តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

បរទេស​៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា រដ្ឋាភិបាលតួកគីបានដាក់ការរឹតបន្តឹងលើការនាំចេញផលិតផលចំនួន ៥៤ ប្រភេទទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាការឆ្លើយតបទៅនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា។

ចាប់តាំងពីជម្លោះក្រុមហាម៉ាស និងអ៊ីស្រាអែលបានផ្ទុះឡើងនៅក្នុងខែតុលា ទីក្រុងអង់ការ៉ា គឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាបំផុត។ ​ដោយឡែក ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ការ​តវ៉ា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុលទាមទារ​ឲ្យ​មាន​ការ​ហាម​ឃាត់លើ​ពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល។ ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្ម​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា។

យោងតាមក្រសួងពាណិជ្ជកម្មតួកគី បានឲ្យដឹងថា មុខទំនិញនៅក្នុងបញ្ជីការហាមឃាត់ការនាំចេញ ដែលមានប្រសិទ្ធិភាពភ្លាមៗរួមមាន អាលុយមីញ៉ូម ទង់ដែង ដែក សម្ភារៈសំណង់ គ្រឿងម៉ាស៊ីន និងផលិតផលគីមីផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ តួកគីធ្លាប់បានឈប់បញ្ជូនអ៊ីស្រាអែលនូវទំនិញណាមួយដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា។ ការរឹតបន្តឹងនឹងនៅតែបន្តមានរហូតទាល់តែអ៊ីស្រាអែលប្រកាសបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌គ្រប់គ្រាន់ចូលទៅក្នុងតំបន់នោះ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែល​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ និង​ក្រុមអង្គការ​សិទ្ធិ​មនុស្ស​ចោទ​ប្រកាន់​ថា​បាន​រារាំង​ការ​ផ្តល់​ជំនួយ​ទៅ​តំបន់​ហ្គាហ្សា។

ជាការឆ្លើយតបទៅនឹងការរឹតបន្តឹង ក្រសួងការបរទេសអ៊ីស្រាអែលបានចោទប្រកាន់តួកគីវិញថា បានរំលោភបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ កាលពីថ្ងៃអង្គារកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Katz បានគំរាមកំហែងទីក្រុងអង់ការ៉ាជាមួយនឹងវិធានការស្របគ្នានេះដែរ ដែលនឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចតួកគីវិញ ដោយអ៊ីស្រាអែលនឹងរៀបចំបញ្ជីផលិតផលដែលខ្លួនមានបំណងបញ្ឈប់ការទិញពីតួកគី។ បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសរូបនេះក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសតួកគី និងដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា។

ជម្លោះ​ពាណិជ្ជកម្ម​នេះ​កើតឡើង​ក្រោយ​ជម្លោះ​ការទូត​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ ដោយប្រធានាធិបតីតួកគី Recep Tayyip Erdogan បានប្រៀបធៀបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ម្តងហើយម្តងទៀតទៅនឹង Adolf Hitler ហើយបានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន។ ជាមួយគ្នានេះដែរ អ៊ីស្រាអែលបានចោទប្រកាន់វិញថា ប្រធានាធិបតីតួកគីជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមប្រឆាំងពួកយូដាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារតែជំហររបស់គាត់លើជម្លោះ និងការគាំទ្រក្រុមហាម៉ាស។

គួរឲ្យបញ្ជាក់ដែរថា អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស់ក្នុងខែតុលា ដើម្បីឆ្លើយតបទៅនឹងការវាយឆ្មក់ដ៏សាហាវដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធមួយនេះ ដែលក្នុងនោះមនុស្សយ៉ាងហោចណាស់ ១ ២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ លើសពីនេះ ការទម្លាក់គ្រាប់បែកសងសឹកនៅតំបន់ហ្គាហ្សា និងប្រតិបត្តិការលើដីគោកបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៣ ០០០ នាក់ស្លាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក