ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះការបន្លំប្រើសារ SMS ជាអក្សរទៅទូរស័ព្ទដៃ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំប្រាប់ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការវាយប្រហារដោយការបន្លំប្រើសារ SMS ជាអក្សរទៅទូរស័ព្ទដៃ ( Smishing ) ដែលអាចនាំឱ្យមានការលួចអត្តសញ្ញាណបុគ្គល បាត់បង់គណនីបណ្តាញសង្គម ការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ឬចម្លងមេរោគនៅលើឧបករណ៍ឌីជីថលរបស់ជនរងគ្រោះ។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ថ្មីៗនេះបានទទួលសេចក្តីរាយការណ៍ និងមានការចែករំលែកតាមបណ្តាញសង្គម ដោយក្រុមជនខិលខូចផ្ញើសារ SMS មកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលមាននូវតំណភ្ជាប់ក្លែងក្លាយក្នុងគោលបំណងលួចយកព័ត៌មានផ្ទាល់ខ្លួន​ លេខសម្ងាត់គណនី​បណ្តាញសង្គម​ និងបង្កប់មេរោគបច្ចេកវិទ្យាជាដើម ។

“Smishing” គឺជាការរួមបញ្ចូលគ្នានៃ “SMS” និង “Phishing” សំដៅទៅលើការវាយប្រហារដោយបន្លំប្រើសារ SMS (សារជាអក្សរ) ដែលបានរចនាឡើងមានឈ្មោះ (sender) ជាស្ថាប័នស្របច្បាប់អាចទុកចិត្តបាន ឬសេវាកម្មពេញនិយមជាដើម ដើម្បីបញ្ឆោតជនរងគ្រោះឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនតាមរយៈតំណភ្ជាប់ក្លែងក្លាយ ។

ចំណាំ ៖ ដំណើរការនៃការវាយប្រហាររបស់ Smishing ៖

– សារជាអក្សរ SMS បន្ទាន់ និងទាក់ទាញ ៖ សារជាអក្សរធម្មតា តែរួមបញ្ចូលនូវខ្លឹមសារបន្ទាន់ ឬទាក់ទាញ ដូចជា​ គណនីរបស់លោកអ្នកនឹងត្រូវបិទ ឬហាមឃាត់ក្នុងរយៈពេលដ៏ខ្លី។

– មានតំណភ្ជាប់ក្លែងក្លាយ ៖ បើសិនលោកអ្នកចុចលើតំណភ្ជាប់ក្លែងក្លាយនោះ នឹងបញ្ជូនទៅគេហទំព័រក្លែងក្លាយដែលបានរចនាឡើងស្ទើរតែដូចនឹងគេហទំព័រពិតប្រាកដ ដើម្បីប្រមូលយកព័ត៌មានសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះជាដើម។

– ជាលទ្ធផលជនរងគ្រោះដែលបានបញ្ចូលព័ត៌មានសម្ងាត់ទាំងនោះនឹងត្រូវបានវាយប្រហារភ្លាមៗដែលអាចនាំឱ្យមានការលួចអត្តសញ្ញាណបុគ្គល បាត់បង់គណនីបណ្តាញសង្គម ការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ឬចម្លងមេរោគនៅលើឧបករណ៍ឌីជីថលរបស់ជនរងគ្រោះ។

ដូច្នេះ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់ Smishing ត្រូវអនុវត្តជំហានដូចជា ៖ ទី១, កុំចុចតំណភ្ជាប់ក្នុងសារ SMS ដែលលោកអ្នកមិនបានស្នើសុំ ជាពិសេសប្រសិនខ្លឹមសារមើលទៅហាក់ដូចជាបន្ទាន់, ទី២, ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្ញើ ដោយទាក់ទងក្រុមហ៊ុន ឬស្ថាប័នដោយផ្ទាល់, ទី៣- កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមរយៈសារ SMS, ទី៤- បើកមុខងារសុវត្ថិភាព 2FA បន្ថែមក្នុងគណនីបណ្តាញសង្គមដើម្បីទប់ស្កាត់ការវាយប្រហារ, ទី៥- ធ្វើសេចក្តីរាយការណ៍មកសមត្ថកិច្ចជំនាញក្នុងករណីលោកអ្នករងការវាយប្រហារដើម្បីជួយរកដំណោះស្រាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦