ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថា្នក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន, ការទទួលខុសត្រូវរបស់គណបក្សនយោបាយ » តាមប្រព័ន្ធវីដេអូសន្និសីទ, ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោបានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន នៅក្នុងឱកាសដ៏មហោឡារិកនៃខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្ស កុម្មុយនីស្តចិន និងការសម្រេចបានដោយជោគជ័យនូវគោលដៅ ១០០ឆ្នាំលើកទី១ក្នុងការកសាង សង្គម-សេដ្ឋកិច្ច ប្រកបដោយវិបុលភាពលើគ្រប់វិស័យសម្រាប់ប្រជាជន និងប្រទេសចិន ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តួចផ្តើម និងរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្ស នយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន, ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។ កិច្ចប្រជុំកំពូលនេះ ពិតជាមានសារៈសំខាន់ជាអនេកក្នុងការបង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនានានៅលើពិភពលោក ក្នុងអំឡុងពេលដែលមនុស្សទាំងអស់គ្នាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាការពិតណាស់ សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញជូនពិភពលោកនូវភាពជោគជ័យ ជាទីមោទនៈរបស់ប្រជាជនចិន ក្នុងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជំរុញកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គម-សេដ្ឋកិច្ច ជាពិសេសលើវិស័យបច្ចេកវិទ្យាទំនើប និងការប្រែក្លាយចិនទៅជាមហាអំណាចនៃពិភពលោក។ ការរក្សាបាននូវស្ថិរភាពនយោបាយ និងការចាត់ទុក សុភមង្គល វិបុលភាព និងសុខមាលភាពរបស់ប្រជាជនជាស្នូលនៅក្នុងការសម្រេចចិត្តនយោបាយធំៗរបស់គណបក្សកុម្មុយនីស្តចិន គឺជាគំរូដ៏ល្អមួយ ដែលគណបក្សនយោបាយដទៃទៀតនៅលើពិភពលោកគប្បីរៀនសូត្រ។ ក្នុងន័យនេះ, ក្នុងនាមខ្ញុំជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសចាប់ពីចំណុចសូន្យ, ខ្ញុំពិតជាអាចយល់បានយ៉ាងច្បាស់អំពីការតស៊ូ, ការលះបង់ ការខិតខំពុះពារដ៏លំបាករបស់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន។
ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងដែរថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និងទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោករួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ។ ក្នុងស្មារតីនេះ, ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈមួយចំនួនអំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖

ទីមួយ ៖ ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន ការជ្រោងខ្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និងឯករាជ្យជាតិនីមួយៗ ។ ក្នុងន័យនេះ, គណបក្សនយោបាយទាំងអស់, ទោះជាមាននិន្នាការណាក៏ដោយ, ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការដណ្ដើមអំណាចឱ្យខាងតែបាន តាមគ្រប់មធ្យោបាយ ដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ។ ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាល់នេះ, គណបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន, ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូចជាក្នុងប្រទេសនីមួយៗ ។
ទីពីរ ៖ ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យ។ គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែងដើម្បីគោលដៅនេះ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ «វ៉ាក់សាំងពហុភាគីនិយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់។ ក្នុងន័យនេះ, ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយគាំទ្រយ៉ាងក្លៀវក្លាដល់កម្ពុជា តាមរយៈការផ្តល់ជំនួយ, ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ, និងជាពិសេស ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, ព្រមទាំងការជួយសម្របសម្រួល និងការផ្ដល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំង ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយឥតលក្ខខណ្ឌ ដូចពាក្យស្លោកថា “មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន” ។
ទីបី ៖ នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន។ ប្រការនេះ នឹងទាមទារឱ្យមានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះ-ឈ្នះមួយដ៏សំខាន់ក្នុងការលើកកម្ពស់សង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមសម្ដែងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងមុតមាំចំពោះ “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” ដែលនឹងនាំមកនូវវិបុលភាព និងសុភមង្គលជូនដល់ប្រជាជននៅក្នុងបណ្តាប្រទេស និងតំបន់ស្ថិតក្រោមវិសាលភាពនៃគំនិតផ្តួចផ្តើមនេះនៅក្នុងបរិបទនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ។
ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការអបអរសាទរជាថ្មីម្តងទៀតជូនដល់គណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនៃខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន៕



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/11/2026
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា កំពុងដាក់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្តានុពល និងគាំទ្រធុរកិច្ចនៅចំបេះដូងនៃតំបន់អាស៊ាន ហើយក៏ជាស្ពានតភ្ជាប់ទីផ្សារពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកលលោកផងដែរ។ ជាមួយនឹងឥរិយាបថបើកចំហសម្រាប់ការវិនិយោគដែលផ្តល់ភាពជាម្ចាស់ភាគហ៊ុនដល់បរទេសរហូតដល់ ១០០% ស្របពេលដែលកម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងអាចបណ្តុះបណ្តាលបាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យអេឡិចត្រូនិក ថាមពលបៃតង និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ កម្ពុជាបានផ្តល់ជូនអ្នកវិនិយោគសកលនូវច្រកទ្វារដោយផ្ទាល់ទៅកាន់មហាអនុតំបន់ទន្លេមេគង្គ អ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់របស់អាស៊ាន និងដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/11/2026
ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប

រុស្ស៊ីប្ដូរយុទ្ធសាស្ត្រហិរញ្ញវត្ថុ ពង្រឹងពាណិជ្ជកម្មជាមួយចិន ទោះការប្រើប្រាក់យន់ធ្លាក់ចុះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/11/2026
ការធ្លាក់ចុះនៃការទូទាត់ជាប្រាក់យន់ក្នុងពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន កំពុងបង្កើតការជជែកដេញដោលអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក

ជំនួបដ៏តានតឹងរវាងកំពូលបុរសខ្លាំងទាំង៣ នៅ APEC ក្រោយបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរជិត១ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/11/2026
បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។ មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍

អូស៊ីអាយស៊ី រៀបចំកិច្ចពិភាក្សាតុមូលជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកពីប្រទេសកាណាដា និងតំបន់មេគង្គមកជួបជុំគ្នានៅអគារ Connexion កោះពេជ្រ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/11/2026
ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានរៀបចំកម្មវិធីពិភាក្សាតុមូលផ្នែកពាណិជ្ជកម្មរវាងកាណាដា និងតំបន់មេគង្គ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុងអគារ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ាន (CABC)





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content