គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចេញពីភ្នំពេញចំនួន ៤​ខ្សែ មានទឹកប្រាក់​រហូតដល់​ជាង​៦០០០លា​នដុល្លារ​​អាមេរិក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​បានចំណាយទឹក​ប្រាក់​រាប់ពាន់​លានដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋា​រច​នាស​ម្ព័ន្ធ តភ្ជាប់ពីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំប្រទេស ទៅកាន់​បណ្ដាខេត្ត​នានា​ ក៏ដូចជាភ្ជាប់​ទៅកាន់​ប្រទេសជិត​ខាង និងពិភពលោកផងដែរ ដោយជាប្រយោជន៍សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ជាពិសេសវិស័យពាណិជ្ជកម្ម។​ ជាក់ស្ដែង​ហេដ្ឋារចនាសម្ព័ន្ធចំនួន​៤ប៉ុណ្ណោះ ដែល​តភ្ជាប់ចេញពីភ្នំពេញ​មានតម្លៃរហូតដល់​ជាង៦​០០០លានដុល្លារ​អាមេរិក ។​

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង​៤ ដែល​រាជរដ្ឋាភិបាល​បាន ​និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍​យ៉ាងសកម្ម រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ស្ពាន​ឆ្លងទន្លេពីផ្លូវជាតិលេខ​១ ទៅ​ល្វាឯម, អាកាសយានដ្ឋានអន្តរជាតិ​តេជោ​ ក្រុងតាខ្មៅ ដែលស្ថិតនៅភាគ​ខាង​ត្បូងរាជធានីភ្នំពេញ និង​គម្រោង​ព្រែកជីក​ហ្វូណ​នតេជោ ​ដែល​ទើប​បើ​កការដ្ឋានសាងសង់​ជាប្រវត្តិសាស្ត្ររបស់កម្ពុជាកាលពី​ពេល​ថ្មីៗនេះ ។​

​-​ គម្រោងផ្លូវ​ល្បឿនលឿន​​​ភ្នំពេញ-បាវិត ៖ បាន​បើក​ការដ្ឋានសាងសង់​ជាផ្លូវការកាលពីអំឡុង​ដើមខែមិថុនា ឆ្នាំ២០២៣​កន្លងទៅក្រោម​អធិបតីភាពសម្ដេចអគ្គ​មហាសេនា​បតីតេជោហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះ មាន​តម្លៃប្រមាណ ១,៣៥ពាន់​លានដុល្លារអាមេរិក​ តភ្ជាប់ពីភ្នំពេញ កាត់តាម​ខេត្ត​កណ្ដាល​ ខេត្ត​ព្រៃវែង និងស្វាយរៀង ។​ គម្រោង​នេះ​នឹង​ផ្ដល់​នូវ​ប្រយោជន៍​ដល់សេដ្ឋកិច្ចកម្ពុជា​បន្ថែមទៀត​តាមរយៈការ​ដឹកជញ្ជូន​ឆ្លង​ប្រទេស​ពីកម្ពុជា​ទៅកាន់​ប្រទេសវៀតណាម​ និង​ទៅកាន់បណ្ដាប្រទេស​ផ្សេងទៀត ។​

-​ គម្រោង​ស្ពានឆ្លងទន្លេ​ពីផ្លូវជាតិលេខ​១ ទៅ​ល្វាឯម​ ខេត្តកណ្ដាល ៖ ជា​គម្រោង​សំខាន់មួយ​ជួយ​ជំរុញ​ការ​អភិ​វឌ្ឍ​​​​នៅក្នុងតំបន់ល្វាឯម ដែល​កន្លងមកទំនាក់ទំនងរវាង​តំបន់​នេះ​ទៅកាន់​តំបន់​ផ្សេងទៀត គឺត្រូវ​ឆ្លង​ស្រឡាង​ ប៉ុន្តែ​បើស្ពាន​នេះសាងសង់រួច ​ពលរដ្ឋ​នៅតំបន់ល្វា​ឯម​នឹង​អាច​ឆ្លង​ចេញចូល​ដោយសេរីទៅកាន់តំបន់​ផ្សេង​ទៀត ងាយស្រួលធ្វើការ​ដឹកជញ្ជូន ​និងធ្វើ​ដំណើរ​កាន់តែ​លឿន​រហ័ស និងបាន​គ្រប់ពេលវេលា ។​ គម្រោង​នេះ​​ រាជរដ្ឋា​ភិ​បាលគ្រោងចំណាយថវិកា​ប្រមាណជាង​ ២០០​លានដុល្លារ​អាមេរិក​ ដើម្បីដំណើរការ​សាងសង់ ហើយ​គ្រោង​នឹង​​បញ្ចប់​ដំណាល​គ្នានឹង​ផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត​ផងដែរ ។

-​ គម្រោងអាកាស​យានដ្ឋានអន្តរជាតិ​តេជោ ៖ ជាគម្រោងដែលអាច​តភ្ជាប់គោលដៅពីភ្នំពេញទៅកាន់​ពិភពលោក​ តាមរយៈជើងហោះហើរ​ខ្នាតធំៗ ដែល​នឹងអាច​ចុះចត​នៅអាកាស​យានដ្ឋាន​មួយនេះ​បាន ។ អាកា​សយានដ្ឋាន​អន្តរជាតិតេជោ​ ដំណាក់កាលទី១ នឹង​ដាក់ដំណើរការ​នៅ​អំឡុងពេល​កណ្ដាលឆ្នាំ២០២៥ខាងមុខ ហើយ​ក៏ជា​ពេលវេលា​បើកទំព័រ​ថ្មីនៃវិស័យអាកាស​ចរ​កម្ពុជា ដោយអាច​ភ្ជាប់ជើងហោះហើ​រត្រង់ជាមួយ​បណ្ដា​ប្រទេស​​លើពិភពលោកឆ្ងាយៗ​​ ខណៈកន្លងមក​ត្រូវ​ផ្ទេរ​ជើងហោះហើរជាមួយប្រទេសជិត​ខាង ​ឬប្រទេស​ក្នុងតំបន់​ ។​គម្រោង​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ មានតម្លៃប្រមាណ ១,៥ពាន់​លានដុល្លារអាមេរិក​ ដោយ​បច្ចុប្បន្ន​នេះ បាន​ចាយទឹកប្រាក់ប្រមាណ​១,២​ពាន់លានដុល្លារ​អាមេរិក​​ហើយដែរ ។​

-​ គម្រោងព្រែកជីក​ហ្វូណ​នតេជោ ៖ ជាគម្រោង​ដែលប្រជាពលរដ្ឋ​ទូទាំងប្រទេសទើប​តែអបអរសាទរ​ព្រោងព្រាត​កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ ជា​គម្រោងប្រវត្តិសាស្ត្រដ៏ធំមួយរបស់កម្ពុជា ។ គម្រោងនេះ​នឹង​តភ្ជាប់ពី​កំពង់ផែទឹកសាប​ ទៅកាន់​កំពង់ផែសមុទ្រ​ទឹកជ្រៅរបស់កម្ពុជា ហើយ​នឹង​បន្តទៅកាន់​កំពង់ផែអន្តរជាតិ​នៅប្រទេស​ក្នុង​តំបន់​ ក៏ដូចជាកំពង់ផែនៅតាមបណ្ដា​ប្រទេសជាច្រើនទៀតលើពិភពលោក។ គម្រោង​នេះ​មានតម្លៃប្រមាណ ១,៧​ពាន់លានដុល្លារ វិនិយោគ​ដោយក្រុមហ៊ុនចំនួន​ ៤រួមគ្នា ដែលក្នុងនោះ រួមមាន​ក្រុម​ហ៊ុន​សាធារណរបស់រដ្ឋ​ចំនួន​២, ក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន​១​ និងក្រុមហ៊ុន​រដ្ឋ​របស់​ចិន ( CBRE ) ចំនួន​១​ ។

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា ការ​អភិវឌ្ឍ​ហេដ្ឋា​រ​ច​នា​សម្ព័ន្ធតភ្ជាប់ពីភ្នំពេញទៅកាន់​បណ្ដាខេត្ត​នានា​​ក្នុង​ប្រទេស ក៏ដូច​ជា​ទៅ​កាន់​តំប​ន់ព្រំដែន​ នឹង​ជួយជំរុញ​ការ​វិនិ​យោគទៅកាន់​តំបន់​នោះ​បន្ថែម ដោយមិន​ផ្ដោតតែលើ​រាជធានីភ្នំពេញនោះឡើយ ។ ​ជាក់ស្ដែង​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ -បាវិត​ នឹង​ជួយ​ជំរុញ​វិនិយោគិនក្នុង​ស្រុក ​និងមកពីបរទេស​ងាកទៅកាន់​តំបន់​គោលដៅ​នៃផ្លូវល្បឿនលឿនទាំងនោះ ដូចជា​ ខេត្តព្រះសីហនុ និង​​ក្រុង​បាវិត​ខេត្តស្វាយ​រៀង​ជាដើម ដើម្បី​បណ្ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ផ្សេងៗជាច្រើនទៀត ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

Leave a Reply

Your email address will not be published.Required fields are marked *