រដ្ឋមន្ត្រីរតនាគារអាម៉េរិក នឹងធ្វើដំណើរទៅប្រទេសចិន ខណៈដែលទំនាក់ទំនងរវាងអាម៉េរិក-ចិនកំពុងប្រឈមនឹងបញ្ហា

បរទេស៖ យោងតាមប្រភពព័ត៌មានពី Yahoo!Business បានរាយការណ៍ថា រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោកស្រី Janet L. Yellen នឹងធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកទីពីរក្នុងសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់មួយក្នុងគោលបំណងរក្សាស្ថិរភាពទំនាក់ទំនងជាមួយចិន។

ចាប់តាំងពីរដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet Yellen បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីឆ្នាំមុន កិច្ចពិភាក្សាត្រូវបានបន្តជាទៀងទាត់ ដើម្បីបញ្ចៀសការកើនឡើងនៃភាពតានតឹង។ យ៉ាងណាមិញ បញ្ហាការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែមានបញ្ហា ជាពិសេសបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ គេកំពុងតាមដានមើលពីដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីរតនាគារអាមេរិកនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈដែលទំនាក់ទំនងរវាងអាម៉េរិក-ចិនកំពុងប្រឈមនឹងបញ្ហាមួយចំនួន។

១. ឧស្សាហកម្មលើសចំណុះ ៖ ទីក្រុងវ៉ាស៊ីនតោនកំពុងព្រួយបារម្ភថា ការនាំចេញរបស់ចិនដែលមានតំលៃថោកអាចគ្របដណ្តប់លើទីផ្សារពិភពលោកដោយលើកឡើងពីវិស័យថាមពលបៃតង ដូចជា រថយន្តអគ្គិសនី និងថាមពលសូឡាព្រះអាទិត្យ ខណៈដែលសហរដ្ឋអាម៉េរិកកំពុងធ្វើការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងផ្នែកទាំងនេះផងដែរ។ ទន្ទឹមនឹងនេះ បណ្តាធនាគារចិនបានជួយសម្រួលដល់ការខ្ចីប្រាក់សម្រាប់វិស័យផលិតកម្មរបស់ប្រទេស ដោយផ្តល់ប្រាក់កម្ចីបន្ថែមប្រហែល ៧០០ ពាន់លានដុល្លារកាលពីឆ្នាំមុន ជាមួយអត្រា​ការ​ប្រាក់​ក្រោម​ទីផ្សារ។

ស្របពេលដែលរោងចក្រថ្មីៗកំពុងផលិតផលិតផលចេញពីថាមពលចាប់ពី EVs ទៅអាគុយ គេមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចពឹងផ្អែកលើទីផ្សារពិភពលោកដើម្បីស្រូបយកផលិតកម្មដែលតម្រូវការក្នុងស្រុកមិនអាចផលិតបាន។ វានឹងជះឥទ្ធិពលមិនត្រឹមតែលើប្រទេសជឿនលឿនដូចជាសហរដ្ឋអាម៉េរិក និង អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលលើប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផងដែរ ។ យ៉ាងណាមិញ ចិនបានទទួលស្គាល់ហានិភ័យដែលមកពីការលើសចំណុះ ប៉ុន្តែមិនច្បាស់ទេថា តើទីក្រុងប៉េកាំងនឹងចាត់វិធានការជាក់ស្តែងបែបណាដើម្បីដោះស្រាយបញ្ហានេះទេ។ ទន្ទឹមនឹងនេះ អាម៉េរិកកំពុងផ្តោតលើយុទ្ធសាស្ត្រថ្មីសម្រាប់ថាមពលស្អាត ដើម្បីរារាំងការនាំចេញរបស់ចិន។

២. ភាពលម្អៀងរវាងក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនបរទេស៖ ការស្ទង់មតិមួយដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិកក្នុងខែកុម្ភៈបាឲ្យដឹងថា ក្រុមហ៊ុនអន្តរជាតិមួយចំនួនមិនសូវទទួលការអនុគ្រោះពីអាជ្ញាធរចិននោះទេបើប្រៀបធៀបនឹងក្រុមហ៊ុន ឬអាជីវកម្មក្នុងស្រុក។ វា​ជា​បញ្ហា​ដែល​កើត​មាន​ជា​យូរ​មក​ហើយ ដោយ​ក្រុម​ហ៊ុន​នានា​បាន​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ក្នុង​ការ​ចូល​ប្រើប្រាស់​ទីផ្សារ និង​ការ​អនុវត្ត​ច្បាប់នៅចិន។ ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចមកកាន់របស់លោកស្រី Yellen ត្រូវបានគេរំពឹងថា លោកស្រីនឹងជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុនអាមេរិក ដើម្បីស្តាប់ការព្រួយបារម្ភរបស់ពួកគេ។ កាលពីខែធ្នូ លោកស្រីបានជំរុញឱ្យទីក្រុងប៉េកាំងផ្លាស់ប្តូរពីវិធីសាស្រ្តដឹកនាំដោយរដ្ឋនៅក្នុងគោលនយោបាយសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យចិនកាន់តែមានភាពទាក់ទាញចំពោះក្រុមហ៊ុនបរទេស។ ការ​អំពាវនាវ​នេះ​កើតឡើងនៅពេលដែល​ចិនព្យាយាមប្រឹងប្រែង​​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ ខណៈដែល​កំណើន​សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ។​

៣. សន្តិសុខជាតិ៖ បញ្ហាសន្តិសុខជាតិកំពុងរីកធំលើទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិនផងដែរ ហើយទីក្រុងប៉េកាំងបានប្រឆាំងនឹងវិធីសាស្ត្រ “ទីធ្លាតូច និងរបងខ្ពស់” របស់ទីក្រុងវ៉ាស៊ីនតោន។ កាលពីខែកុម្ភៈ ប្រធានាធិបតី Joe Biden បានចេញបញ្ជាប្រតិបត្តិមួយក្នុងគោលបំណងការពារទិន្នន័យផ្ទាល់ខ្លួនរបស់សហរដ្ឋអាម៉េរិកពីការចូលប្រើប្រាស់ដោយប្រទេសនានា រួមទាំងប្រទេសចិនផងដែរ។ កាលពីខែសីហាឆ្នាំមុន រតនាគារអាម៉េរិត្រូវបានស្នើឱ្យបង្កើតកម្មវិធីត្រួតពិនិត្យការវិនិយោគក្រៅប្រទេសរបស់សហរដ្ឋអាម៉េរិកដែលពាក់ព័ន្ធនឹងចិនសម្រាប់វិស័យសំខាន់ៗ ដើម្បីហាមឃាត់ប្រតិបត្តិការជាក់លាក់ណាមួយ ឬទាមទារការជូនដំណឹងសម្រាប់ពួកគេ។ ការត្រួតពិនិត្យទាំងនោះរួមមាន semiconductors និងសិប្បនិម្មិត AI ជាដើម។  ចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមានថា យុទ្ធសាស្រ្ត AI របស់ទីក្រុងវ៉ាស៊ីនតោនអាចនាំមកនូវកំហុសឆ្គងជាមួយនឹងផលវិបាកជាប្រវត្តិសាស្ត្រ។ លើសពីនេះ ការព្រួយបារម្ភអំពីសន្តិសុខជាតិកំពុងបង្ខំឲ្យ TikTok បំបែកចេញពីក្រុមហ៊ុនជំរបស់ចិន ByteDance និងការស៊ើបអង្កេតលើរថយន្តដែលភ្ជាប់អ៊ីនធឺណិត។

៤. មិត្តភាព និងការប្រកួតប្រជែង៖ ផ្នែកមួយនៃភាពតានតឹងនោះ គឺយុទ្ធសាស្ត្រមិត្តភាពរបស់វ៉ាស៊ីនតោន ដើម្បីកំណត់ទីតាំងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូ។ នេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយដូចជា ច្បាប់កាត់បន្ថយអតិផរណាដែលផ្តល់នូវការលើកទឹកចិត្តចំពោះអ្នកប្រើប្រាស់រថយន្តអគ្គិសនីដែលផលិតនៅអាមេរិកខាងជើង និងពាក់ព័ន្ធជាមួយប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណាក្តី ចិនបានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ក្នុងការរឹតបន្តឹងការចូលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់របស់ក្រុមហ៊ុនចិន ដោយសារការផ្លាស់ប្តូរបែបនេះមានគោលបំណងរក្សាឧត្តមភាពរបស់សហរដ្ឋអាម៉េរិកនៅក្នុងវិស័យនេះ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងប៉េកាំងបានដាក់ការត្រួតពិនិត្យការនាំចេញលើលោហធាតុសំខាន់ៗសម្រាប់ផលិតគ្រឿងអេឡិចត្រូនិក ខណៈពេលដែលរារាំងការប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនអាម៉េរិក Micron នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួនផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)