ប្រ៊ូសែល ៖ គណៈកម្មការអឺរ៉ុបកាលពីថ្ងៃអង្គារបានរៀបចំជាសំណើមួយដើម្បីសុំបង្កើតអាជ្ញាធរទទួលរ៉ាប់រងកិច្ចការងារលាងលុយខុសច្បាប់ដែលនឹងមានឥទ្ធិពលក្នុងការជួយកាត់បន្ថយករណីឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅទូទាំងតំបន់អឺរ៉ុបទាំងមូល។
សំណើនេះត្រូវបានគេមើលឃើញដែរថាគឺជាផ្នែកមួយនៃសំណើច្បាប់ជាច្រើនទៀតដែលបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងវិធានរបស់សហភាពអឺរ៉ុបស្តីពីការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ជាពិសេសពាក់ព័ន្ធហិរញ្ញប្បទានភេរវកម្ម។

គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ដែរថាគោលបំណងនៃសំណើនេះគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការស្វែងរកឲ្យឃើញនូវប្រតិបត្តិការ និងសកម្មភាពគួរឱ្យសង្ស័យទាំងឡាយ និងឈានទៅដល់ការដោះស្រាយបញ្ហាដែលជាចន្លោះប្រហោង និងសកម្មភាពដែលឧក្រិដ្ឋជនធ្វើដើម្បីលាងលុយខុសច្បាប់ ឬសកម្មភាពភេរវកម្មតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ។
លោក Valdis Dombrovskis អនុប្រធាននាយកប្រតិបត្តិនៃគណៈកម្មការទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចសម្រាប់មនុស្សជាតិបានថ្លែងថា ៖ គ្រប់ករណីលាងលុយកខ្វក់ដែលមាននៅក្នុងទ្វីបអឺរ៉ុបកាលពីពេលថ្មីៗនេះបានក្លាយទៅជាសញ្ញាព្រមានមួយដែលអាចបញ្ជាក់ថាការងារដែលធ្វើឡើងដើម្បីរាំងខ្ទប់ និងធ្វើឲ្យរឹងមំាចំពោះប្រព័ន្ធហិរញ្ញវត្ថុនៅមិនទាន់រួចរាល់ និងគ្រប់គ្រាន់បានល្អនៅឡើយនោះទេ។

សំណើច្បាប់ថ្មីនេះត្រូវបានគេដឹងដែរថានឹងបានបែងចែកជាបួនសេចក្តីព្រាងច្បាប់ផងដែរ ក្រៅតែអំពីការសុំបង្កើតអាជ្ញាធរថ្មី ក្នុងនោះក៏មានវិធានការទៅលើសកម្មភាពជាច្រើនដូចជា Customer Due Diligence ឬ CDD សេចក្តីណែនាំស្តីអំពីការប្រឆាំងនឹងការលាងលុយកខ្វក់ ក៏ដូចជាការកំណត់ការទូទាត់ប្រាក់សុទ្ធនៅទូទាំងសហភាពអឺរ៉ុបក្នុងចំនួនកំណត់ ១០ ០០០ អឺរ៉ូ ឬ ១១ ៨០០ ដុល្លារប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តី នីតិប្បញ្ញត្តិថ្មីនេះនឹងត្រូវយកទៅដាក់ឲ្យសភារបស់សហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុបដើម្បីពិនិត្យ ពិភាក្សាគ្នាជាមុនសិនមុននឹងត្រូវបានអនុម័តឲ្យអនុវត្តនាពេលខាងមុខ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សង្គ្រាមនៅអ៊ីរ៉ង់ កំពុងបង្កវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានដល់កសិករអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/08/2026
ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករជនជាតិអាមេរិកដែលជាអ្នកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារគ្រាប់ធញ្ញជាតិបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/08/2026
គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content