អារ៉ាប៊ីសាអូឌីតនាំចូលប្រេងម៉ាស៊ូត និងប្រេងសាំងពីរុស្ស៊ីចំនួន ១៩១​ ២០០ បារ៉ែលក្នុងមួយថ្ងៃ

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត បាននាំចូលប្រេងម៉ាស៊ូត និងប្រេងសាំងពីរុស្ស៊ីចំនួន ១៧៤​ ០០០ បារ៉ែលក្នុងមួយថ្ងៃកាលពីខែមេសាកន្លងទៅនេះ ហើយការនាំចូលកើនឡើងដល់ចំនួន ១៩១​ ២០០ បារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែឧសភា ដែលជាកំណត់ត្រាខ្ពស់ចាប់តាំងពីឆ្នាំ២០១៧។

ស្របពេលនេះដែរ បណ្តាប្រទេសមជ្ឈិមបូព៌ាគឺជាអ្នកផ្គត់ផ្គង់លេខមួយរបស់សហភាពអឺរ៉ុបតាំងពីខែកុម្ភៈមកម្ល៉េះ ប៉ុន្តែអារ៉ាប៊ីសាអូឌីតត្រូវបានរាយការណ៍ថា ពួកគេនឹងមិនលក់ប្រេងម៉ាស៊ូត និងប្រេងសាំងដែលខ្លួនទិញបានពីរុស្ស៊ីទេ ព្រោះទង្វើបែបនេះនឹងត្រូវបានចាត់ទុកថាជាការរំលោភលើទណ្ឌកម្មដែលដាក់ដោយលោកខាងលិចមកលើទីក្រុងម៉ូស្គូ។ យោងទៅតាមទិន្នន័យ Kpler ក៏បង្ហាញផងដែរថា អារ៉ាប៊ីសាអូឌីតបានវ៉ាដាច់សហរដ្ឋអាមេរិក ហើយក្លាយជាប្រទេសនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំងធំទីពីររបស់ពិភពលោកកាលពីខែមេសាកន្លងទៅនេះ ហើយជិត ៣៥ ភាគរយនៃការនាំចេញត្រូវបានដឹកជញ្ជូនទៅកាន់រដ្ឋជាសមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។ ទន្ទឹម​នឹង​នេះ រុស្ស៊ី​ដែល​រង​ទណ្ឌកម្ម​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​លេខ​មួយ​ដដែល។

ទោះជាយ៉ាងណាក្តី Bloomberg បានបង្ហាញថា អារ៉ាប៊ីសាអូឌីតបានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់អឺរ៉ុប ដោយលក់ប្រេងផ្ទាល់របស់ខ្លួនទៅសហភាពអឺរ៉ុប ខណៈពេលដែលពង្រឹងទុនបំរុងរបស់ខ្លួនដោយការនាំចូលប្រេងពីរុស្ស៊ី។ ការកើនឡើងចុងក្រោយនៃផលិតកម្មនៅរោងចក្រចម្រាញ់របស់អារ៉ាប៊ីសាអូឌីត ក៏ជាការកើនឡើងនៃការនាំចូលទៅកាន់សហភាពអឺរ៉ុបផងដែរ ដោយសារប្រេងឥន្ធនៈត្រូវបាននាំចេញពីផ្នែកផ្សេងៗនៃអារ៉ាប៊ីសាអូឌីត តាមលក្ខណៈបច្ចេកទេសផ្សេងៗគ្នា ហើយជារឿយៗគឺជាការផ្គត់ផ្គង់រយៈពេលវែង។

បើទោះបីជា អារ៉ាប៊ីសាអូឌីតនាំចូលប្រេងពីរុស្ស៊ីក៏ពិតមែន ប៉ុន្តែភាពតានតឹងរវាងភាគីទាំងពីរកំពុងតែកើនឡើង ដោយសារទីក្រុងម៉ូស្គូមិនព្រមកាត់បន្ថយការផលិតប្រេងបន្ថែមទៀតដើម្បីអោយតម្លៃលោតដល់ ៨០ ដុល្លារក្នុងមួយបារ៉ែល ខណៈអារ៉ាប៊ីសាអូឌីតកំពុងចង់ឱ្យដល់គោលដៅនោះ ដោយសុំឱ្យរុស្ស៊ីគោរពដល់ការកាត់បន្ថយទិន្នផលដែលព្រមព្រៀងគ្នានោះ។  ស្របពេលនេះដែរ ភាពតានតឹងរវាងអ្នកផលិតប្រេងធំជាងគេទាំងពីររបស់ពិភពលោកនេះបានកើតឡើងមុនពេលមានកិច្ចប្រជុំសមាជិកនៃអង្គការ OPEC+ ដែលគ្រោងនឹងជួបប្រជុំនៅទីក្រុង Vienna នៅថ្ងៃទី ៤ ខែមិថុនាខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា

ការរៀបចំឥណទានឡើងវិញ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/10/2024

ធនាគារជាតិនៃកម្ពុជា និងប្រតិបត្តិករហិរញ្ញវត្ថុ បានអះអាងថា ការរៀបចំឥណទានឡើងវិញ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ជាពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកក្នុងការរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ

កសិករគួរយល់ដឹងពីបច្ចេកទេសក្នុងការកាត់បន្ថយការបាត់បង់ស្រូវក្រោយពេលប្រមូលផល

ជំនួញ, ព្រឹត្តិការណ៍

• 10/10/2024

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងផ្សព្វផ្សាយនូវឯកសារស្ដីពីកិច្ចប្រតិបត្តិសំខាន់ៗ និងបញ្ហាពីការបាត់បង់ស្រូវក្រោយពេលប្រមូលផល

រាជរដ្ឋាភិបាល​បន្តលើកទឹកចិត្ត​ដល់​វិស័យ​អចលនទ្រព្យ​តាមរយៈការលើកលែងពន្ធចំនួន​៤​ប្រភេទ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/10/2024

រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេច​ដាក់ចេញនូវ​វិធានការ​បន្ត​លើកទឹកចិត្ត​ដល់​វិស័យអចលនទ្រព្យតាមរយៈការលើកលែងពន្ធចំនួន​៤​ប្រភេទ​​រហូតដល់ដំណាច់ឆ្នាំ២០២៥ ។​

ចិន គ្រោងបញ្ចេញកញ្ចប់ថវិការដ្ឋាភិបាលរាប់ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

គណកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ចិន (NDRC) បានលើកឡើងថា ទីក្រុងប៉េកាំងនឹងវិនិយោគ ១៤,១ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ដើម្បីជួយរដ្ឋបាលក្នុងតំបន់ដែលកំពុងលំបាកលើគំនរបំណុល

បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើងជាង២៦ភាគរយក្នុងត្រីមាសទី៣ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ១៦១ ៣៧៣​ TEUs ។ចំនួននេះកើនឡើងជាង២៦​ភាគ​រយ​

NBC លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/10/2024

ធនាគារជាតិនៃកម្ពុជា (NBC) លើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងសេដ្ឋកិច្ចជាតិ

សមាគមធំៗចំនួន៣ ជួបជុំគ្នាផ្គូផ្គងរវាងសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ លើកទី៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ការលើកកម្ពស់ និងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិន​ និងម្ចាស់អាជីវកម្មនៅកម្ពុជា គឺជាសកម្មភាពស្នូល និងអាទិភាពដែលសមាគមទាំងបី ផ្តោតជាសំខាន់សម្រាប់ អភិវឌ្ឍធុរកិច្ច និងសេដ្ឋកិច្ចនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/10/2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

ប៉ង់តាហ្គោន ផ្តល់កុងត្រាតម្លៃ២៥០លានដុល្លារឲ្យទៅ Anduril ទិញប្រព័ន្ធស្ទាក់ចាប់ដ្រូនរាប់រយគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/10/2024

Roadrunner ជាប្រព័ន្ធអាវុធអាចបំផ្ទុះបំផ្លាញដ្រូនគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់និងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Anduril ដែលទើបតែបានដាក់បង្ហាញខ្លួនជាផ្លុវការកាលពីខែធ្នូឆ្នាំទៅប៉ុណ្ណោះ