ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ដើម្បីវិនិយោគរួមគ្នាលើច្រវ៉ាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សមត្ថភាពផ្ទុកផលិតផលកសិកម្ម និងភស្តុភារនៅកម្ពុជា។ ភាពជាដៃគូនេះ នឹងជំរុញការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេស និងបរិយាប័ន្ន ដោយបំពេញនូវចន្លោះប្រហោងនៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម ។

ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. (Khmer Cold Chain) និងក្រុមហ៊ុន Amru Rice នឹងបង្កើតការធ្វើតេស្ត និងដំណើរការកន្លែងទុកដាក់ត្រជាក់ សេវាកម្ម និងសមត្ថភាពដឹកជញ្ជូនកសិកម្មនៅកម្ពុជា ដោយបង្កើតនូវច្រវ៉ាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាព មានការគ្រប់គ្រងដោយសីតុណ្ហភាពស្តង់ដារ។ ភាពជាដៃគូនេះ នឹងដោះស្រាយឧបសគ្គនៃប្រព័ន្ធទីផ្សារចំពោះឱកាសនាំចេញ និងនាំចូល ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពជ្រៀតចូលទីផ្សារសម្រាប់កសិករខ្នាតតូច និងធុរកិច្ចដែលដឹកនាំដោយស្ត្រី និងយុវជន។

លោកស្រី Nancy J. Eslick នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ថា ភាពជាដៃគូរបស់ USAID ជាមួយក្រុមហ៊ុនកម្ពុជា គឺជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ដូចនេះពួកគេអាចធ្វើតេស្ត និងលើកកម្ពស់ដំណោះស្រាយជោគជ័យ ព្រមទាំងជំរុញការវិនិយោគលើវិស័យកសិកម្ម ដើម្បីបង្កើនសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ។
ក្នុងភាពជាដៃគូរយៈពេល២ឆ្នាំនេះ ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. ដែលជាក្រុមហ៊ុនបម្រើសេវាកម្មការភស្តុភារទុកដាក់ត្រជាក់ នឹងចូលរួមវិនិយោគមូលនិធិរបស់ខ្លួនចំនួនប្រមាណ ១លានដុល្លាសហរដ្ឋអាមេរិក និងបូករួមបន្ថែមមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវិស័យឯកជនប្រមាណ ១លានដុល្លាបន្ថែមទៀត ដើម្បីដំណើរការប្រព័ន្ធទុកដាក់ត្រជាក់ ដែលផ្តល់ឱ្យកសិករទទួលបានតម្លៃប្រសើរជាងមុនពីទំនិញរបស់ពួកគេ ឱ្យពួកគេអាចលក់ផលិតផលទៅកាន់អន្តរជាតិ និងធានាថាអ្នកប្រើប្រាស់ទទួលបាននូវទំនិញប្រកបដោយគុណភាពខ្ពស់។
ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនផលិតចំណីអាហារ និងជាពាណិជ្ជករដែលនាំចេញកសិផល ដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី និងម្រេច នឹងវិន្និយោគដោយប្រើប្រាស់ទុនផ្ទាល់ខ្លួនចំនួនប្រមាណ ៦សែនដុល្លាអាមេរិក និងបូករួមមូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួនប្រមាណ ៤សែនដុល្លា បន្ថែមទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់នៅជិតការិយាល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍន៍កសិកម្ម ដោយបង្កើតកន្លែងទុកដាក់ត្រជាក់និងបណ្តាញភស្តុភារដល់អ្នកផ្គត់ផ្គង់កសិករខ្នាតតូច។
វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះច្រវ៉ាក់ផ្គត់ផ្គង់បន្លែនេះ នឹងបង្កើនសក្តានុពលរបស់កសិករកម្ពុជា ក្នុងការផលិតកសិផលប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ក្នុងគោលបំណងកែលម្អសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់កសិករផលិត និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការនាំចូលបន្លែពីក្រៅប្រទេស ។ សហវិនិយោគរបស់ទីភ្នាក់ងារ USAID មានគោលបំណងពង្រីកការអភិឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅដល់គ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង ដោយសារការចូលទៅកាន់ទីផ្សារផ្លូវការក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសមានកម្រិត។ ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការសម្របសម្រួលភាពជាដៃគូ និងសកម្មភាពនានា ដែលបង្កើនការលក់និងឱកាសការងារក្នុងវិស័យកសិកម្មនៅកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ីរ៉ង់ បង្ហាញលទ្ធផលវាយលុកមូលដ្ឋានទ័ពអាម៉េរិករយៈពេល ១៥ ថ្ងៃចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានធ្វើការបង្ហាញរបាយការណ៍នៃប្រតិបត្តិការវាយកម្ទេចគោលដៅជាមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងក្នុងតំបន់ក្នុងរយៈពេលនៃការប៉ះទង្គិចគ្នាចុងក្រោយបំផុតចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ
ពលរដ្ឋអាល្លឺម៉ង់ ជាង៧០ភាគរយ គ្មានជំនឿចិត្តលើប្រសិទ្ធភាពវិស័យយោធាក្នុងករណីប្រទេសជួបសង្គ្រាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
ប្រជាជនអាល្លឺម៉ង់ដ៏ច្រើនលើសលប់មិនមានជំនឿចិត្តទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារជាតិរបស់ខ្លួននោះទេថា អាចមានសមត្ថភាពការពារប្រទេសពីការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្តនៅពេលអនាគត
KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/07/2026
ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content