ការផ្អាកនាំចេញឧស្ម័នធម្មជាតិរាវ LNG របស់អាម៉េរិកអាចនឹងប៉ះពាល់ខ្លាំងដល់វិស័យថាមពល

បរទេស៖​ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការអនុម័តសម្រាប់ការនាំចេញឧស្ម័នរាវធម្មជាតិ (LNG) ដោយសារហេតុផលនៃការប្រែប្រួលអាកាសធាតុ។

លោក Wael Sawan នាយកប្រតិបត្តិក្រុមហ៊ុនថាមពល Shell បានលើកឡើងថា ការផ្អាកបណ្តោះអាសន្ននៃការអនុម័តសម្រាប់ការនាំចេញឧស្ម័នរាវធម្មជាតិដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden នឹងធ្វើឱ្យខូចទំនុកចិត្តក្នុងឧស្សាហកម្មនេះ។  លោក Sawan គិតថា ការប្រកាសនាពេលថ្មីៗនេះដោយទីក្រុងវ៉ាស៊ីនតោនអាចនឹងមិនប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ឧស្ម័ន LNG ក្នុងរយៈពេលខ្លី ឬមធ្យមនោះទេ ប៉ុន្តែវានឹងបំផ្លាញទំនុកចិត្តក្នុងរយៈពេលវែងជាងនេះ។ បន្ថែមពីនេះ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក Joe Biden រួមជាមួយនឹង Venture Global ឆ្ពោះទៅរកការមិនគោរពកិច្ចសន្យាជាមួយអ្នកទិញប្រចាំរបស់ពួកគេ ហើយអ្នកទិញនឹងចាប់ផ្តើមចោទជាសំណួរបន្ថែមទៀតអំពីស្ថិរភាព និងសុវត្ថិភាពនៃ LNG ពីសហរដ្ឋអាម៉េរិក។

ទន្ទឹមនឹងនេះ គេយល់ឃើញថា ការផ្អាកអនុម័តការនាំចេញ LNG បានកើតឡើងនៅពេលដែលក្រុមហ៊ុនថាមពលចម្រុះជាតិសាសន៍របស់អង់គ្លេស ដែលជាអ្នកដឹកជញ្ជូន LNG ធំជាងគេទីពីររបស់ពិភពលោក មានជម្លោះផ្លូវច្បាប់ជាមួយអ្នកនាំចេញអាមេរិក Venture Global LNG ។ នៅក្នុងខែកញ្ញា ក្រុមហ៊ុនថាមពល Shell រួមជាមួយ BP បានចាប់ផ្តើមដោះស្រាយវិវាទដាច់ដោយឡែកប្រឆាំងនឹងក្រុមហ៊ុន​ Venture Global សម្រាប់ការចោទប្រកាន់ថា ក្រុមហ៊ុននេះមិនគោរពកិច្ចសន្យាផ្គត់ផ្គង់តម្លៃរាប់ពាន់លានដុល្លារ។

Kathy Mikells ប្រធានផ្នែកហិរញ្ញវត្ថុនៃ ExxonMobil បានរិះគន់ការសម្រេចចិត្តរបស់សេតវិមានផងដែរ ដោយនិយាយថា​ ការហាមឃាត់បែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីធ្យូងថ្ម។ វាមានន័យថា ឧស្ម័នធម្មជាតិដែលផលិតនៅសហរដ្ឋអាមេរិកនឹងត្រូវបានប្រើប្រាស់តិចជាងមុនក្នុងការជំនួសធ្យូងថ្មនៅជុំវិញពិភពលោក ដែលវាជារឿងអាក្រក់មួយ។

លោក Pierre Breber អនុប្រធានក្រុមហ៊ុន Chevron បានបន្ថែមថា នយោបាយមិនគួរដើរតួនាទីក្នុងគោលនយោបាយថាមពលទេ ដោយសារពិភពលោកត្រូវការថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន និងស្អាតជាងមុន។ លើសពីនេះ ការនាំចេញឧស្ម័ន LNG របស់សហរដ្ឋអាម៉េរិកគឺផ្តល់ប្រយោជណ៍ច្រើនសម្រាប់ប្រទេសនេះ ដោយសារវាបង្កើតការងារ ជួយដល់តុល្យភាពនៃពាណិជ្ជកម្ម ងាយស្រួលសម្រាប់សម្ព័ន្ធមិត្តក្នុងការស្វែងរកប្រភពថាមពល ហើយវាល្អសម្រាប់បរិស្ថានក្នុងករណីជាច្រើនដូចជា LNG កំពុងជំនួសថាមពលធ្យូងថ្ម។

គួរឲ្យបញ្ជាក់ផងដែរថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានបញ្ជាឱ្យផ្អាកលើការអនុម័តសម្រាប់ការនាំចេញ LNG លើគម្រោងថ្មីរបស់ប្រទេសនៅថ្ងៃទី ២៦ ខែមករា ដោយលើកឡើងពីការរួមចំណែករបស់អាម៉េរិកចំពោះការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក្តី អ្នកផលិតធំៗជាច្រើនបានជំទាស់ជាខ្លាំងចំពោះការផ្លាស់ប្តូរនេះ ដោយសង្កត់ធ្ងន់ថា LNG ដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរថាមពល។ សម្រាប់ទិន្នផលថាមពលដូចគ្នា ឧស្ម័ន LNG បញ្ចេញកាបូនឌីអុកស៊ីតពាក់កណ្តាលធ្យូងថ្ម និងតិចជាងប្រេង ៣០ ភាគរយ។

ការសម្រេចចិត្តដ៏ចម្រូងចម្រាសនេះធ្វើឲ្យបក្សសាធារណរដ្ឋនៅក្នុងគណៈកម្មាធិការសភាថាមពល និងពាណិជ្ជកម្មមានភាពមិនសប្បាយចិត្តផងដែរ។ សមាជិកសភាបាននិយាយថា ការផ្អាកបណ្តោះអាសន្នដោយជៀសមិនរួចនឹងធ្វើឱ្យសន្តិសុខថាមពលពិភពលោកចុះខ្សោយ និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកក្នុងការជួយសហភាពអឺរ៉ុបកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី។ ចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក ប្លុកនេះកាន់តែពឹងផ្អែកលើការដឹកជញ្ជូន LNG ពីសហរដ្ឋអាម៉េរិក ដើម្បីជំនួសឧស្ម័នពីរុស្ស៊ី។ យ៉ាងណាមិញ អ្នកជំនាញឧស្សាហកម្មជឿជាក់ថា នៅក្នុងរយៈពេលខ្លី ការផ្អាកការនាំចេញ LNG នឹងមិនមានផលប៉ះពាល់ខ្លាំងដល់ទីផ្សារ ឬលើសន្តិសុខថាមពលរបស់សហភាពអឺរ៉ុបនោះទេ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច