ទោះបីមិនមានដីទំនេរនៅជុំវិញផ្ទះ ក៏អាចដាំដំណាំលើដំបូល និងទទួលបានទិន្នផលល្អដែរ

ការដាំដំណាំ មិនមែនជារឿងលំបាកទេប្រសិនបើអ្នកដាំចេះកែច្នៃ និងប្រើប្រាស់ធនធានជុំវិញខ្លួនឱ្យអស់ពីលទ្ធភាព ដែលកើតឡើងពីការកែច្នៃ​ ឬរៀបចំដីទំនេរសម្រាប់ដាំ។

លោក សារិ ប៊ុនធឿន (ហៅ ហ៊ា ទុយ) ជាអ្នកដែលមានចំណូលចិត្តលើការដាំដុះ និងបានរៀបចំដីដាំដំណាំនៅលើដំបូលផ្ទះមួយរូបបានចែករំលែកថា ៖

«ការដាំដំណាំ ទោះបីមិនមានដីធំសម្រាប់ដាំក៏យើងអាចច្នៃដាំបានទៅតាមលទ្ធភាព និងទំហំដី ជាក់ស្ដែងផ្ទះខ្ញុំមានដាំដំណាំលើដំបូងផ្ទះច្រើនមុខ ហើយអ្វីដែលសំខាន់ក្នុងការជ្រើសរើសទីតាំងគឺរើសយកកន្លែងណាដែលមានពន្លឺសម្រាប់រុក្ខជាតិលូតលាស់បានល្អ ប្រើប្រាស់ផើង ឬធុងទឹកសុទ្ធសម្រាប់ដាំ ព្រោះវាចំណាយអស់ថវិកាតិច ឬប្រើធ្នើដាំដែលធ្វើពីឈើ ឬដែកក៏បាន»។

លោកបន្តឱ្យដឹងថា ដំណាំដែលលោកដាំរួមមាន សាលាដស្រួយ សាលាដប្រេស៊ីល ស្ពៃក្តោប ខាត់ណា ប៉េងប៉ោះ ម្ទេស ត្រប់វែង ត្រប់ខ្លី ស្លឹកគ្រៃ ជី  Rosemary Kale ស្លឹកបាស់ ដើមងប់ ដើមកន្ទ្រោក បន្លែផ្អែម ក្រសាំងទៀប ស្អំ។ ក្រៅពីនេះក៏មានរុក្ខជាតិហូបផ្លែដូចជា ចេក ក្រូចឆ្មា ក្រូចឆ្មាលឿង ក្រូចតែជ្រក់ ក្រូចជប៉ុន ក្រូចសាយណាំផឹង ម្កាក់តឿ ត្របែក ជំពូ ម្ជួរព្រឹក ទ្រលឹងទឹង Blackberry Strawberry ពុទ្ទ្រា៣រសជាតិ ពុទ្រាគីឡូ និងមនផងដែរ។

សម្រាប់បច្ចេកទេសវិញ លោកបានប្រាប់ឱ្យដឹងថា ក្នុងករណីដាំលើដំបូលផ្ទះបែបនេះ គេអាចប្រក់ស្បៃ ដើម្បីកាត់បន្ថយកម្ដៅ ធ្វើឱ្យរុក្ខជាតិលូតលាស់ល្អ សមល្មមនឹងអាកាសធាតុដែលវាអាចរស់បានយ៉ាងល្អ។ បន្ថែមពីលើនេះ ក៏អាចប្រើវិធីដាំដំណាំសរីរាង្គ ដោយមិនប្រើជីគីមិ ប្រើបច្ចេកទេស ហាយធិច ដោយការប្រើប្រាស់ប្រព័ន្ធស្រោចស្រព្វស្វ័យប្រវត្តិ ពោលគឺមិនបារម្ភខ្លាចដំណាំគ្មានអ្នកស្រោចទឹកឱ្យនោះទេ។  

គួរបញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តដាំដំណាំដោយខ្លួនឯងគឺ ដើម្បីកម្សាន្តផង បានធូរស្បើយពីភាពតានតឹងពេលហត់នឿយ ឬធុញនឹងការងារ។ ម៉្យាងទៀត ការដាំដំណាំនេះ ក្រៅពីការកម្សាន្តអារម្មណ៍វាក៏ទទួលបាននូវបន្លែ ផ្លែឈើ ធម្មជាតិ គ្មានជាតិគីមី និងអាចកាត់បន្ថយចំណាយក្នុងគ្រួសារផងដែរ។ ដោយឡែក សម្រាប់អ្នកដែលចង់ដាំដំណាំបែបនេះ លោក ប៊ុនធឿន បានប្រាប់ពីចំណុចប្រុងប្រយ័ត្នដែរថា ចំពោះអ្នកចង់ដាំដំណាំ គេត្រូវការតាំងចិត្តខ្ពស់ យកចិត្តទុកដាក់ និងត្រូវសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះបច្ចេកទេសកសិកម្មមិនថាការលាយដី ការប្រើប្រាស់ជី និងរបៀបមើលថែទាំផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ