អ្នកជំនាញ ៖ Facebook រួមចំណែកក្នុងការពង្រឹង​ចំណេះដឹងសាធារណៈជន ប៉ុន្តែក៏ជាប្រភពចែកចាយ​ព័ត៌មាន​ក្លែងក្លាយផងដែរ

ភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញនូវសេចក្ដី ប្រកាសព័ត៌មានមួយ​អំពី​ការ​សម្រេច​បណ្ដេញចេញនូវតំណាងក្រុមហ៊ុន Facebook ពីកម្ពុជា ក៏ដូចជាបញ្ឍប់នូវរាល់សកម្មភាព ភាពជាតំណាងរបស់​ក្រុមហ៊ុន​ទំនាក់​ទំនង​ជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន។

បន្ទាប់ពីសេចក្ដីប្រកាសនេះ ក្រុមអ្នកវិភាគ សង្គមស៊ីវិល អង្គភាពរដ្ឋាភិបាល ជាពិសេសអ្នកនិយម លេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា បាន​ចេញប្រតិកម្ម និងបង្ហាញមតិយោបល់ខុសៗគ្នា។

ពាក់ព័ន្ធនឹងភាពចម្រូងចម្រាស់នេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ គឺលោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា កន្លងមកនេះ ទោះតិចឬច្រើន ក្រុមហ៊ុនហ្វេសប៊ុកបានរួមចំណែកយ៉ាងច្រើន ក្នុងការងារនយោបាយ ការអប់រំ ការងារទំនាក់ទំនងសង្គម ការងារពាណិជ្ជកម្ម ក៏ដូចជាការពង្រីក ចំណេះដឹងរបស់សាធារណៈជនកម្ពុជា។

ប៉ុន្តែទន្ទឹមនឹងនេះ លោកក៏បានមើលឃើញថា ៖

“ហ្វេសប៊ុកក៏ជាបណ្ដាញសង្គមមួយដែលរុញឱ្យ​មានព័ត៌មានក្លែងក្លាយ ព័ត៌មានដែលនាំ​ឱ្យ​មានចលាចលសង្គម ព័ត៌មានដែលនាំឱ្យមានការរើសអើង​ក្នុងសង្គមខ្មែរ ហើយធ្ងន់ធ្ងរជាងហ្នឹងទៀត ក្នុងគោលដៅនយោបាយផងដែរ។”

លោកបណ្ឌិតបន្តថា សម្រាប់លោកស្ថានការណ៍នេះមិនជាអាក្រក់ពេកទេ ព្រោះជាទូទៅ​ក្រុមហ៊ុន​ក្រៅស្រុក ត្រូវគោរពលក្ខខណ្ឌដែល​រដ្ឋាភិបាល​ជាម្ចាស់ប្រទេសដាក់ជូន។

លោកបណ្ឌិតសង្កត់ធ្ងន់ថា ៖

“នេះគឺជាការអនុវត្តនូវវិធានការ ឬក៏ច្បាប់ផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ​មួយ សម្រាប់ខ្ញុំសួរថាតើវាប៉ះ​ពាល់ដល់​រូបភាព​ប្រទេសកម្ពុជាលើឆាកអន្តរជាតិបែបណា ខ្ញុំគិតថាវា​មិន​ធ្ងន់ធ្ងរទេ វាគ្រាន់តែជាការអនុវត្តនូវវិធានការច្បាប់របស់កម្ពុជាប៉ុណ្ណោះ ម្យ៉ាង​ទៀត​ដូចដែល​សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងហើយថា ហ្វេសប៊ុកនៅកម្ពុជាមិនត្រូវបានបិទទេ ព្រោះវាជា​តម្រូវការ​សម្រាប់​ប្រជាជន​កម្ពុជារួចបាត់ទៅហើយ។”

ជាក់ស្ដែង លោកបណ្ឌិតបានលើកឡើងអំពីករណីមួយនៅប្រទេសថៃកាលពីឆ្នាំ២០១៧ ដែលកាលណោះមានការ​បែកធ្លាយវីដេអូពាក់ព័ន្ធ​នឹង​ព្រះមហាក្សត្រថៃទៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក។ ស្រដៀងគ្នានឹងកម្ពុជា គឺរដ្ឋាភិបាលថៃបានតម្រូវឱ្យក្រុមហ៊ុនហ្វេសប៊ុកដកវីដេអូ ទាំង​នោះ​ចេញពីបណ្ដាញសង្គម ដោយនឹងចាត់វិធានការដកតំណាងចេញពីប្រទេស បើសិនជាក្រុមហ៊ុនហ្វេសប៊ុកមិនធ្វើតាម។ ហើយនៅទីបំផុត​រូបភាព វីដេអូដែលពាក់ព័ន្ធនឹងព្រះមហា ក្សត្រថៃទាំងប៉ុន្មានត្រូវបានដកចេញអស់ពីបណ្ដាញសង្គមហ្វេសប៊ុក។

ជាមួយនឹងការបញ្ចេញទស្សនៈទានរបស់លោកបណ្ឌិត គិន ភា ខាងលើនេះ ក៏មានសាធារណមតិលើកឡើងផងដែរ មនុស្សភាគច្រើនបានបង្ហាញពីក្ដីព្រួយបារម្ភប៉ះពាល់ដល់បណ្តាអាជីវករមួយចំនួនដែលរកស៊ីតាមបណ្តាញសង្គម facebook ខណៈដែលនៅតាមបណ្តាប្រទេសមួយចំនួនមិនបានយកបណ្តាញមួយនេះធ្វើជាមធ្យោបាយផ្សព្វផ្សាយនោះ ពោលគឺគេអាចជ្រើសយកបណ្តាញសង្គមផ្សេងទៀតដែលមានប្រសិទ្ធភាពស្រដៀងគ្នា ដូចជា បណ្តាញ telegram Tiktok និងបណ្តាញទំនាក់ទំនងផ្សេងៗទៀតជាដើម។

គួរបញ្ជាក់ថា ការបណ្ដេញចេញនូវតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជានេះគឺឈរក្រោមហេតុ​ផលថា ក្រសួងពិនិត្យឃើញភាពមិនប្រក្រតី​នៃសេវារបស់ក្រុមហ៊ុន សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា៖ ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងការ​ប្រមូល​ទិន្នន័យ​ឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព តម្លាភាព និងការជ្រៀតជ្រែក​ចូលកិច្ច​ការ​នយោបាយរបស់​ប្រទេសជាអាទិ៍។ គួររំលឹកដែរ បើតាមការចុះផ្សាយរបស់ Data Reportal  បានឱ្យដឹងថាគិតត្រឹមឆ្នាំ ២០២២ មានអ្នកប្រើប្រាស់ បណ្ដាញសង្គម Facebook ច្រើនជាង ១១លាននាក់ ក្នុងចំណោមប្រជាជនកម្ពុជាចំនួន ១៦.៥លាននាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ