អ្នកជំនាញកសិកម្ម ៖ ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ភ្នំពេញ ៖ ក្រុមអ្នកជំនាញកសិកម្មបានលើកឡើងថា ការធ្វើដំណាំកសិកម្មមានកុងត្រាទិញ-លក់ ឬ (Contract Faming) មុនពេលដាំដុះ ឬមុនប្រមូលផល មានភាពល្អប្រសើរជាងធ្វើកសិកម្មទាំងប្រថុយប្រថានដែលមានទីផ្សារមិនច្បាស់លាស់ ឬចូលដល់រដូវប្រមូលផលមិនមានឈ្មួញចុះទិញ ហើយតម្លៃទិន្នផលធ្លាក់ចុះ។  

លោកស្រី អេង រ៉ាណែត ​ប្រធានសហគមន៍កសិកម្មទំនើបម្រេចមេមត់ និងត្បូងឃ្មុំ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ នៅពេលជិតដល់រដូវប្រមូលផលម្រេច​ គេឃើញឈ្មួញ ក៏ដូចជាតំណាងក្រុមហ៊ុននានា តែងមកសហការចុះកិច្ចសន្យាទិញ-លក់ជាមួយកសិករ ប៉ុន្តែសម្រាប់តម្លៃថ្លៃថ្នូរវិញ មានភាពមិនទៀងទាត់នោះឡើយ ដោយឆ្នាំខ្លះបានតម្លៃខ្ពស់ ឆ្នាំខ្លះបានតម្លៃទាប អាស្រ័យទៅតាមទីផ្សារជាក់ស្តែង។ តួរយ៉ាងដូចជាឆ្នាំ២០២៥នេះ ម្រេចមានតម្លៃ ៧ដុល្លារក្នុងមួយគីឡូក្រាម ខណៈដែលកាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ កន្លងទៅ ម្រេចមានតម្លៃចន្លោះត្រឹមតែពី ៤ដុល្លារទៅ ៥ដុល្លារប៉ុណ្នោះក្នុង ១គីឡូក្រាម។

អ្នកស្រីបានមានប្រសាសន៍ដូច្នេះថា ៖

«ឆ្នាំនេះខុសពីឆ្នាំមុនៗ ដោយយើងបានកុងត្រា ១គីឡូ ៧ដុល្លារ ដែលជាតម្លៃល្អ និងខ្ពស់ជាងឆ្នាំចាស់ ព្រោះកាលពីឆ្នាំកន្លងទៅយើងលក់បានតែចន្លោះពី ១៦០០០រៀលទៅ ២០០០០រៀលទេក្នុង ១គីឡូក្រាម»។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប ម្រេច មេមត់ និងត្បូងឃ្មុំ មានសមាជិកសរុប ៨៨គ្រួសារ មានផ្ទៃដីដាំដុះសរុបចំនួន ១៥០ហិកតា និងអាចប្រមូលផលម្រេចបាន ១៥០តោនក្នុងមួយឆ្នាំ។ ម្រេចជាដំណាំមួយប្រភេទដែលមានទីផ្សារទាំងក្នុង និងក្រៅប្រទេស ជាកត្តាធ្វើឱ្យកសិករមិនព្រួយបារម្ភពីការរកទីផ្សារនោះឡើយ។  

ស្រដៀងគ្នានេះដែរ លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្ម ទុរេន បែកអន្លូង ស្ទឹងត្រង់​ ខេត្តកំពង់ចាម មានទីតាំងស្ថិតនៅជាប់ដងទន្លេមេគង្គលើ ដែលជាដីសម្បូរជីជាតិ អំណោយផលដល់ការដាំដុះ ជាពិសេសប្រភេទដំណាំទុរេនតែម្ដង ហើយក្រៅពីនេះក៏មានដូចជា ស្វាយចន្ទី កៅស៊ូ និងដំណាំអនុផលផ្សេងៗទៀតផងដែរ។

សម្រាប់សហគមន៍កសិកម្ម បែកអន្លូង ស្ទឹងត្រង់ កំពង់ចាម បច្ចុប្បន្នមានសមាជិកចំនួន ៤៥គ្រួសារ និងមានផ្ទៃដីសរុបជាង ៦០០ ហិកតា ស្មើនឹងចំការសរុបចំនួន ៩៥ និង​មាន​ផ្ទៃដីដាំដុះដំណាំទុរេនជិត ៥០០ហិកតា ដែលមានសមត្ថភាពផ្គត់ផ្គង់ទុរេនប្រមាណ ២ ៥០០​ តោន ក្នុងមួយឆ្នាំ ហើយឱ្យតែជិតដល់រដូវប្រមូលផលម្តងៗ គឺតែងមានឈ្មួញក្នុងស្រុកចុះដើរម៉ៅទិញយកទាំងអស់ ឬធ្វើកិច្ចសន្យាទិញ-លក់ទៅតាមតម្លៃចរចាជាមួយម្ចាស់ចំការ។

លោក ហេង ឆេងលី បានបញ្ជាក់បន្ថែមដូច្នេះថា ៖

«តាមធម្មតា ដំណាំប្រភេទនេះនៅជិតដល់ពេលប្រមូលផល ឈ្មួញមកទិញរៀងរាល់ឆ្នាំ ហើយភាគច្រើនធ្វើកុងត្រាទិញ-លក់ទៅតាមការចរចារវាងអ្នកលក់និងអ្នកទិញ ឬឈ្មួញខ្លះម៉ៅយកជាចំការតែម្តង»។

សូមបញ្ជាក់ដែរថា បច្ចប្បន្ន សហគមន៍កសិកម្មទំនើប បែកអន្លូង ស្ទឹងត្រង់ ខេត្តកំពង់ចាម តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ក្នុងការចុះកិច្ចសន្យា ចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ។

ពាក់ព័ន្ធទៅនឹងការធ្វើកិច្ចសន្យាទិញ-លក់មុនប្រមូលផលនេះដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកិច្ចសន្យា (Contract Farming) ជាមួយកសិករសហគមន៍កសិកម្មទំនើបក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយទទួលទិញស្រូវស្រង៉ែពីកសិករប្រមាណជាង ៣០ ០០០តោន។

អ្នកឧកញ៉ា ស៊ូ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប បានមានប្រសាសន៍ថា ៖

«ការចុះមកធ្វើកិច្ចសន្យាទិញ-លក់ ជាមួយកសិករដែលជាសមាជិកសហគមន៍កសិកម្មទំនើប គឺដើម្បីផ្តល់ទំនុកចិត្ត និងជួយឱ្យពួកគាត់មានជំនឿចិត្តកាន់តែខ្ពស់ទៅលើក្រសួងកសិកម្ម ថាពិតជាបានស្វែងរកទីផ្សារ ទិញស្រូវពីកសិករពិតប្រាកដមែន ដែលស្រូវស្រង៉ែទាំងនេះនឹងត្រូវផលិតជាអង្ករគុណភាពខ្ពស់ សម្រាប់នាំចេញទៅទីផ្សារបរទេស មានដូចជា ប្រទេសចិន សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក និងប្រទេសអូស្រ្តាលី ជាដើម»។

ឯកឧត្តម ឃឹម ហ្វ៊ីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានចុះកិច្ចសន្យាទិញ-លក់ ស្រូវស្រង៉ែចំនួនជាង ៣ម៉ឺនតោន ក្នុងនោះមានកសិករចំនួន ១២០គ្រួសារ និងមានផ្ទៃដំាដុះចំនួន ៦០០០ហិកតា ដែលបានចូលរួម និងចុះកិច្ចសន្យា។

ឯកឧត្តម​បញ្ជាក់ថា ៖

«ការធ្វើ​កសិកម្ម​ដោយ​មាន​ការចុះកុង​ត្រាជាមួយ​អ្នកទិញ​ជា​មុន​ គឺជាវិធីសាស្រ្តដ៏ប្រសើរបំផុតដើម្បីការពារកសិករតូចៗ។ ចំពោះកសិករណា ឬសហគមន៍ណា ដែលអាចបំពេញទៅតាមកិច្ចសន្យាខាងលើបាន តែងទទួលបាននូវការធានាតម្លៃពីទីផ្សារនៅក្នុងកម្រិតមួយដែល​ល្អប្រសើរជាជាងកសិករធ្វើកសិកម្មដោយប្រថុយប្រថាន។ ក្រសួងកសិកម្ម បាន​បង្កើត​យន្តការមួយគឺការរួមគ្នារបស់​ប្រជាកសិករបង្កើតសហគមន៍កសិកម្មទំនើប ហើយ​តាមរយៈយន្តការនេះ មានការធានាតម្លៃទីផ្សារទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ឬ Contract Farming នេះ»។

គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតសហគមន៍កសិកម្មទំនើបបានចំនួន ២៥ទីតាំង នៅទូទាំងប្រទេស​ ហើយសហគមន៍មួយចំនួនទទួលបានកិច្ចសន្យាទិញ-លក់រួចរាល់ហើយ ហើយសហគមន៍មួយចំនួនទៀតក៏កំពុងបន្តនីតិវិធីធ្វើកិច្ចសន្យាទិញ-លក់ផងដែរ៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *