ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២,៥ប៊ីលានដុល្លារអាមេរិក

ភ្នំពេញ ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បន្តរក្សាបាននៅកម្រិតខ្ពស់ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាពសងបំណុលក្រៅប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់ជាតិ ព្រមទាំងផ្តល់កិច្ចការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសន្ទនីយភាព ទប់ទល់នឹងវិបត្តិខាងក្រៅ។

យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងអន្តរជាតិបានកើនដល់ ២២,៥ ប៊ីលាន ដុល្លារអាមេរិកនៅឆ្នាំ២០២៤ ដែលកើន១២,៦% ធៀបនឹងឆ្នាំ២០២៣ មានប្រមាណជា ២០ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៧ខែនៃការនាំចូលទំនិញ និងសេវាគ្រាបន្ទាប់ ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ការកើនឡើងនេះបណ្តាលកត្តាចម្បងមួយចំនួនរួមមាន ៖ ១, ការកើនឡើងតម្លៃមាស, ២.ការប្រែប្រួលអត្រាប្តូរប្រាក់, ៣.ចំណូលពីការវិនិយោគក្រៅប្រទេស (ការកើនឡើងនៃអត្រាចំណូល និងការធ្វើពិពិធកម្មទ្រព្យសកម្ម) និង ៤.ប្រាក់បម្រុងកាតព្វកិច្ច។

រចនាសម្ព័ន្ឋគ្រប់គ្រងទុនបម្រុងអន្តរជាតិត្រូវបានរៀបចំឡើងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រុងប្រយ័ត្នខ្ពស់ សំដៅទទួលបានសុវត្ថិភាព សន្ទនីយភាព និងចំណូលសមស្រប។ ក្រុមប្រឹក្សាភិបាលអនុម័តលើគោលនយោបាយវិនិយោគដែលជាក្របខ័ណ្ឌរួមសម្រាប់កំណត់ទិសដៅយុទ្ធសាស្ត្រនៃការគ្រប់គ្រងទុនបម្រុង។ គណៈកម្មការវិនិយោគអនុម័តលើសេចក្តីណែនាំការវិនិយោគ ដែលមានចែងលម្អិតអំពីលក្ខខណ្ឌនៃការវិនិយោគ ដោយផ្អែកលើគោលនយោបាយវិនិយោគ។

របាយការណ៍ធនាគារជាតិនៃកម្ពុជាដដែលបានលើកឡើងដែរថា គណៈកម្មការវិនិយោគតែងជួបប្រជុំជាប្រចាំរៀងរាល់ខែ ដើម្បីពិនិត្យលទ្ធផលនៃការវិនិយោគរបស់នាយកដ្ឋានទទួលបន្ទុក វិភាគលក្ខខណ្ឌទីផ្សារ និងផ្តល់អនុសាសន៍កែសម្រួលចាំបាច់ ដើម្បីធានាថា យុទ្ធសាស្ត្រគ្រប់គ្រងទុនបម្រុងត្រូវបានផ្តោតលើសុវត្ថិភាព សន្ទនីយភាព និងចំណូលសមស្រប។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជាបានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាបណ្ណបៃតង (Green bonds) និងសញ្ញាបណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប ក្នុងគោលដៅរួមចំណែកលើកកម្ពស់ការអនុវត្តតាមគោលនយោបាយវិនិយោគប្រកបដោយការទទួលខុសត្រូវលើបរិស្ថានសង្គម និងអភិបាលកិច្ចល្អ ស្របតាមនិន្នាការនៃការវិនិយោគសកល។

ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏កំពុងស្វែងរកនីតិវិធីក្នុងការបង្វែរការវិនិយោគទុនបម្រុងអន្តរជាតិមកគម្រោងបៃតងនៅកម្ពុជា ស្របតាមការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពីដំណោះស្រាយមួយចំនួននៅក្នុងអត្ថបទចេញផ្សាយដោយទស្សនាវដ្ដី The Banker រួមមានការលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបោះផ្សាយជាសញ្ញាបណ្ណបៃតងសម្រាប់គម្រោងវិនិយោគនៅកម្ពុជា និងការធ្វើ Reserve Swap រវាងធនាគារកណ្តាលក្នុងតំបន់ ដើម្បីគាំទ្រគម្រោងបៃតងក្នុងប្រទេសរៀងៗខ្លួន។ ជារួមស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជារក្សាបានស្ថិរភាពល្អ ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តងើបឡើងនៃកំណើនសេដ្ឋកិច្ច ជាមួយនឹងកម្រិតទាបនៃអតិផរណា និងស្ថិរភាពអត្រាប្តូរប្រាក់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចប្រចាំរាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា ទុនបម្រុង​អន្តរជាតិ គឺជា​ប្រាក់​ដែល​រដ្ឋា​ភិ​បាល​ប្រទេស​នីមួយៗ​តម្កល់​ទុក​សម្រាប់​ប្រើប្រាស់​នៅពេល​ប្រទេស​ជួប​វិបត្តិ​អ្វីមួយ ដោយ​រដ្ឋាភិបាល​អាច​ដ​ក​ទុនបម្រុង​អន្តរជាតិ​ទៅ​ចំណាយ​លើ​ការ​ទិញ​ស្បៀងអាហារ ថ្នាំពេទ្យ… ឬ​ប្រេងឥន្ធនៈ​ជាដើម​ ដើម្បី​ធានា​និរន្តរភាព​សង្គម និង​សេដ្ឋកិច្ច​។

លោក​បានបញ្ជាក់ថា ​៖ ទុនបម្រុង​អន្តរជាតិ គឺ​ពិតជា​សំខាន់​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​យកទៅ​ប្រើប្រាស់​ដើម្បី​រក្សា​និរន្តរភាព​សង្គម​នៅពេល​ប្រទេស​ជួប​វិបត្តិ​ណាមួយ​ដូចជា វិបត្តិ​សេដ្ឋកិច្ច គ្រោះធម្មជាតិ កំណើន​អតិផរណា និង​ការផ្ទុះ​ជំងឺ​ផ្សេងៗ​។ ទុនបម្រុង​នេះ​អាចជួយ​រដ្ឋាភិបាល​ឱ្យមាន​ពេល​ដោះស្រាយ​ស្ថានការណ៍​លំបាក​ផ្សេងៗ​បាន​មួយរយៈ​​។

គួរបញ្ជាក់ថា សមតុល្យជញ្ជាំងទូទាត់កម្ពុជាបន្តមានអតិរេក ស្របពេលដែលទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *