ទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA បានព្យាករណ៍ថា ជម្លោះនៅអ៊ុយក្រែនព្រមទាំងលទ្ធផលនៃទណ្ឌកម្មទាំងឡាយនឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ប្រេងឆៅសកលរហូតទៅដល់ ៣លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលពិភពលោកចាំបាច់ត្រូវការប្រេងឆៅយ៉ាងហោចណាស់ ១០០លានបារ៉ែលក្នុងមួយថ្ងៃ។

យោងតាមការអ្នកជំនាញពាណិជ្ជកម្មជាច្រើននាក់បានព្រមានថា ស្ថានភាពតានតឹងរវាងអ៊ុយក្រែនរុស្សីអឺរ៉ុប និងអាមេរិកនេះនឹងអាចធ្វើឲ្យតម្លៃប្រេងឆៅនឹងបន្តកើនឡើងទៅដល់២៥០ដុល្លារក្នុងមួយបារ៉ែលជាមិនខាននៅក្នុងឆ្នាំនេះ។
បុគ្គលល្បីៗដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតប្រេងដែលមានដូចជាលោក Pierre Andurand និងលោក Doug King ជាដើមបានព្យាករណ៍ថាទីផ្សារសកលនឹងជួបប្រទះទៅនឹងបញ្ហាផ្គត់ផ្គង់ធ្ងន់ធ្ងរដោយសារតែសង្គ្រាមមួយនេះ ហើយបញ្ជាក់ថា អាជីវកម្មទូទៅនឹងមិនត្រឡប់មករកស្ថានភាពជាធម្មតាវិញបានភ្លាមៗក្នុងរយៈពេលតែប៉ុន្មានខែនោះឡើយ។

លោក Andrurand ជាប្រធានមូលនិធិឯកជនជំនាញខាងវិស័យថាមពលបន្តដែរថា ៖
“ខ្ញុំគិតថាពួកយើងនឹងបាត់បង់ការផ្គត់ផ្គង់ប្រេងឆៅពីសំណាក់រុស្ស៊ីទៅឲ្យប្លុកអឺរ៉ុបជារៀងរាល់រហូតចាប់ពេលនេះតទៅ។ ដូចនេះតម្លៃប្រេងនៅអាចឡើងទៅដល់តម្លៃ២៥០ដុល្លារក្នុងមួយបារ៉ែលនៅក្នុងពេលណាមួយនៅក្នុងឆ្នាំ២០២២នេះជាមិនខាន”
ស្រដៀងគ្នានេះដែរ លោក King ដែលជាប្រធានមូលនិធី RCMA បានអះអាងថា តម្លៃប្រេងនឹងបន្តកើនឡើងខ្លាំងរហូតទៅដល់ចន្លោះពី២០០ទៅ២៥០ដុល្លារក្នុងមួយបារ៉ែលនៅក្នុងឆ្នាំនេះ ប៉ុន្តែនេះមិនមែនជាសម័យអន្តរកាលឡើយគឺត្រឹមជាបញ្ហាកង្វះខាតការផ្គត់ផ្គង់ប្រេងក្នុងទ្រង់ទ្រាយធំប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តី អ្នកជំនាញផ្សេងទៀតបានអះអាងដែរថា ក្នុងស្ថានភាពមិនច្បាស់លាស់បែបនេះតម្លៃប្រេងអាចនឹងលំបាកខ្លាំងក្នុងការព្យាករណ៍ណាស់ ជាក់ស្តែងលោក Martijn Rats ប្រធានកិច្ចការងារយុទ្ធសាស្ត្ររបស់ធនាគារវិនិយោគនាំមុខគេបំផុតមួយរបស់សកលលោក Morgan Stanley បានអះអាងថា កង្វះខាតផលិតកម្មប្រេងរបស់រុស្ស៊ីបានធ្វើឲ្យទីផ្សារសកលលោកបាត់បង់ការផ្គត់ផ្គង់ត្រឹមតែ១លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។
ដូចនេះ លោក Rats បានព្យាករណ៍ថាតម្លៃប្រេងឆៅនឹងអាចកើនឡើងយ៉ាងច្រើនបំផុតសាជាថ្មីក្នុងឆ្នាំនេះត្រឹមតែ១២០ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះគិតនៅត្រឹមត្រីមាសទី៣ និងធ្លាក់មកវិញត្រឹមតែប្រហែលជាង១០០ដុល្លារក្នុងមួយបារ៉ែលក្នុងរយៈពេល១៨ខែបន្ទាប់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content