ​គ​ជា​ដីឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១ ១៧៨គ្រួសារ ដែល​បា​ន​កាន់​កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង លើផ្ទៃដីទំហំ ២ ៣៦២ហិកតា និងទំហំ ៣៦ហិកតា រក្សា​ទុក​ជា​ដី​សា​ធា​រ​ណៈ​របស់រដ្ឋ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តាមរយៈអនុក្រឹត្យនេះ អាជ្ញាធរខេត្តសៀមរាប និងមន្ទីរ ដែន​ដីនគរូបនីយកម្ម​ និង​សំណង់​ ខេត្តសៀមរាប បានចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៤៤១​គ្រួ​សារ នៅភូមិត្បែងលិច ឃុំត្បែង និងជូនប្រជាពលរដ្ឋចំនួន ៧៣៧គ្រួសារ នៅភូមិខ្នារង្វាស ឃុំឃុនរាម រួច​រាល់​។

ទោះបីជាកន្លងមក រដ្ឋបាលខេត្តសៀមរាបបានចេញលិខិតបដិសេធជូនទៅឈ្មោះ ច័ន្ទ រិទ្ធ ជាច្រើ​ន​លើក​ច្រើន​​សាររួចហើយក្តី ក៏បុគ្គលរូបនេះនៅតែមិនសហការ ហើយបា​នប​ន្ត​ញុះ​ញ​ង់​ប្រ​ជាព​ល​រ​ដ្ឋ​ឱ្យ​ទា​ម​ទា​​រដី​រដ្ឋ​ជា​​ប​ន្ត​ទៀត និងបាន​បន្ត​លើកទឹ​កចិ​ត្ត​ឱ្យមា​នកា​រ​បំ​ផ្លិ​ច​បំ​​ផ្លាញ​ចម្ការ​ព្រៃ​ឈើ​ដើ​ម្បី​ទ​ន្ទ្រា​ន​កាន់​កា​ប់​​ដី​រដ្ឋ​ដោ​យ​ខុសច្បាប់ ព្រមទាំងបានស្នើសុំអន្តរាគមន៍ជាបន្តបន្ទាប់ទៅកាន់ក្រសួង-ស្ថាប័ន និងអង្គភាពរដ្ឋដទៃទៀត ឱ្យ​ជួយ​ពិនិត្យ និងដោះស្រាយ ក្នុងចេត​នាទុ​ច្ចរិត​ទា​ម​ទារ​យ​កដីសា​ធា​រ​ណៈ​របស់​រដ្ឋ​ម​ក​ធ្វើ​ជា​ក​ម្ម​សិ​ទ្ធិ​ផ្ទា​ល់​ខ្លួ​ន​ដោយ​ខុ​សច្បាប់ ទោះបីជាកន្លងមកពួកគេបានទទួលការដោះស្រាយរួចហើយក៏ដោយ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជា​តិដោះ​ស្រា​យ​ទំ​នាស់​ដី​ធ្លី​ ​សូមថ្លែងអំ​ណរ​គុ​​ណចំ​ពោះ​បងប្អូន​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​តែង​តែ​ប្រ​កា​ន់​ជំ​ហ​រ​ស្រុះ​ស្រួ​ល​គ្នា​​រក​ដំ​ណោះ​ស្រា​យ ​​ក្នុ​ងស្មា​រតី​នៃ​បរិយាកាសគ្មានវិវាទ ដោយមិនប្រព្រឹត្តស​កម្ម​ភា​ពខុ​ស​ច្បា​ប់នា​នាតា​ម​កា​រញុះ​ញ​ង់​រ​ប​ស់​ជនខិលខូច និងសូមធ្វើការបដិសេធទាំងស្រុងចំពោះបុគ្គលមួយចំនួនតូច ដែលតែងតែ​បង្ក​បញ្ហា​និ​ង​ញុះញ​ង់​ប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីកេងចំណេញក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន និង​បង្ក​ចលាចលក្នុងសង្គម។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តសៀមរាប កំពុងពិនិត្យ​នីតិ​វិ​ធី​ពា​​ក់ព័​ន្ធក្នុ​ង​ការកសាងសំណុំរឿងទៅតុលាការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ច័ន្ទ រិទ្ធ និងអ្នកពាក់ព័ន្ធ ដើម្បី​ប​ញ្ឈ​ប់​ស​កម្មភាពញុះញង់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន បង្ក​ច​លា​ច​ល និងបំពុលបរិយាកាសសង្គមពាក់ព័ន្ធនឹងបញ្ហាដីធ្លី ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​


Leave a Reply

Your email address will not be published.Required fields are marked *