ភ្នំពេញ ៖ កិច្ចពិភាក្សាសំខាន់ទី៣ ដែលត្រូវបានធ្វើឡើងនៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍មហោស្រពសហគ្រិន វ័យក្មេងអាស៊ានទី៧ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្ដោតសំខាន់លើប្រធានបទ «ការធ្វើពាណិជ្ជកម្មលើសពីតំបន់អាស៊ាន» (TRADE FACILITATION AND COORDINATION BEYOND ASEAN) ។

កិច្ចពិភាក្សាដែលសង្កត់ធ្ងន់លើការដោះដូរពាណិជ្ជកម្មនេះ ធ្វើឡើងក្រោមការចូលរួមពីវាគ្មិនចំនួន រូប រួមមាន៖
លោក Kanneth Tang, ប្រធានសភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា
លោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា
លោក KITAMI SO, Director, នាយកដ្ឋានស្រាវជ្រាវតំបន់ (អាស៊ី) និងនាយកដ្ឋានវិភាគសេដ្ឋកិច្ចព័ត៌មាន FTA, JETRO Bangkok
វេទិកាជជែកដេញដោលនាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានេះ មានសារៈសំខាន់ណាស់សម្រាប់វិស័យសេដ្ឋកិច្ច កម្ពុជា ជាមួយនឹងពិភពលោក។

ជាជំហានមួយដែលដើរហួសពីការធ្វើពាណិជ្ជកម្មត្រឹមតែក្នុងតំបន់ អាស៊ាន តែជាការពង្រីកវិសាលភាពនៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពលោក។ ក្នុងនោះ ដើម្បីពង្រីកសក្កានុពលនៃការធ្វើពិណិជ្ជកម្មឱ្យលើសពីតំបន់អាស៊ាន វាគ្មិនទាំងបីរូបបាន រំលេចផងដែរនូវភាពសំខាន់នៃវិស័យឯកជនក្នុងការជំរុញការបង្កើតផលិតផលថ្មីៗ ប្រកបដោយគុណ ភាពដើម្បីធានានូវភាពជឿជាក់របស់ដៃគូរអាជីវកម្ម។

ជារួម វាគ្មិនទាំងបីរូបបានលើកទឹកចិត្តទៅកាន់វិស័យឯកជន ក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត ដោយហេតុថាកម្ពុជានៅមានឱកាសច្រើនក្នុងការពង្រីកចរន្ដនាំចេញទៅទូទាំងពិភពលោកតែម្ដង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 02/09/2026
វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/09/2026
កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content