ធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ធនាគារកណ្តាលអាមេរិក Federal Reserve បានទម្លាក់អត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។

កាលពីថ្ងៃពុធកន្លងទៅនេះ ធនាគារកណ្តាលអាម៉េរិកបានកាត់បន្ថយអត្រាការប្រាក់កម្ចីក្នុងអត្រា ៤,៧៥ ភាគរយទៅ ៥ ភាគរយ ដើម្បីទប់ទល់នឹងអតិផរណា និងដោះស្រាយបញ្ហាទីផ្សារការងារ។ ការកាត់បន្ថយអត្រាការប្រាក់នេះនឹងមានឥទ្ធិពលលើការបញ្ចាំ ប័ណ្ណឥណទាន និងអត្រាសន្សំសម្រាប់មនុស្សរាប់លាននាក់នៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោកផងដែរ។  អត្រាការប្រាក់សម្រាប់កម្ចីសំខាន់ៗរបស់ធនាគារកណ្តាលអាម៉េរិកមានឥទ្ធិពលលើសេដ្ឋកិច្ចទូលំទូលាយ ជាពិសេសតម្លៃនៃការខ្ចីប្រាក់។ វាជាអត្រាការប្រាក់ដែលធនាគារផ្តល់ប្រាក់កម្ចីដល់គ្នាទៅវិញទៅមក ហើយវាបម្រើជាគោលសម្រាប់អត្រាការប្រាក់នៅទូទាំងសេដ្ឋកិច្ច។ នៅពេលដែល Fed ដំឡើង ឬបន្ទាបអត្រានេះ វាប៉ះពាល់ដល់ចំនួនប្រាក់ដែលធនាគារត្រូវខ្ចី។ ផ្អែកទៅលើអត្រាការប្រាក់ដែលកំណត់ដោយ Fed ធនាគារទាំងនោះកែសម្រួលអត្រាការប្រាក់ដែលពួកគេត្រូវគិតពីអតិថិជនលើកម្ចីដូចជា កម្ចីទិញផ្ទះ ឥណទាន ឬ បំណុលផ្សេងៗជាដើម។ ប្រសិនបើ Fed ដំឡើងអត្រាការប្រាក់របស់ខ្លួន ធនាគារទាំងនោះនឹងដំឡើងអត្រាការប្រាក់របស់ពួកគេផងដែរ ដើម្បីរ៉ាប់រងការចំណាយកើនឡើងរបស់ពួកគេ ដែលធ្វើឱ្យការខ្ចីប្រាក់កាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់។

អត្រាការប្រាក់ស្ថិតនៅក្នុងកម្រិតប្រហែល ៥,៣ ភាគរយអស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១។ ដូច្នោះហើយ ការកាត់បន្ថយអត្រាការប្រាក់នឹងនាំមកនូវភាពធូរស្រាលខ្លះដល់អ្នកខ្ចី ប៉ុន្តែធនាគារទាំងនោះក៏អាចទម្លាក់អត្រាការប្រាក់របស់ពួកគេដែលកំពុងផ្តល់ជូនអ្នកសន្សំផងដែរ។ ពលរដ្ឋអាមេរិកនឹងរងផលប៉ះពាល់ដោយផ្ទាល់បំផុតចំពោះការការផ្លាស់ប្តូរនេះ ប៉ុន្តែអត្រាប្រាក់កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះបន្តិចរួចមកហើយ ដែលជាការរំពឹងទុកមួយសម្រាប់ការផ្លាស់ប្តូរនេះ។ លើសពីនេះ ធនាគារកណ្តាលមួយចំនួនដែលមានរូបិយប័ណ្ណភ្ជាប់ទៅនឹងប្រាក់ដុល្លារជារឿយៗកំណត់អត្រាការប្រាក់របស់ពួកគេផ្អែកទៅលើការសម្រេចចិត្តរបស់ Fed ក៏ទទួលរងឥទ្ធិពលផងដែរ។យ៉ាងណាមិញ ការ​កាត់​បន្ថយអត្រាការប្រាក់គឺ​ជា​ដំណឹង​ល្អ​សម្រាប់​មនុស្ស​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​ហ៊ុន​អាមេរិក ដោយសារអត្រាការប្រាក់ទាបមាននិន្នាការជំរុញតម្លៃភាគហ៊ុន។ វាមានន័យថា ក្រុមហ៊ុនអាចចំណាយតិចជាងមុនក្នុងខ្ចីបំណុល ហើយពួកគេនឹងបង្កើនការវិនិយោគដើម្បីធ្វើឱ្យអាជីវកម្មទទួលបានប្រាក់ចំណេញកាន់តែច្រើន។ មួយវិញទៀត អត្រាទាបមានន័យថា គណនីសន្សំអាចនឹងមិនសូវទាក់ទាញដូចមុន ដោយសារវិនិយោគិននឹងងាកទៅចាប់អារម្មណ៍លើទីផ្សារភាគហ៊ុនវិញ។

បើប្រៀបធៀបទៅនឹងធនាគារកណ្តាលផ្សេងៗទៀត Fed មានភាពយឺតបន្តិចចំពោះការកាត់បន្ថយអត្រាការប្រាក់។ ជាក់ស្តែង អឺរ៉ុប ចក្រភពអង់គ្លេស នូវែលសេឡង់ និងកាណាដាបានកាត់បន្ថយអត្រាការប្រាក់រួចហើយ ហើយធនាគារនៅក្នុងប្រទេសទីផ្សារកំពុងរីកចម្រើនមួយចំនួនក៏កាត់បន្ថយការប្រាក់រួចផងដែរ។ ជាទូទៅ ការកាត់បន្ថយ ឬដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក Fed ផ្អែកទៅលើកត្តាពីរគឺ អតិផរណា និងទីផ្សារការងារ។ កាលពីឆ្នាំ ២០២២ អត្រាអតិផរណា និងតម្លៃទំនិញប្រើប្រាស់បានកើនឡើងខ្ពស់ក្នុងល្បឿនដ៏លឿនបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលធ្វើឲ្យធនាគារកណ្តាលអាម៉េរិកដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។ ការកើនឡើងអត្រាការប្រាក់មាននិន្នាការធ្វើឱ្យតម្លៃធ្លាក់ចុះ ប៉ុន្តែកាន់តែពិបាកក្នុងការខ្ចី ហើយមនុស្សបានកាត់បន្ថយចំណាយ។ ជាលទ្ធផល តម្រូវការ​តិច​ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ច​​កើន​ឡើងយឺត ហើយ​ប្រសិន​បើ​វា​យឺត​ខ្លាំង​ពេក នោះ​ប្រទេសអាចនឹងធ្លាក់ចូល​វិបត្តិ​សេដ្ឋកិច្ច។ កាលពីមុន សេដ្ឋកិច្ចអាមេរិកជារឿយៗបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ការងារ។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ភាពអត់ការងារធ្វើនៅសហរដ្ឋអាមេរិកបានបានកើនឡើងខ្ពស់ ដោយសារការជួលបុគ្គលិកធ្លាក់ចុះយ៉ាងខ្លាំង គួបផ្សំនឹងការកាត់បន្ថយបុគ្គលិកនៅក្រុមហ៊ុនមួយចំនួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង កំពុងមមាញឹកផលិត ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងកំពុងមមាញឹកកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន ១២៥ តោននៅឆ្នាំ២០២៦ នេះ

រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប

ជំនួញ, ព្រឹត្តិការណ៍

• 06/08/2026

ការ​ផ្លាស់ប្តូរ​ពី​ការ​ដាំដុះ​បែប​ប្រពៃណី​ មក​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ ​និង​ប្រាក់​ចំណូល​របស់​កសិករ​យ៉ាង​គួរឱ្យ​កត់សម្គាល់

បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

​រដ្ឋាភិបាល​បង់ក្លាដែស​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​សំណើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ថាមពល​បរមាណូ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ណាមួយ​នឹង​អាច​ទទួលយក​បាន​ ​លុះត្រាតែ​ស្រប​តាម​អាទិភាព​ជាតិ​ ​និង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​សេដ្ឋកិច្ច​ ​និង​ប្រជាជន​របស់​ខ្លួន

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ មានការថយចុះប្រមាណ ៩ភាគរយ

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

​៖​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ ​និង​ទ្វីប​អាហ្វ្រិក ​បាន​សម្រេច​កំណត់​ត្រា​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ដោយ​មាន​ទំហំ​សរុប ​១,៤១​ ​ទ្រីលាន​យន់ ​(​ប្រមាណ​ ​១៩៦,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​ដែល​ត្រូវបាន​ជំរុញ​ដោយ​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ ​០​ ​ភាគរយ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក

ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

ប្រធានាធិបតី​ប៊ុល​ហ្គារី ​លោកស្រី​ ​Iliana​ ​Yotova​ នៅ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្ការី​គួរ​រៀបចំ​គោលនយោបាយថ្មីមួយក្នុងនាមជា​អ្នកដឹកនាំ​បង្កើត​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយបណ្តា​ប្រទេស​នៅខាងក្រៅ​ប្លុក​អ៊ឺរ៉ុប

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង