ទីផ្សារខុនដូ នឹងពេញនិយមសម្រាប់មនុស្សជំនាន់ក្រោយ ខណៈគម្រោងបុរីកាន់តែខិតឆ្ងាយ​ពីទីក្រុង

ទីផ្សារខុនដូ សម្រាប់ប្រទេសដែលមានការអភិវឌ្ឍ គឺមានការពេញនិយមខ្លាំង ដូចជា ប្រទេសសិង្ហបុរី ហុងុង ថៃ វៀតណាម ជាដើម ដោយឡែកសម្រាប់តែប្រទេសកម្ពុជា ចំនួននៃអ្នករស់នៅខុនដូគឺនៅតិចជាងឆ្ងាយពីអ្នករស់នៅក្នុងបុរី ដូច្នេះហើយបានជាគម្រោងលំនៅដ្ឋានផ្ទាល់ដីនៅកម្ពុជាបច្ចុប្បន្ននៅបន្តរីកដុះដាលដូចផ្សិត។

បើតាមទិន្នន័យពីក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ថា គឹមត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ខុនដូ​ទើបតែសម្រេចបាន ៣៧% នៃការរំពឹងទុកប៉ុណ្ណោះ ដែលចំនួននេះនៅមិនទាន់បានឆ្លើយតបទៅនឹងការរំពឹងទុកនៅឡើយទេ។

លោក Lawrence Lennon អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា មូលហេតុដែលប្រជាជនកម្ពុជាហាក់មានទំនោរក្នុងការរស់នៅបុរីជាជាងខុនដូ គឺអាចមកពីកត្តាវប្បធម៌។ ប្រជាជនកម្ពុជាមានទម្លាប់រស់នៅជុំគ្នា ដូច្នេះហើយពួកគេត្រូវការទីធ្លាទូលាយសម្រាប់រស់នៅ ម្យ៉ាងទៀតខុនដូក៏មានតម្លៃថ្លៃ ព្រមទាំងនៅមានបញ្ហារឿងសុវត្ថិភាពជាដើម។

លោកបន្តថា ៖

“ផ្នត់គំនិតនៃការរស់នៅផ្ទះធំទូលាយនេះ អាចនឹងសាបបន្តិចម្ដងៗ ជាពិសេសនៅក្នុងជំនាន់ប្រជាជនវ័យកណ្ដាល ដោយហេតុថា ចង់មិនចង់ការសាងសង់លំនៅឋាន នឹងខិតទៅកាន់តែឆ្ងាយពីទីក្រុង ជាហេតុនាំឱ្យប្រជាជនចំណាយពេលវេលាកាន់តែ​ច្រើន​ក្នុងការ​ធ្វើដំណើរ”

អ្នកនាង ​គឹម​ គិនកេសា​ អ្នកគ្រប់គ្រ​ងជាន់ខ្ពស់​នៃក្រុមហ៊ុន​ CBRE Cambodia បានលើកឡើងផងដែរ​ថា ៖

“មនុស្សជំនាន់ក្រោយៗនេះ មានរសនិយមខុសពីមុន ដោយពួកគេភាគច្រើនជាអ្នកជំនួញ និងមានចំណូលចិត្តចង់រស់នៅក្នុងទីក្រុង ជាពិសេសភាពធុញទ្រាន់ជាមួយបញ្ហានៃការកកស្ទះចរាចរណ៍ ដែលវាក៏អាចជាផ្នែកមួយជំរុញឱ្យពួកគេងាកមករស់នៅខុនដូរវិញ”

យ៉ាងណាមិញ អ្នកគ្រប់គ្រ​ងជាន់ខ្ពស់​នៃក្រុមហ៊ុន​ CBRE Cambodia រូបនេះនៅតែបន្តអះអាងថា ទំនោរនេះអាចនឹងត្រូវការរយៈពេលពី ៥ ទៅ ៧ឆ្នាំទៅមុខទៀត ហើយទីផ្សារបុរីក៏មិនងាយនឹងត្រូវបានជំនួសដោយខុនដូរឆាប់ពេកនោះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ