ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានតួនាទីចម្បងក្នុងការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវដល់ប្រជាជន

ភ្នំពេញ ៖ គ្រប់គ្នាដឹងហើយថា ធនាគារ និងគ្រឹះស្ថានមីហិរញ្ញវត្ថុមានតួនាទីចម្បងមួយក្នុងការផ្តល់កម្ចីដល់ប្រជាជន ដែលមានតម្រូវការហិរញ្ញវត្ថុ ប៉ុន្តែមិនមែនរាល់ការស្នើសុំកម្ចីទាំងអស់ គឺត្រូវបានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ ទទួលយក និងផ្តល់ជូននោះទេ លុះត្រាណាតែធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិនិត្យ និងសិក្សាពីលក្ខខណ្ឌអតិថិជនជាមុនសិន មុននឹងអនុវត្តកម្ចីជូនដល់ប្រជាជនអតិថិជន។ ធ្វើដូច្នេះ ទើបការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ មានប្រសិទ្ធភាព និងប្រកបដោយទំនួលខុសត្រូវ។

ដើម្បីផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺមានតួនាទីក្នុងការផ្តល់ព័ត៌មានពិតប្រាកដ និងតម្លាភាព ជូនអតិថជន ពិភាក្សា សិក្សា វាយតម្លៃឥណទានជូនអតិថិជនឲ្យបានច្បាស់ច្បាស់លាស់ តាមវិជ្ជាជីវៈ និងក្រមសីលធម៌ និងប្រកាន់ភ្ជាប់នូវកិច្ចការពារអតិថិជន មិនកេងបន្លំអតិថិជន។

ជាទូទៅ មុននឹងផ្តល់កម្ចី ឬឥណទាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែងពិនិត្យលើ ៥ ចំណុចរបស់អតិថិជន ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព ដែលវាមានន័យថា ការផ្តល់កម្ចី ឬឥណទានជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ឬជំរុញអាជីវកម្មរបស់អតិថិជនពង្រីកសមស្របទៅតាមផែនការរបស់ពួកគាតា។ ចំណុចទាំង ៥ នោះ គឺធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវសិក្សា និងវិភាគការអនុវត្តន៍ឥណទាន (ដែលគេស្គាល់ថា គោលការណ៍ 5C) រួមមាន ៖ អត្តចរិករបស់អ្នកខ្ខី សមត្ថភាពសងត្រឡប់ ប្រភពទុន លក្ខខណ្ឌខ្ចីប្រាក់ និងទ្រព្យធានាបំណុល។

ទន្ទឹមការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បាន និងកំពុងអនុវត្តនូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

គោលបំណងនៃក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ គឺស្របទៅនឹងការរួមចំណែកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ បរិយាបន្ន ផ្ដោតលើតម្រូវការអ្នកប្រើប្រាស់ និងទំនុកចិត្ត កំណត់បទដ្ឋាន សីលធម៌នៃការប្រកបវិជ្ជាជីវៈប្រកបដោយ ទំនួលខុសត្រូវសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះ គឺផ្តោតលើគ្រប់ទិដ្ឋភាពទាំងអស់នៅក្នុង វិស័យហិរញ្ញវត្ថុដែលខ្លឹមសារសំខាន់ៗមួយចំនួននៅក្នុងក្រុមនេះរួមមាន ៖ ១)អភិបាលកិច្ចល្អ ២)ការលើកកម្ពស់ការយល់ដឹង និង ការបណ្ដុះបណ្ដាល ៣)ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ ៤)ទំនាស់ផលប្រយោជន៍ គណនេយ្យភាព និងទំនុកចិត្ត ៥)ទំនួលខុសត្រូវ និងតម្លាភាព ៦)ការផ្សព្វផ្សាយពាណិជ្ជកម្មការធ្វើទីផ្សារការលក់របស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ និង ៧)ក្រមសីលធម៌ ដំណោះស្រាយទំនាស់សម្រាប់អតិថិជន និងសម្រាប់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ។

ក្រៅអំពីការផ្ដោតទៅលើបទដ្ឋានសីលធម៌ និងប្រកបទៅដោយវិជ្ជាជីវៈនោះ ក្រមប្រតិបត្តិនៃវិស័យ ធនាគារ និងហិរញ្ញវត្ថុ ក៏ផ្តោតយ៉ាងសំខាន់និងជាពិសេសទៅលើហិរញ្ញប្បទានប្រកបដោយទំនួលខុស ត្រូវ (Responsible Lending) ដែលក្នុងនោះបានចែងយ៉ាងច្បាស់អំពី៖ ១) ការអនុវត្តតាមវិធានផ្ដល់ឥណទាន (Lending Guidelines) និង ២) ការគោរពទៅតាមគោលការណ៍របស់ Client Protection Pathway (CP Pathway)។

វិធានផ្តល់ឥណទាននេះ បង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីកាត់បន្ថយនូវហានិភ័យនៃ បំណុលច្រើនលើសលុប តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួត ប្រជែងប្រកបដោយសមធម៌និងវិជ្ជាជីវៈ ដោយដាក់កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដាមួយ ដើម្បីធ្វើការកំណត់កម្រិតបំណុលត្រួតគ្នា និង កំណត់កម្រិតនៃការធ្វើបុនហិរញ្ញប្បទាន។

ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អនុលោមទៅតាមវិធានផ្ដល់ឥណទាននោះ វិស័យធនាគារ និងហិរញ្ញវត្ថុក៏បានបង្កើតយន្តការតាមដានត្រួតពិនិត្យនៃការអនុវត្តវិធាន តាមរយៈការបង្កើត dashboard ដើម្បីធ្វើការគ្រប់គ្រងត្រួតពិនិត្យវាយតម្លៃ។ លើសពីនេះទៅទៀត CP Pathway ត្រូវបានពិភពលោកទទួលស្គាល់ ថាជាស្តង់ដាមាស ក្នុងការអនុវត្តនូវនិយាមតឹងរឹង និងគោលនយោបាយនានា ដើម្បីធានានូវការការពារសិទ្ធិអតិថិជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម