ប្រតិបត្តិការវាយបកអ៊ុយក្រែនស្ងៀមស្ងាត់បន្តិច អាមេរិកប្រកាសថែមជំនួយយោធា៦០០លានដុល្លារ

ចាប់តាំងពីខែមិថុនានៃប្រតិបត្តិការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនបានធ្វើឲ្យយោធារបស់ខ្លួនបាត់បង់ជីវិតកើនទៅដល់ជាង ៦៦ ០០០នាក់ ហើយសព្វាវុធធុនធ្ងន់ជាង ៧ ៥០០គ្រឿងត្រូវបានបំផ្លាញ។ លទ្ធផលមិនសូវល្អប្រសើរដូចការរំពឹងទុករបស់សម្ព័ន្ធមិត្តបានធ្វើឲ្យសកម្មភាពរបស់អ៊ុយក្រែនមានសភាពកាន់តែយឺតយ៉ាវ និងស្ងប់ស្ងាត់ ដោយមិនអាចដណ្តើមទីតាំងណាមួយពីប្រទេសរុស្ស៊ីវិញនោះទេ។

ក្នុងពេលដែលស្ថានភាពប្រយុទ្ធគ្នាកំពុងត្រជាក់បន្តិច រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនទៅកាន់ប្រទេសអ៊ុយក្រែន ហើយព្រមទាំងបានសន្យាផ្តល់ជំនួយមនុស្សធម៍ និងជំនួយផ្នែកសន្តិសុខសរុបប្រមាណជា ១០ ០០លានដុល្លារផងដែរឲ្យទៅអ៊ុយក្រែន។

មួយថ្ងៃក្រោយមក ពោលគឺកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ រដ្ឋាភិបាលរបស់លោក Joe Biden បានប្រកាសផ្តល់ជំនួយជាយោធាក្នុងទំហំប្រមាណជា ៦០០លានដុល្លារ ដែលរួមមានទាំងប្រព័ន្ធការពារដែនអាកាសគ្រាប់កាំភ្លើងធំ និងអាវុធជាច្រើនមុខផ្សេងទៀតឲ្យរដ្ឋាភិបាលទីក្រុងគៀវ។

ទោះបីជាយ៉ាងណាក្តី គេជឿជាក់ថា កញ្ចប់ជំនួយយោធាថ្មីនេះនឹងមិនត្រូវប្រើប្រាស់ចេញពីស្តុកអាវុធរបស់អាមេរិកដោយផ្ទាល់ឡើយ ពោលគឺធ្វើតាមរយៈការបញ្ជាទិញពីក្រុមហ៊ុនផលិតអន្តរជាតិ និងដៃគូរបស់ខ្លួនជាច្រើនផ្សេងទៀត។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានផ្តល់ជំនួយជាយោធាប្រមាណជា ៤៣,៧ពាន់លានដុល្លារមកហើយសម្រាប់អ៊ុយក្រែនគិតចាប់តាំងតែពីពេលដែលប្រតិបត្តិការពិសេសដោយយោធាពីសំណាក់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

អ្វីដែលគួរឲ្យព្រួយបារម្ភចំពោះកញ្ចប់យោធាថ្មីនេះនោះក៏ដោយសារតែអាមេរិក នឹងដាក់បញ្ចូលរំសេវផលិតពីសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គ្រាប់កាំភ្លើងទំហំ 120mm ដែលកំពុងមានភាពចម្រូងចម្រាសយ៉ាងខ្លាំងពីសំណាក់មតិអន្តរជាតិទោះបីជាមជ្ឈមណ្ឌលការពារជំងឺឆ្លងអាមេរិក ឬ CDC ព្រមទាំងអង្គការសុខភាពពិភពលោក WHO បានអះអាងហើយថា មិនមានភស្តុតាងបញ្ជាក់ថាអាវុធនោះនឹងអាចបង្កទៅជាជំងឺមហារីកក្តី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី