ស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបកាន់តែលំបាក ខណៈដែលទំនាក់ទំនងជាមួយនឹងសហរដ្ឋ​អាម៉េរិកកាន់តែតានតឹង

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា សេដ្ឋកិច្ចសហភាពអឺរ៉ុបកំពុងជួបនឹងបញ្ហាប្រឈមកាន់តែខ្លាំងដោយសារតែអស្ថិរភាពនយោបាយ បញ្ហារចនាសម្ព័ន្ធ និងគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោក Trump។

ឥឡូវនេះ សហភាពអឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាលនៃហានិភ័យខ្ពស់ ដោយសារភាពជាប់គាំងសេដ្ឋកិច្ច ការបែងចែកពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ រួមផ្សំដោយសង្រ្គាមដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន និងទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពី Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករា។ ទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររបស់សហភាពអឺរ៉ុបជាមួយសហរដ្ឋអាម៉េរិកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារគោលនយោបាយពាណិជ្ជកម្ម និងការពារជាតិរបស់ Trump ។ លើសពីនេះ បទបញ្ជាប្រតិបត្តិរបស់ Trump ដែលដាក់ពន្ធ ២៥ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់បានបង្កឱ្យមានការព្រួយបារម្ភទូទាំងសហភាពអឺរ៉ុប ដោយអឺរ៉ុបលើកឡើងថា ពន្ធនេះមិនសមហេតុផល ហើយសន្យាថានឹងការពារឧស្សាហកម្មអឺរ៉ុបពីគោលនយោបាយទាំងនេះ។

សហភាពអឺរ៉ុបបានចាត់ទុកពន្ធគយរបស់សហរដ្ឋអាម៉េរិកទាំងនេះថា មានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច ដែលរំខានដល់ប្រសិទ្ធភាពទីផ្សារ។ លើសពីនេះ តំបន់នេះប្រឆាំងនឹងការសម្រេចចិត្តរបស់ Trump ក្នុងការយកពន្ធសងសឹកឱ្យស្មើភាពគ្នា (Reciprocal Tariff) ដោយចាត់ទុកថាជាវិធីសាស្រ្តខុសទំនង ហើយបានព្រមានថា តំបន់អឺរ៉ុបនឹងឆ្លើយតបយ៉ាងរហ័ស និងរឹងមាំចំពោះរបាំងណាមួយដែលខ្លួនចាត់ទុកថាអយុត្តិធម៌ចំពោះពាណិជ្ជកម្មសេរី។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឹរ៉ុនបង្ហាញសញ្ញាអំពីការត្រៀមខ្លួន ដើម្បីចូលរួមក្នុងជម្លោះពាណិជ្ជកម្មប្រសិនបើចាំបាច់។ ទន្ទឹមនឹងនេះ ការមិនរាប់បញ្ចូលបណ្តាប្រទេសសហភាពអឺរ៉ុបចូលក្នុងការចរចាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាមជាមួយនឹងអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងអាមេរិក និងសហភាពអឺរ៉ុបកាន់តែតានតឹង។ Trump បានរិះគន់បណ្តាប្រទេសអ៊ឺរ៉ុបចំពោះការមិនរួមចំណែកធនធានគ្រប់គ្រាន់សម្រាប់វិស័យការពារជាតិ ដោយលើកហេតុផលថា សមាជិកណាតូគួរតែបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេពី ១,៩ ភាគរយទៅ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

យ៉ាងណាមិញ ប្រទេសជាច្រើននៅអឺរ៉ុបកំពុងប្រឈមមុខនឹងបំណុលសាធារណៈខ្ពស់ និងឱនភាពថវិកា ខណៈដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ និងកំណើនប្រជាជនកើនឡើង ក៏ដូចជាការកើនឡើងនៃការចំណាយសង្គម។ ដូច្នោះហើយ ការបង្កើនការចំណាយលើវិស័យការពារជាតិគឺជាបញ្ហាប្រឈមដ៏សំខាន់មួយ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបសម្រាប់ឆ្នាំ ២០២៥ ស្ថិតនៅកម្រិត ១,៥ ភាគរយប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងពីនិន្នាការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើប្រៀបធៀបទៅនឹងសហរដ្ឋអាម៉េរិក និងប្រទេសចិន។ របាយ​ការណ៍​បាន​បង្ហាញ​ថា អត្រា​កំណើន​របស់​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​អាច​មាន​ប្រហែល ១ ភាគរយនៅ​ឆ្នាំ​នេះ។ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងនៅពីក្រោយសហរដ្ឋអាមេរិក ដែលនាំមុខការផ្លាស់ប្តូរបច្ចេកវិទ្យា និងឌីជីថល។ ស្របពេលដែលសហរដ្ឋអាម៉េរិកបានបង្កើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ៧០ ភាគរយ សហភាពអឺរ៉ុបមើលឃើញថាមានការកើនឡើងត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ។

កត្តាជាច្រើនរួមមាន ការធ្លាក់ចុះផលិតភាព និងការប្រកួតប្រជែង គួបផ្សំនឹងការកើនឡើងនៃថ្លៃពលកម្ម បានបំផ្លាញភាពរឹងមាំនៃឧស្សាហកម្មក្នុងតំបន់ បើប្រៀបធៀបនឹងសហរដ្ឋអាម៉េរិក និងចិន។ ដើម្បីទទួលបានការប្រកួតប្រជែងឡើងវិញ សហភាពអឺរ៉ុបមានគោលបំណងកាត់បន្ថយការិយាធិបតេយ្យ ពង្រីកការវិនិយោគក្នុងក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) និងក្រុមហ៊ុនបច្ចេកវិទ្យា និងកាត់បន្ថយការចំណាយថាមពល។ ទោះយ៉ាងណាក្តី នៅពេលណាដែលពួកគេអនុវត្តវិធានការជំរុញសេដ្ឋកិច្ច សហរដ្ឋអាមេរិកជារឿយៗបង្ហាញមកវិញជាមួយគំនិតផ្តួចផ្តើមធំជាង និងលឿនរហ័សជាង។

ទន្ទឹមនឹងនេះ ប្រទេសជាច្រើនរបស់សហភាពអឺរ៉ុបមិនបានប្រកាន់ខ្ជាប់នូវច្បាប់សារពើពន្ធរបស់តំបន់នោះទេ ដែលកំណត់ថាបំណុលសាធារណៈមិនគួរលើសពី ៦០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយឱនភាពថវិកាគួរតែស្ថិតនៅក្រោម ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ជាក់ស្តែងប្រទេសក្រិច អ៊ីតាលី បារាំង បែលហ្ស៊ិក និងអេស្ប៉ាញសុទ្ធតែមានបំណុលសាធារណៈលើសពី ១០០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ ខណៈដែលសមាជិកសហភាពអឺរ៉ុបចំនួន ១៣ ផ្សេងទៀតលើសកម្រិត ៦០ ភាគរយ។ លើសពីនេះ ប្រទេសសហភាពអឺរ៉ុបចំនួន ១០ បានលើសកម្រិតកំណត់សមាមាត្រឱនភាពថវិកា ៣ ភាគរយដែលកំណត់ដោយប្លុកនេះ។ ជាលទ្ធផល បំណុលសាធារណៈខ្ពស់ និងឱនភាពថវិកាធ្វើឱ្យប្រទេសទាំងនេះមានការលំបាកកាន់តែខ្លាំងឡើងក្នុងការរួមចំណែកមូលនិធិទៅកាន់ឧស្សាហកម្មការពារជាតិរបស់ពួកគេ។

ស្ថានភាពដែលអាក្រក់ជាងនេះទៅទៀត គឺអតិផរណាបន្តកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប។ ធនាគារកណ្តាលអឺរ៉ុប (ECB) កំណត់គោលដៅអតិផរណា ២ ភាគរយក្នុងរយៈពេលមធ្យម ប៉ុន្តែអត្រាអតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូនៅតែមានប្រហែល ៣​ ភាគរយក្នុងប៉ុន្មានខែថ្មីៗនេះ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ស្តុក​ទុក​ឧស្ម័ន​ធម្មជាតិ​របស់​សហភាព​អឺរ៉ុប​បច្ចុប្បន្ន​មាន​សមត្ថភាព​ក្រោម ៥០ ភាគរយ ដែលទាមកម្រិតមធ្យមភាគ។ តម្លៃ​ឧស្ម័ន​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ​ដោយសារ​អាកាសធាតុ​ត្រជាក់ និង​ការ​ធ្លាក់​ចុះ​ទុនបម្រុង​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *