អាម៉េរិក អនុវត្តវិធានការដំឡើងពន្ធដែលអាចនឹងប៉ះពាល់ដល់ទំនិញនាំចូលពីចិនតម្លៃ ១៨ ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហរដ្ឋអាមេរិកបានដាក់ពន្ធលើផលិតផលចិនដោយដំឡើងពន្ធ ៤ ដងលើរថយន្តអគ្គិសនី (EVs) ដល់ជាង ១០០ ភាគរយ និងដាក់ពន្ធថ្មីលើឈីបកុំព្យូទ័រ កោសិកាថាមពលពន្លឺព្រះអាទិត្យ និងថ្មលីចូម-អ៊ីយ៉ុង។

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ សេតវិមានបានលើកឡើង​ថា វិធានការ​ថ្មី​នេះ​មាន​គោល​បំណង​ការពារ​និយោជិត និង​អាជីវកម្ម​អាមេរិក។ ទន្ទឹមនឹងនេះ ការអនុវត្តវិធានការពន្ធគយរបស់អាម៉េរិកអាចនឹងប៉ះពាល់ដល់ទំនិញនាំចូលពីចិនតម្លៃ ១៨ ពាន់លានដុល្លាររួមមាន ដែកថែប អាលុយមីញ៉ូម គ្រឿងអេឡិចត្រូនិក អាគុយ កោសិកាថាមពលពន្លឺព្រះអាទិត្យ និងសារធាតុរ៉ែសំខាន់ៗ។

មន្ត្រីរបស់រដ្ឋបាលលោក Biden បានអះអាងថា វិធានការនេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ជាច្រើនឆ្នាំដោយប្រទេសចិនរួមការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ ការរំលោភកម្មសិទ្ធិបញ្ញា និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុមហ៊ុនអាមេរិក។

ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានលោក Lael Brainard បាននិយាយថា ចិនកំពុងប្រើប្រាស់យុទ្ធសាស្ត្រវិនិយោគដែលខ្លួនធ្លាប់ប្រើពីមុនមកដើម្បីជំរុញកំណើនរបស់ខ្លួន បើទោះបីជាសមត្ថភាពផលិតរបស់ចិនកំពុងលើស និងធ្វើឱ្យទីផ្សារពិភពលោកពោរពេញទៅដោយការនាំចេញដែលមានតម្លៃទាបដែលមកពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ក៏ដោយ។

យោងតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai លើកឡើងថា ចិនបានលួចកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក ដោយក្នុងករណីខ្លះទីក្រុងប៉េកាំងកាន់តែបំពានជាមួយនឹងការវាយប្រហារតាមអ៊ីនធឺណិតដែលផ្តោតសំខាន់លើបច្ចេកវិទ្យាអាមេរិក។ បន្ថែមពីនេះ ការអនុវត្ត​ពន្ធ​លើ​ផ្នែក ៣០១ ពីមុន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញពីប្រទេសចិន ខណៈ​ដែល​ការ​បង្កើន​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀត។

យោងតាមការិយាល័យជំរឿនសហរដ្ឋអាម៉េរិកបានឲ្យដឹងថា អាម៉េរិកបាននាំចូលទំនិញពីប្រទេសចិនចំនួន ៤២៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ និងបាននាំចេញចំនួន ១៤៨ ពាន់លានដុល្លារ។ បើទោះបីជាចិនគឺជាដៃគូប្រកួតប្រជែងកំពូលរបស់អាម៉េរិកក៏ដោយ ប៉ុន្តែអាម៉េរិកខណៈពេលដែលកំពុងរឹតបន្តឹងសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសនេះ។ ពន្ធគយលើទំនិញរបស់ចិនត្រូវបានដំឡើងយ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដែលបានចាប់ផ្តើមការប្រកួតលើកដំបូងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម tit-for-tat ក្នុងឆ្នាំ ២០១៨ ។ វិធីសាស្រ្តអរិភាពស្រដៀងគ្នានេះបានបន្តនៅក្រោមតំណែងលោកប្រធានាធិបតី Joe Biden ដែលបានអនុម័តគោលនយោបាយជាច្រើនសំដៅលើសេដ្ឋកិច្ចចិន។

ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថា វិធានការបែបនេះបំពានលើគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ និងប៉ះពាល់ដល់ស្ថិរភាពនៃពាណិជ្ជកម្មពិភពលោក។ កាលពីសប្តាហ៍ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

ធនាគារ​ជាតិ​នៃ​កម្ពុជា​ជម្រះ​បញ្ជី​ធនាគារ​ ​៣​ ​ខណៈ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ប្រកាស​នៅ​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ពី​ការ​ដាក់​ឱ្យ​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ចំនួន​ ​៣​ ​ដែល​មិន​សូវ​មាន​ប្រតិបត្តិការ​សកម្ម​ក្នុង​សេដ្ឋកិច្ច​ ​បន្ទាប់ពី​អាជីវកម្ម​របស់​គ្រឹះស្ថាន​ទាំងនេះ​ទទួលរង​ផលប៉ះពាល់​ជាបន្តបន្ទាប់ពី​កត្តា​មួយ​ចំនួន​

ក្រសួងរៀបចំដែនដី៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ​ ជាការរក្សាដីធ្លីឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/08/2026

អាជ្ញាធរខេត្ត​ និងប្រជាពលរដ្ឋត្រូវបន្តរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អ ហើយធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

វីដេអូ​បោកប្រាស់​ ​AI​ ​Deepfake​ ​កំពុងប្រើ​រូបភាព​មហាសេដ្ឋី ​Jack​ ​Ma​ ​ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពី​សិង្ហបុរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/08/2026

នៅលើបណ្តាញ​ ​YouTube​ ​មាន​ក្រុម​បោកប្រាស់បាន​ប្រើបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​​(​AI​) ​បង្កើត​វីដេអូ​មិនពិត​ ​(​Deepfake​) ​យ៉ាង​ស្ទាត់ជំនាញ​ដោយ​ប្រើរូបភាព​ ​និង​សំឡេង​របស់​លោក​ ​Jack​ ​Ma​ ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​Alibaba​ ដើម្បីឱ្យសាធារជនយល់ច្រឡំចំពោះសិង្ហបុរី

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍