ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ជាថ្មីថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជាត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ២,២ ភាគរយនៅក្នុងឆ្នាំនេះ ដោយសារកំណើនឡើងវិញនៃវិស័យសេវាកម្ម រួមមានវិស័យទេសចរណ៍, វិស័យសំណង់ និងអចលនទ្រព្យ ក្រោយភាពថមថយពីវិបត្តកូវីដ-១៩។

ធនាគារពិភពលោកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា វិស័យជាប្រពៃណីក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស វិស័យឧស្សាហកម្មកាត់ដេរ, ទំនិញសម្រាប់ធ្វើដំណើរ និងស្បែកជើង រួមជាមួយនឹងឧស្សាហកម្មផលិតកង់ វិស័យកសិកម្មផងដែរ នៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ដូច្នេះថា ៖ «យើងទាំងអស់គ្នាបានដឹងហើយថា ពេលនេះកម្ពុជាកំពុងតែរស់នៅជាមួយជំងឺកូវីដ-១៩, ប្រជាជនចំនួនច្រើនលើសលប់បានចាក់វ៉ាក់សាំងការពាររួចរាល់ ហើយរដ្ឋាភិបាលក៏បានចាប់ផ្តើមបើកប្រទេសឱ្យដំណើរការឡើងវិញសឹងតែគ្រប់ផ្នែកហើយដែរ ដោយបន្តអនុវត្តវិធានការការពារសុខភាពដែលមានជាធរមានស្រាប់។ នៅធនាគារពិភពលោក ពេលនេះយើងកំពុងតែរៀបចំធ្វើការពិនិត្យឡើងវិញនូវការបំពេញកិច្ច និងបទពិសោធន៍ (Performance and Learning Review) ដែលនឹងអាចឱ្យយើងពង្រឹងនឹងសម្របភាពជាដៃគូរបស់យើងជាមួយកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត ខណៈដែលប្រទេសនេះកំពុងខិតខំស្តារសេដ្ឋកិច្ចឱ្យកាន់តែមានភាពស្វិតស្វាញ បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩»។
តាមការព្យាករទុកសម្រាប់ពេលខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តងើបឡើងវិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ត្រូវបានដកចេញ។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងសម្រេចបានកំណើន ៤,៥% ប៉ុន្តែដំណើររើបឡើងវិញនេះនឹងជួបហានិភ័យទៅវិញប្រសិនបើមានការសាយភាពនៃវីរុសនេះជាថ្មីម្តងទៀត។
ដូច្នេះ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកម្លាំងស្ទុះងើបឡើងវិញ របាយការណ៍នេះបានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះមានការដាក់ចេញនូវវិធាន និងបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ស្របតាមគន្លងប្រក្រតីភាពថ្មី, វិធានការផ្នែកបទប្បញ្ញត្តិ និងផ្នែកសារពើពន្ធដែលជួយដល់ការរស់រានឡើងវិញរបស់វិស័យទេសចរណ៍, និងការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់និយោគថ្មី។
របាយការណ៍នេះបានបន្ថែមទៀតថា កាលណាការងើបឡើងវិញនៃសេដ្ឋកិច្ចលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្តើមរៀបចំកែសម្រួលលំហសារពើពន្ធរបស់ខ្លួនឡើងវិញ ហើយជាមួយគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើនភាពទុកចិត្តលើប្រព័ន្ធធនាគារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
របាយការណ៍បានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែមលើធនធានមនុស្ស អមដោយការចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ការឈប់រៀន, ធ្វើការវាយតម្លៃការរៀនសូត្ររបស់សិស្ស និងអនុវត្តបច្ចេកទេសសម្រាប់ស្តារការរៀនឡើងវិញ ដើម្បីជួយឱ្យសិស្សអាចបំពេញបានមកវិញនូវអ្វីដែលគេខាតបង់ដោយសារការបិទសាលាកន្លងមក។ គួរបញ្ជាក់ថា បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ជារបាយការណ៍ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដែលផ្តល់ព័ត៌មានទាន់សភាពការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលខ្លីនិងមធ្យមរបស់កម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content