World Bank បញ្ជាក់ពីគោលជំហរបន្តគាំទ្រកម្ពុជា កែលម្អបរិយាកាសធុរកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ទៅលើកិច្ចខិតខំកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ថែមទៀត។

ធនាគារពិភពលោក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសបានជួបពិភាក្សាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញលទ្ធផលនៃរបាយការណ៍វិភាគថ្មីមួយ ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងភាពប្រកួតប្រជែងធុរកិច្ចនៅកម្ពុជា។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារពិភពលោក ក្នុងការគាំទ្រកំណែទម្រង់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ របាយការណ៍វិភាគនេះបម្រើជាការឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពេលវេលាដែលកម្ពុជាកំពុងជំរុញកំណែទម្រង់។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងផ្សារភ្ជាប់ការងារវិភាគនេះទៅនឹងគោលនយោបាយរបស់ក្រសួង រួមទាំងសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម។

លោកស្រី Tania Meyer នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកបានបញ្ជាក់ជំហរបន្តការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីសារសំខាន់នៃការកែលម្អបរិយា​កាស​ធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថា សម្រាប់កម្ពុជា ធនាគារពិភពលោកបានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងការសិក្សាវិភាគរបស់ខ្លួន។

លោក Faya Hayati សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានលើកឡើងថា៖ ក្នុងនាមជាធនាគារដែលជាមានជំនាញ និងចំណេះដឹង គឺគាំទ្ររបៀបវារៈកំណែទម្រង់ដែលរដ្ឋាភិបាលកំពុងជំរុញដឹកនាំ តាមរយៈការវិភាគផ្អែកលើភស្តុតាងច្បាស់លាស់។

លោក Faya បានសង្កត់ធ្ងន់ថា កំណើនផលិតភាពមានសារសំខាន់បំផុត សម្រាប់កម្ពុជាសម្រេចចក្ខុវិស័យ​ឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ការស្រាវជ្រាវនេះបានបង្ហាញពីគម្លាតដ៏ធំនៃកំណើនផលិតភាពរបស់កម្ពុជាបច្ចុប្បន្ន ដែលមានប្រមាណ ០.៨% ខណៈដែលការសម្រេចចក្ខុវិស័យយ២០៥០ នឹងទាមទារកំណើនផលិតភាពលើស ២% ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ២៥ ឆ្នាំខាងមុខ ដែលកំណើនបែបនេះ មានតែប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះដែលធ្លាប់សម្រេចបាន។

នៅក្នុងកិច្ចពិភាក្សាខាងលើនេះក៏បានពិនិត្យលទ្ធផលនៃការអង្កេតពិសេសរបស់ធនាគារពិភពលោកស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចាត់ថ្នាក់សហគ្រាសក្រៅប្រព័ន្ធជា៣ក្រុមគឺ សហគ្រាសបានត្រឹមតែមួយរស់ (៤១%) សហគ្រាសសក្តានុពល (៤៤%) និងសហគ្រាសសមិទ្ធកម្មខ្ពស់ (១៥%)។

ការសិក្សាក៏ផ្តោតលើការធ្វើកំណែទម្រង់ចំគោលដៅដោយប្រុងប្រយ័ត្ន ដោយរួមបញ្ចូលការផ្តល់កិច្ចគាំពារសង្គមសម្រាប់ក្រុមងាយរងគ្រោះ រួមជាមួយនឹងការលើកទឹកចិត្ត ការកែលម្អលើការចុះបញ្ជីអាជីវកម្ម និងបរិយាកាសធុរកិច្ច ដើម្បីជួយដល់សហគ្រាសសក្តានុពល និងមានសមិទ្ធកម្មខ្ពស់ដែលកំពុងធ្វើប្រតិបត្តិការក្រៅប្រព័ន្ធ អាចឈានចូលក្នុងប្រព័ន្ធបាន។

ឯកឧត្តម ហែម វណ្ណឌី បានស្នើធនាគារពិភពលោកឱ្យរៀបចំអនុសាសន៍គោលនយោបាយជាក់លាក់ ដើម្បីគាំទ្រកិច្ចពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ លើកំណែទម្រង់ដែលអាចអនុវត្តបាន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឱ្យធនាគារពិភពលោករៀបចំកម្មវិធីឥណទានប្រតិបត្តិការគោលនយោបាយអភិវឌ្ឍន៍ (DPO) របស់ខ្លួនឱ្យស្របនឹងរបៀបវារៈកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រអាណត្តិរបស់ក្រសួង រួមទាំងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម និងវិធានការឱ្យចំគោលដៅដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *