តម្លៃមាសឡើងថ្លៃជិត ២ ២០០ ដុល្លារក្នុងមួយអោន

បរទេស៖ យោងតាមប្រភពពី FX Street បានលើកឡើងថា តម្លៃមាសបានឡើងថ្លៃជិត ២ ២០០ ដុល្លារក្នុងមួយអោននៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីមានការរំពឹងថាធនាគារកណ្តាលអាម៉េរិកអាចនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅចុងឆ្នាំនេះ។

ឥឡូវនេះ មាសមានតម្លៃ ២ ១៦៨ ដុល្លារក្នុងមួយអោន ខណៈកាលពីសប្តាហ៍មុន ធនាគារកណ្តាលអាម៉េរិកបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនផ្លាស់ប្តូរសម្រាប់កិច្ចប្រជុំលើកទី ៥ ជាប់ៗគ្នានៅកម្រិត ៥,២៥ ភាគរយទៅ ៥,៥០ ភាគរយបន្ទាប់ពីកិច្ចប្រជុំខែមីនារបស់ខ្លួន។

​លោក Jerome Powell ប្រធានធនាគារកណ្តាលអាម៉េរិក លើកឡើងថា ធនាគារកណ្តាលកំពុងស្ថិតនៅលើផ្លូវសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ ក្នុងឆ្នាំ ២០២៤ ដែលជំរុញឱ្យមានតម្រូវការមាសពីវិនិយោគិនកាន់តែច្រើន និងការឡើងថ្លៃនៃតម្លៃមាស។

ការឡើងថ្លៃតម្លៃមាសបានចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ត្រូវបានគាំទ្រដោយការកើនឡើងជាបន្តបន្ទាប់ រួមមាន ការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយ និងការកើនឡើងការទិញរបស់ធនាគារកណ្តាល។ ក្នុងខែមីនានេះផងដែរ មាសបានឡើងដល់កម្រិតខ្ពស់ថ្មីចំនួនប្រាំដងរួចទៅហើយ ដែលការកើនឡើងយ៉ាងឆាប់រហ័សរបស់វាកើតឡើងដោយសារភាពច្បាស់លាស់ជាច្រើន។ បន្ថែមពីនេះ អ្វីដែលជំរុញដល់ការឡើងថ្លៃតម្លៃមាសខ្លាំងជាងគេ គឺ​ការ​រំពឹង​ទុក​សម្រាប់​គោល​នយោបាយ​រូបិយវត្ថុ​​នៅ​អាម៉េរិក។

ទោះជាយ៉ាងណាក្តី មាសនៅតែទទួលបានអត្ថប្រយោជន៍កាន់តែច្រើននៅពេលដែលអត្រាការប្រាក់របស់សហរដ្ឋអាមេរិកធ្លាក់ចុះ ដោយសារតែមូលនិធិជួញដូររូបិយប័ណ្ណដែលគាំទ្រដោយមាសអាចបង្កើនឥទ្ធិពលរបស់ពួកគេ។  មិនត្រឹមតែប៉ុណ្ណោះ កត្តាហានិភ័យនៃភូមិសាស្ត្រនយោបាយមួយចំនួនក៏បានជំរុញតម្លៃមាសផងដែរដូចជា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតែបន្តមិនឈប់ឈរ ដែលនាំឱ្យអ្នកវិនិយោគងាកទៅរកមាស ដែលជាទ្រព្យសម្ប្តត្តិមានសុវត្ថិភាពសម្រាប់ហិរញ្ញវត្ថុពួកគេ។​ ទន្ទឹមនឹងនេះ ពួកគេទិញមាស និងគ្រឿងអលង្ការផ្សេងៗស្តុកទុក ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេពីការធ្លាក់ចុះនៃទ្រព្យសម្បត្តិ និងការខាតបង់ជាច្រើននៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅសហភាពអឺរ៉ុបក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើងខ្ពស់ខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/04/2026

ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗចំនួន ១៥ កើនឡើង ២៩,៤ ភាគរយ ឬ ៥៦០ ០០០ គ្រឿងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។

រយៈពេល​១ឆ្នាំ​ ខេត្តក្រចេះទទួល​បានសំណើ​សុំ​វិនិយោគចំនួន​១៦គម្រោង​ដែលមានទុន​ប្រមាណជាង​១ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

ក្នុងរយៈពេល១ឆ្នាំ ខេត្តក្រចេះ ដែលជាខេត្តមួយក្នុងតំបន់ភូមិភាគឦសាន​ បានទទួល​សំណើ​សុំវិនិយោគ​ចំនួន១៦គម្រោង​ដែលមានទុនសរុបជាង ​១,២ពាន់​លានដុល្លារ​

អ្នកសេដ្ឋកិច្ច ៖ យ៉ាងហោចណាស់ទឹកប្រាក់ជាង ៦០០លានដុល្លារបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចនាអំឡុងបុណ្យចូលឆ្នាំខ្មែរ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា យ៉ាងហោចណាស់មានថវិកាសរុបប្រមាណជាង ៦០០លានដុល្លារអាម៉េរិក ត្រូវបានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចសង្គម អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ នៃឆ្នាំ២០២៦

ទំហំពាណិជ្ជកម្មកម្ពុជា – ថៃ ថយចុះខ្លាំង ខណៈកម្ពុជា​បង្កើនការ​នាំចូលទំនិញពី​សិង្ហបុរី និ​ងម៉ាឡេស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជាក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦នេះ ​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​

IMF៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤% នៅក្នុងឆ្នាំ​ ២០២៦​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករណ៍របស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអត្រា៤ ភាគរយ នៅឆ្នាំ២០២៦ ទោះជាមានវិបត្តិសេដ្ឋកិច្ចសកល រួមទាំងការឡើងថ្លៃនៃតម្លៃថាមពលក៍ដោយ

ភាពតានតឹងនៅមជ្ឈិមបូព៌ា បន្តរុញឱ្យតម្លៃប្រេងឡើងថ្លៃ និងផ្សារហ៊ុនធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

តម្លៃប្រេងឡើងថ្លៃ និងទីផ្សារភាគហ៊ុនបានធ្លាក់ចុះ ដោយសារការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz

ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា ក្រោយជាង២ទសវត្សរ៍​​ ពេលនេះបង្កើតម៉ាកភីហ្សារបស់ខ្លួន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/04/2026

គ្រប់អាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ​ របស់ ក្រុមហ៊ុន អ៊ីអេហ្វជី (អិចប្រេស ហ្វូដគ្រុប) (EFG Cambodia) បន្តរីកចម្រើនទៅមុខ។ ពេលនេះ អ្វីថ្មីនឹងលេចឡើងនាពេលឆាប់ៗនេះ។

គ្រួសារមួយ​នៅមណ្ឌលគិរី​ បើ​ក​អាហារ​ដ្ឋានលក់​ម្ហូបប្រចាំ​តំបន់​ ផ្សព្វផ្សាយទេសចរណ៍ និង​រកប្រាក់​បើក​សាលាបង្រៀន​ភាសា​ដល់កុមារ​ក្នុងភូមិ​

ជំនួញ, ព្រឹត្តិការណ៍

• 20/04/2026

គ្រួសារ​មួយ​រស់​នៅភូមិពូរតាំង សង្កាត់​រមនា​ ក្រុង​សែនមនោរម្យ​ ខេត្តមណ្ឌលគិរី បានបើក​អាហារដ្ឋាន លក់​ម្ហូបអាហារប្រចាំតំបន់​ភូមិភាគឦសាន បានជួយផ្សព្វផ្សាយទេសចរណ៍ និងជាពិសេស​យក​ចំណូល

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី