អ្វីទៅជារុក្ខជាតិកេសរកូល ហើយហេតុអ្វីបានជាគេចាំបាច់ត្រូវអភិរក្សវា?

ភ្នំពេញ ៖ «កេសរកូល» គេហៅជាភាសាខ្មែរ និង «អរគីដេ» គេហៅតាមភាសាបារាំង គឺជាឈ្មោះផ្កាដ៏ស្រស់ស្អាតម្យ៉ាង ដោយមានដុះនៅក្នុងដែនធម្មជាតិ។ រុក្ខជាតិកេសរកូល ក៏ជារុក្ខជាតិដែលពិបាកដាំ ពិបាកថែទាំ ដោយសារវាទាមទារមជ្ឈដ្ឋានលូតលាស់ច្បាស់លាស់មួយ។

កេសរកូល ជារុក្ខជាតិដែលត្រូវការសំណើមខ្ពស់ដើម្បីលូតលាស់ ដូច្នេះបានជាភាគច្រើន វាមានដុះនៅតាមតំបន់ត្រូពិក។ នៅកម្ពុជា ប្រមាណជា ៥០% នៃកេសរកូលសរុប ត្រូវបាន​គេស្រាវជ្រាវរក​ឃើញ​ នៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ព្រៃទឹកភ្លៀង។

ពាក្យថា «កេសរកូល» គឺចេញពីពាក្យ កេសរដែលមានន័យថា ផ្កា និងពាក្យកូល ដែលសំដៅ​លើត្រកូល។ ដោយហេតុថា ផ្កានេះមានច្រើនប្រភេទ ម្លោះហើយគេប្រើឈ្មោះកេសរ ជាគោល​សម្រាប់ហៅឈ្មោះផ្កានានា ឧទាហរណ៍ កេសរកូលអណ្ដាតពស់ កេសរកូលព្រះទ្រហឹង កេសរ​កូលកន្ទុយមយ៉ូរ៉ា កេសរកូលភួងម៉ាល័យជាដើម។

នៅក្នុងការកំណត់ប្រភេទ និងឈ្មោះរបស់កេសរកូលឯណោះវិញ គេត្រូវយកសំណាករបស់វា មក​សិក្សា និងប្រៀបធៀបជាមួយកេសរកូល ដែលបានកំណត់អត្តសញ្ញាណរួចហើយ។ ប្រសិនបើគេមិនអាច កំណត់បានដោយលក្ខណៈខាងក្រៅទេ គេត្រូវការយកទៅវិភាគ DNA។ ក្នុងករណីដែលវិភាគ DNA ហើយឃើញថា ជាប្រភេទថ្មី ដែលមិនទាន់បានកំណត់អត្តសញ្ញាណទេ ក្រុមអ្នកជំនាញនឹងត្រូវដាក់ឈ្មោះឱ្យកេសរកូលប្រភេទថ្មីនោះ ដោយយកលក្ខណៈពួក និងប្រភេទរបស់វាជាឈ្មោះវិទ្យាសាស្ត្រ។ នេះបើតាមការរៀបរាប់របស់លោក ឈិន សុភា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវជីវៈចម្រុះ នៃក្រសួងបរិស្ថាន។

ដោយឡែក បើតាមក្រសួងបរិស្ថាន កម្ពុជាត្រូវបានប៉ានស្មានថា មាន​កេសរ​កូលព្រៃ​ជាង ៥០០ ​ប្រភេទ ក្នុងនោះ កេសរកូល​ប្រមាណជាង ២០០ ប្រភេទ ត្រូវបានរកឃើញ និងកំពុងសិក្សា​ស្រា​វជ្រាវ ដើម្បីចងក្រងទិន្នន័យ​បន្ថែមទៀត។

បច្ចុប្បន្ននេះផងដែរ កម្ពុជាមានមជ្ឈមណ្ឌលស្រាវជ្រាវកេសរកូលសុខអានភ្នំគូលេន ដែលធ្វើការស្រាវជ្រាវ សិក្សា និងអភិរក្សកេសរកូលព្រៃ។ ដូច្នេះ រាល់កេសរកូលដែលរកឃើញនៅក្នុងព្រៃ ត្រូវយកទៅរក្សាទុកនៅក្នុងមជ្ឈមណ្ឌល ហើយធ្វើយ៉ាងណាឱ្យវាដូចទៅនឹងលក្ខណៈដើមរបស់វា។ ជាក់ស្ដែង ប្រសិនបើគេរកឃើញកេសរកូលថ្មីមួយដែលដុះនៅលើថ្ម ដូច្នេះពេលយកមកដល់មជ្ឈ​មណ្ឌល គេក៏ត្រូវដាក់វាលើថ្ម និងផ្ដល់សំណើមខ្ពស់ដល់វា ដើម្បីឱ្យវាអាចរស់បាន។

បើទោះបីជាយ៉ាងនេះក្ដី ក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងអ្នកជំនាញ កំពុងតែខិតខំប្រឹងប្រែង​បន្ថែម ក្នុងការដកយកកេសរកូលព្រៃមករក្សាទុក ជៀសវាងការដកយកទៅធ្វើជាអាជីវកម្មនានា។

ក្នុងនោះផងដែរ ការរៀបចំវេទិកាជាតិកេសរកូល ក៏ជាផ្នែកមួយក្នុងការបញ្រ្ជាបចំណេះដឹង គាំទ្រការអភិរក្ស ផ្សព្វផ្សាយពីកេសរកូលកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពសហគមន៍ជាដើម។ ហើយវេទិកាជាតិកេសរកូលលើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែមេសាខាងមុខ នៅផ្សារទំនើប AEON ១ភ្នំពេញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន