ភ្នំពេញ ៖ នៅក្នុងអំឡុងនៃវិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាលមកពីជំងឺកូវីដ-១៩កាលពីឆ្នាំកន្លងទៅ សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិក ហ្វ្រង់កូហ្វូន (OIF) សម្រេចបានទំហំសរុបប្រមាណ ៩,៦ ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះនៅក្នុងពិធីបើកកម្មវិធីជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសារបារាំង (OIF)។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូត ជាមួយបណ្តាប្រទេសដែលជាសមាជិកអង្គការ OIF ប្រើប្រាស់ភាសាបារាំង ដែលជាកត្តាចាំបាច់ និងផ្តល់សារៈសំខាន់សម្រាប់កម្ពុជាក្នុងការចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ។

ឯកឧត្តម ប៉ាន សូរស័ក្ត បានមានប្រសាសន៍ថា ៖
«កត្តាទាំងនេះនឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមាន វប្បធម៌ ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជម្ងឺរាតត្បាតសកល កូវីដ-១៩»
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្មដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវាក់តម្លៃដែលកំពុងមានឧត្តមភាពរីកចម្រើន។
សូមបញ្ជាក់ផងដែរថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,៦ ពាន់លានដុល្លារអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំចាស់។
សមាជិកភាពនៃ OIF បានកើនឡើងពី ២១ ក្នុងឆ្នាំ១៩៧០ ដល់ ៨៨ រដ្ឋជាសមាជិក និងតំបន់ក្នុងនៅឆ្នាំ២០១៨ ។ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនប្រទេសជាសមាជិក ដែលភាគច្រើនមានទំនាក់ទំនងពីចម្ងាយបំផុតជាមួយភាសា និងវប្បធម៌បារាំង គឺជាបញ្ហានៃការព្រួយបារម្ភកាន់តែខ្លាំងឡើង។ នៅក្នុងការសិក្សាឆ្នាំ១៩៩៦ របស់លើលំហហ្វ្រង់កូហ្វូន អ្នកភាសាវិទូ Daniel Baggioni និង Roland Breton បានចង្អុលបង្ហាញ ដោយសំដៅទៅលើកម្មវិធីថ្មីៗរបស់ប្រទេសប៊ុលហ្គារី និងអង់ហ្គោឡា ដើម្បីចូលរួម OIF ថាមានតែលក្ខណៈវិនិច្ឆ័យនយោបាយ ការទូតប៉ុណ្ណោះ ដែលអាចពន្យល់បាន។
គួររំលឹកផងដែរថា អង្គការ Francophonie រួមមានរដ្ឋជាសមាជិកចំនួន 88 និងរដ្ឋាភិបាល ដោយក្នុងនោះរដ្ឋ និងរដ្ឋាភិបាលចំនួន ៥៤ ជាសមាជិកពេញសិទ្ធិ ៧ ជាសមាជិកសហការី និង ២៧ ជាអ្នកសង្កេតការណ៍។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ1970 ដោយផ្តើមពីក្រុមតូចមួយនៃប្រទេសដែលនិយាយភាសាបារាំង និងបានវិវត្តទៅជាអង្គការពិភពលោក ដែលមានសាខាជាច្រើនសហការជាមួយរដ្ឋជាសមាជិករបស់ខ្លួនក្នុងវិស័យវប្បធម៌ វិទ្យាសាស្ត្រ សេដ្ឋកិច្ច យុត្តិធម៌ និងសន្តិភាព៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content