បញ្ហាជម្លោះយោធារវាងអ៊ុយក្រែន និងរុស្ស៊ី មិនត្រឹមតែបានរុញច្រានឲ្យតម្លៃថាមពលកើនឡើងនៅគ្រប់ទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យកម្រិតអតិផរណាកើនឡើងខ្ពស់មិនធ្លាប់មានឡើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះនៅតាមបណ្តាប្រទេសជាច្រើន។

អ្នកសេដ្ឋកិច្ចវិទូជាច្រើនតាមរយៈសារព័ត៌មាន The Financial Times បានបង្ហាញអំពីក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសំពាធតម្លៃនាពេលបច្ចុប្បន្នបូករួមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកផងនោះនឹងអាចធ្វើឲ្យមានការវិលត្រឡប់មកវិញនូវវិបត្តិជាប់គាំងអតិផរណាដ៏អាក្រក់មួយសាជាថ្មីដែលត្រូវបានគេហៅថា Stagflation ជាព្រឹត្តិការណ៍ធ្លាប់កើតម្តងហើយកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។

តើអ្វីទៅជាព្រឹត្តិការណ៍ Stagflation ហើយវានឹងអាចកើតឡើងម្តងទៀតដែរ ឬយ៉ាងណា?
តាមរយៈការពន្យល់ខ្លីៗដោយ The Financial Times បានបញ្ជាក់ថា Stagflation គឺជាពេលវេលាដែលអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈដែលក្នុងពេលជាមួយគ្នានេះអត្រាតម្រូវការបែរជានៅទ្រឹងនឹងថ្កល់ទៅវិញ។ ប៉ុន្តែតាមរយៈ The World Economic Forum (WEFORUM) វិញបានពន្យល់បែបនេះថា ពាក្យ Stagflation គឺជាការបូកបញ្ចូលលក្ខខណ្ឌ២ជាមួយគ្នា Stagnation ដែលជាការជាប់គាំង និង Inflation កើតមានអតិផរណាដែលជាព្រឹត្តិការណ៍មួយកើតឡើងក្នុងពេលជាមួយគ្នានៅពេលដែលសេដ្ឋកិច្ចបានដាំក្បាលចុះទាបបំផុត ហើយអត្រានៃអ្នកអត់ការងារមានការកើនឡើងយ៉ាងខ្ពស់បំផុត ខណៈដែលតម្លៃនៃការចាយវាយប្រចាំថ្ងៃមានកម្រិតខ្ពស់ខ្លាំង។
ក្នុងពេលដែលពិភពលោកកំពុងមានបញ្ហាអតិផរណាបែបនេះវាបានក្លាយទៅជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភបំផុតសម្រាប់អ្នកសេដ្ឋកិច្ច ពីព្រោះថាដើម្បីធ្វើឲ្យអតិផរណាមានភាពធូរស្រាលមកវិញនោះគឺមានតែវិធីសាស្ត្រមួយប៉ុណ្ណោះដើម្បីដោះស្រាយបាន ប៉ុន្តែវានឹងធ្វើឲ្យសេដ្ឋកិច្ចបែរជាដើរថយក្រោយទៅវិញ។
អ្នកជំនាញសេដ្ឋកិច្ច តាមរយៈ WEFORUM បានពន្យល់ទៀតថា ធនាគារកណ្តាលនានាអាចធ្វើឲ្យកម្រិតអតិផរណាមានការធ្លាក់ចុះមកវិញ ប៉ុន្តែចាំបាច់ត្រូវតែបង្កើនអត្រាការប្រាក់សម្រាប់រាល់ការកម្ចីនានាដែលមានន័យថា កម្ចីទាំងឡាយមានតម្លៃកាន់តែថ្លៃ ឬមានន័យស្មើនឹងការធ្វើឲ្យអត្រាកំណើនសេដ្ឋកិច្ចមានល្បឿនថយចុះជាបន្តបន្ទាប់ប្រសិនបើពេលវេលានេះនឹងអូសបន្លាយកាន់តែយូរ។
គួររំលឹកដែរថា ព្រឹត្តិការណ៍កាលពីទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិកបានទទួលបទពិសោធជាមួយនឹង Stagflation ម្តងរួចមកហើយដែលគ្រានោះអត្រាអតិផរណាបានកើនឡើងទៅដល់១៣,៣ភាគរយនៅឆ្នាំ១៩៨០ ចំណែកឯអត្រានៃអ្នកអត់ការងារធ្វើមានទៅដល់១០,៨ភាគរយនៅក្នុងឆ្នាំ១៩៨២។ ក្នុងគ្រា Stagflation ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបានធ្វើឲ្យមនុស្សរាប់លាននាក់ជួបបញ្ហាលំបាកខ្លាំងក្នុងការដោះស្រាយបញ្ហាចាយវាយប្រចាំថ្ងៃមិនគ្រប់គ្រាន់សូម្បីតែម្ហូបអាហារភេសជ្ជៈ និងថាមពលប្រើប្រាស់ ជាពិសេសកាន់តែអាក្រក់ចំពោះអ្នកដែលអត់ការងារធ្វើ ខណៈដែលទីផ្សារការងារក៏ជាប់គាំងទៅហើយនោះ។
បច្ចុប្បន្ន ការកើនឡើងនៃតម្លៃថាមពល និងវិបត្តិនៃការផ្គត់ផ្គង់សង្វាក់ផលិតកម្មនៃទីផ្សារសកលបានធ្វើឲ្យអត្រាអតិផរណាមានកំណើនកាន់តែខ្លាំង ខណៈដែលបញ្ហារីករាលដាលនៃវិបត្តិកូវីដ-១៩ ក៏មិនទាន់បានធូរស្រាល១០០ភាគរយនៅឡើយដែលវាបានធ្វើឲ្យអ្នកសេដ្ឋកិច្ចជាច្រើនបារម្ភថាព្រឹត្តិការណ៍ Stagflation នឹងអាចកើតឡើងវិញសាជាថ្មី ប៉ុន្តែក៏មានអ្នកសេដ្ឋកិច្ចខ្លះបានអះអាងដែរថា វាស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះគឺពិភពលោកនៅតែមានពេលវេលាដើម្បីអាចជៀសផុតពីវិបត្តិនេះបាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content