ជំហរបស់លោក Zelensky អាចបង្ខំទាំងអាមេរិក និងអឺរ៉ុបឲ្យផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ច និងប្រឆាំងរុស្សី

អ៊ុយក្រែន ៖ ក្នុងស្ថានភាពដ៏តានតឹង និងគ្រោះថ្នាក់បំផុត ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសបដិសេធទៅកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលស្នើសុំឲ្យរូបគាត់ក្នុងការគេចខ្លួនដើម្បីស្វែងរកកន្លែងសុវត្ថិភាព ហើយបានប្រើប្រាស់ឃ្លាដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រមួយថា

“សង្គ្រាមកំពុងកើតឡើង អ្វីដែលខ្ញុំត្រូវការគឺអាវុធ មិនមែនជាការធ្វើដំណើរគេចចេញនោះទេ (The Fight is here. I need ammunition. Not a ride.)”

រយៈពេល៥ថ្ងៃនៃការវាយប្រហារដោយរុស្ស៊ីមកលើ អ៊ុយក្រែន ពិតជាបានទទួលរងនូវការខូចខាតធ្ងន់ធ្ងរ និងបាត់បង់ជីវិតពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ពិតមែន ប៉ុន្តែភក្តីភាព និងការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតីវ័យទើបតែ៤៤ឆ្នាំរូបនេះបានយកឈ្នះក្តីស្មោះស្ម័គ្ររបស់ពលរដ្ឋខ្លួនព្រមទាំងកំពុងធ្វើឲ្យគោលនយោបាយដែលអឺរ៉ុបធ្លាប់តែងតែប្រើប្រាស់ដើម្បីប្រឆាំងនឹងរុស្ស៊ីអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះមានការប្រែប្រួលខ្លាំងមិនគួរឲ្យជឿផងដែរ។

មេដឹកនាំអ៊ុយក្រែនរូបនេះមិនត្រឹមតែធ្វើឲ្យអាមេរិកអាម៉ាសនៅចំពោះមុខមហាជនទាំងឡាយលើសកលលោកនោះទេហើយក៏បានបង្ខំឲ្យទាំងអាមេរិក និងអឺរ៉ុបចាប់ផ្តើមឈានមួយជំហ៊ានថែមទៀតកាន់តែឆ្ងាយ និងកាន់តែលឿនជាងមុនចំពោះការឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ី។ ជំហំរបស់លោក Zelensky បានធ្វើឲ្យលោកខាងលិចចាប់ផ្តើមបង្កើនការដាក់សំពាធមិនត្រឹមតែសេដ្ឋកិច្ចនោះទេសូម្បីតែ

គោលនយោបាយរបស់ខ្លួនផងដែរ ពីព្រោះថាជាក់ស្តែងអ៊ុយក្រែននៅមិនទាន់មានឈ្មោះជាផ្លូវការជាសមាជិករបស់អង្គការណាតូនៅឡើយទេតែបែរជាកំពុងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចទៅនឹងអ្វីដែលបណ្តាប្រទេសផ្សេងទៀតនៅក្នុងប្លុកអាចទទួលបានដូចគ្នាដែរជាពិសេសទៅលើកិច្ចព្រមព្រៀងយោធា និងការការពារជាតិ។

ជាក់ស្តែងទណ្ឌកម្មសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរដែលមិនធ្លាប់ឃើញមានតាំងពីសម័យសង្គ្រាមត្រជាក់ចំពោះរុស្ស៊ីមានដូចជាប្រេងហ្គាសនិងចុងក្រោយនេះគឺការបិទផ្លូវអាកាសទាំងអស់នៅក្នុងប្លុកអ៊ឺរ៉ុបចំពោះជើងហោះហើរទាំងឡាយរបស់រុស្ស៊ីផងដែរហើយមិនត្រឹមតែប៉ុណ្ណោះ អាមេរិក និងអឺរ៉ុបនៅពេលនេះហ៊ានទៅដល់ការបិទធនាគាររុស្ស៊ី និងបង្កកទ្រព្យសម្បត្តិរបស់លោកប្រធានាធិបតី Vladimir Putin ទាំងនៅតាមធនាគារទាំងឡាយ និងជាពិសេសប្រព័ន្ធធនាគារអន្តរជាតិ SWIFT ថែមទៀតផង។

អាល្លឺម៉ង់ក្រោមការដឹកនាំរបស់អធិកាបតីថ្មីលោក Olaf Scholz បានសន្យាថាណាតូនឹងបង្កើនកម្លាំងព្រមទាំងចំណាយបន្ថែមទៀតទៅឲ្យអ៊ុយក្រែនដើម្បីអាចពង្រឹងការប្រឈមមុខទៅនឹងប្រទេសរុស្ស៊ី ខណៈដែលកិច្ចព្រមព្រៀងបំពង់បង្ហូរប្រេង Nort Stream 2 ក៏ត្រូវបានអាល្លឺម៉ង់សម្រេចចិត្តបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ីផងដែរដើម្បីអ៊ុយក្រែន។

សាររបស់លោក Zelensky នៅតាមបណ្តាញសារព័ត៌មានថាលោកនឹងមិនរត់ចោលប្រទេសព្រមទាំងបានធ្វើការទិះតៀនបណ្តាប្រទេសក្នុងប្លុកអឺរ៉ុបទាំង២៧បានធ្វើការឲ្យការប្រែប្រួលយ៉ាងខ្លាំង និងទទួលបានប្រសិទ្ធភាពបំផុតដោយសូម្បីតែប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលធ្លាប់ជាបុគ្គលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយនឹងលោក Putin នោះក៏បានប្រកាសក្នុងការអនុវត្តទៅតាមកិច្ចព្រមព្រៀង Montreux Convention ឆ្នាំ១៩៣៦ផងដែរ ដើម្បីអាចបិទខ្ទប់មិនឲ្យមានការបង្កើន ឬធ្វើដំណើរចូលទៅក្នុងដែនសមុទ្រខ្មៅបន្ថែមទៀតពីសំណាក់កងទ័ពជើងទឹករុស្ស៊ីឡើយ។

ក្រៅតែពីពាក្យពេចន៍ និងសកម្មភាពជាវិរៈបុរសមួយចំនួនខាងលើហើយនោះ លោកក៏ធ្លាប់បានធ្វើការផ្ញើសារទៅកាន់ពិភពលោកតាមរយៈឃ្លាដ៏មានខ្លឹមសារមួយចំនួនទៀតដែរដូចជា ៖ ខ្ញុំនៅទីនេះតំណាងឲ្យប្រជាធិបតេយ្យ និងសេរីភាពរបស់សកលលោកដើម្បីប្រយុទ្ធប្រឆាំងទៅនឹងរុស្ស៊ី។ ពលរដ្ឋអ៊ុយក្រែនបានបង្ហាញថាពួកគេនៅក្នុងទឹកដីកំណើតរបស់ពួកគេប្រយុទ្ធដើម្បីជួយសង្គ្រោះប្លុកអឺរ៉ុបទាំងមូល និងទឹកដីរបស់ពួកគេពីរុស្ស៊ី។

លោកប្រធានាធីបតីក៏ធ្លាប់បានពោលបែបនេះទៀតថា រុស្ស៊ីមិនមែនឈ្លានពានតែអ៊ុយក្រែននោះទេ។ ការឈ្លានពានលើកនេះគឺជាការចាប់ផ្តើមនៃសង្រ្គាមប្រឆាំងនឹងអឺរ៉ុប ប្រឆាំងនឹងរចនាសម្ព័ន្ធអឺរ៉ុប ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងសិទ្ធិមនុស្សប្រឆាំងនឹងច្បាប់អន្តរជាតិ និងជាពិសេសប្រឆាំងទៅនឹងការរួមរស់ដោយសន្តិភាពនៃមនុស្សជាតិទាំងមូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង