សេដ្ឋកិច្ចអាម៉េរិក កំពុងបង្ហាញសញ្ញាដាំក្បាលចុះដោយសារអត្រាអត់ការងារធ្វើមានកម្រិតខ្ពស់

បរទេស ៖ យោងតាមប្រភពព័ត៌មានពី ​BBC បានរាយការណ៍ថា សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកកំពុងបង្ហាញពីសញ្ញាធ្លាក់ចុះ ដោយសារទិន្នន័យនៃអត្រាគ្មានការងារធ្វើកាន់តែមានកំណើន ជាពិសេសសម្រាប់ខែកក្កដាគែមានលទ្ធផលអាក្រក់ជាងការរំពឹងទុក។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទីផ្សារភាគហ៊ុនសកល ទាំងនៅសហរដ្ឋអាមេរិក អឺរ៉ុប និងនៅអាស៊ី បានធ្លាក់ចុះ ខណៈដែលមានភាពភ័យខ្លាចអំពីការធ្លាក់ចុះខ្លាំងនៃសេដ្ឋកិច្ចអាមេរិក។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចបាននិយាយថា មូលហេតុចម្បងនៃការភ័យខ្លាចនេះ គឺដោយសារទិន្នន័យនៃចំនួនអ្នកគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ខែកក្កដាមានការកើនឡើង ដែលសញ្ញាអវិជ្ជមានជាងការរំពឹងទុក។ កាលពីខែកក្កដា និយោជកអាមេរិកបានបង្កើតការងារចំនួន ១១៤ ០០០ កន្លែង ដែលទាបជាងការរំពឹងទុកចំនួន ១៧៥ ០០០ កន្លែង។ មិនត្រឹមតែប៉ុណ្ណោះ អត្រាអ្នកអត់ការងារធ្វើបានកើនឡើងដល់ ៤,៣ ភាគរយដែលជាកម្រិតខ្ពស់ក្នុងរយៈពេល ៣ ឆ្នាំ។

ផ្អែកលើទ្រឹស្តី “Sahm rule” របស់សេដ្ឋវិទូអាមេរិក អ្នកស្រី Claudia Sahm បានឲ្យដឹងថា ប្រសិនបើអត្រាអ្នកអត់ការងារធ្វើជាមធ្យមក្នុងរយៈពេល ៣ ខែលើសពី ០,៥ ភាគរយ មានន័យថា ប្រទេសនេះកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃវិបត្តិសេដ្ឋកិច្ច។ ក្នុងករណីនេះ អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងខែកក្កដា ដោយគិតជាមធ្យមក្នុងរយៈពេល ៣ ខែ គឺស្មើនឹង ៤,១​ ភាគរយ បើធៀបនឹងកម្រិតទាបបំផុតកាលពីឆ្នាំមុនដែលមានអត្រា​ ៣,៥ ភាគរយ។ បញ្ហានេះកំពុងបន្ថែមសម្ពាធលើក្តីបារម្ភថា ធនាគារកណ្តាលសហរដ្ឋអាមេរិកបានបោះឆ្នោតមិនកាត់បន្ថយអត្រាការប្រាក់កាលពីសប្តាហ៍មុន។

អ្វីដែលគួរឱ្យកត់សម្គាល់នោះត្រង់ថា ខណៈពេលធនាគារកណ្តាលនៃបណ្តាប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចល្អប្រសើរ រួមមានដូចជា ធនាគារកណ្តាលអង់គ្លេស និងធនាគារកណ្តាលអឺរ៉ុបបានកាត់បន្ថយអត្រាការប្រាក់នោះ ប៉ុន្តែធនាគារកណ្តាលអាម៉េរិកបែរជានៅបន្តរក្សាអត្រាការប្រាក់ខ្ពស់នៅដដែល បើទោះជាប្រធានធនាគារកណ្តាលអាម៉េរិក លោក Jerome Powell ធ្លាប់បានផ្តល់សញ្ញាថាអត្រាការប្រាក់អាចនឹងត្រូវកាត់បន្ថយនៅក្នុងខែកញ្ញាក៏ដោយ។

ពាក់ព័ន្ធទៅនឹងការថយចុះនៃឱកាសទទួលបានការងារធ្វើ ឬចំនួនអ្នកគ្មានការងារធ្វើកើនឡើងនេះ ក៏មានចំណែកចូលរួមពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ ដោយសារនិន្នាការជុំវិញបញ្ញាសិប្បនិម្មិត (AI) មានឥទ្ធិពលលើភាគហ៊ុនរបស់ពួកគេ។ ជាក់ស្ដែង កាល​ពី​សប្តាហ៍​មុននេះ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Intel បាន​ប្រកាស​ថា ​ខ្លួន​នឹង​កាត់​បន្ថយ​ការងារ​ចំនួន ១៥ ០០០ កន្លែង ខណៈដែលគូប្រជែងរបស់ខ្លួន Nvidia ប្រហែលជាត្រូវពន្យារពេលបញ្ចេញវត្តមានបន្ទះឈីប AI ថ្មីរបស់ខ្លួន។ បន្ថែមពី​លើនេះ ភាគហ៊ុនរបស់ Nasdaq ដែល​មានឥទ្ធិពលលើ​សន្ទស្សន៍​បច្ចេកវិទ្យា​​របស់​អាមេរិកបានធ្លាក់ចុះ ១០ ភាគរយកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅបន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់កាលពីប៉ុន្មានសប្តាហ៍មុន។ កត្តានេះបានបង្កើនភាពភ័យខ្លាចនៅក្នុងទីផ្សារភាគហ៊ុន ជាពិសេស ប្រសិនបើភាគហ៊ុនបន្តធ្លាក់ចុះ ធនាគារកណ្តាលអាចនឹងបើកកិច្ចប្រជុំបន្ទាប់របស់ខ្លួនមុនខែកញ្ញា  ជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់។

យោងតាមលោក Neil Shearing ប្រធានសេដ្ឋវិទូ Capital Economics បានលើកឡើងថា ប្រសិនបើមានការរំខានទីផ្សារដែលកាន់តែធ្ងន់ធ្ងរ វាទំនងជាអាចចាប់ផ្តើមប៉ះពាល់ដល់ស្ថាប័នសំខាន់ៗជាប្រព័ន្ធ និងស្ថិរភាពហិរញ្ញវត្ថុទាំងមូល។ យ៉ាងណាមិញ លោកស្រី Claudia Sahm បានលើកឡើងថា ពេលនេះសេដ្ឋកិច្ចអាម៉េរិកនៅមិនទាន់ស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាក៏កំពុងតំរង់ទៅទិសដៅឆ្ពោះទៅបន្តិចម្ដងៗហើយ ដែលវាជាកក្តាសំខាន់បង្ខំឱ្យមានការកាត់បន្ថយអត្រាការប្រាក់ដោយ​មិន​អាច​ជៀស​រួច​ទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ