គណៈរដ្ឋមន្ត្រី​​អនុម័ត​គម្រោង​អភិវឌ្ឍន៍វិស័យ​អគ្គិសនី​ចំនួន២៣គម្រោង​មានទឹកប្រាក់ជិត​ ៥,៨​ពាន់លាន​ដុល្លារ​

ភ្នំពេញ ៖ នៅក្នុង​កិច្ច​ប្រជុំ​ពេញអង្គគណៈរដ្ឋ​មន្ត្រី កាល​ពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពិភាក្សា​ឆ្លង​ និងអនុម័ត​គម្រោង​សំណើសុំពិនិត្យ​សម្រេច​លើ​គម្រោងវិនិយោគ​លើកិច្ចព្រមព្រៀង​វិនិយោគ និង​លិខិត​ធានា​របស់រាជរដ្ឋាភិបាល​ស​ម្រា​ប់កា​រ​វិនិយោគគម្រោង​វិស័យ​អគ្គិសនីចំនួន២៣​គម្រោង​សម្រាប់ឆ្នាំ២០២៤ ​ដល់​ឆ្នាំ២០២៩ មានទំហំទឹកប្រាក់សរុបចំនួន​ ៥.៧៩០​លានដុល្លារ​អាមេរិក ។​

បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពីលទ្ធផល​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រីកាលពី​ចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា គម្រោងវិនិយោគវិស័យ​អគ្គិសនីចំនួន ២៣​គម្រោង សម្រាប់​ឆ្នាំ២០២៤-២០២៩​ ធ្វើឡើង​ក្នុង​គោ​ល​បំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្វះប្រភព​អគ្គិសនី​ដោយសារផ្លាស់ប្តូរ​គោលការណ៍​នៃការអភិវឌ្ឍ​គម្រោង​ប្រភព​អគ្គិសនី​ដែល​បាន​គ្រោង​ទុក។

នៅក្នុងសេចក្ដី​ប្រកាសព័ត៌មានដដែលបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍វិស័យ​អគ្គិសនីទាំង ​២៣គម្រោង​នេះ មានគម្រោង​ថាម​ពល​​​​ពន្លឺព្រះអាទិត្យ​ចំនួន ​១​២​គម្រោង គម្រោងថាមពល​ខ្យល់​ចំនួន ៦​ គម្រោងជីវម៉ាស​ផ្គុំ​ជាមួយ​ថា​ម​ព​ល​ពន្លឺព្រះអាទិត្យ​ចំនួន​១គម្រោង គម្រោងផលិត​អគ្គិសនីដើរដោយឧស្ម័ន(LNG)ចំនួន​១​គម្រោង គ​ម្រោ​​​​ងវា​រីអគ្គិសនី​ចំនួន​១​គម្រោង និង​គម្រោង​​ស្ថានីយ៍ស្តុក​ថាមពល​ចំនួន​២គម្រោង ។ គម្រោង​ទាំង​២៣​នេះ មាន​​គ​ម្រោ​ង​​អភិវឌ្ឍន៍ស្ថានីយផលិត​អគ្គិសនីចំនួន​ ២១​គម្រោង ដែលមានអានុភាព​សរុប ៣ ៩៥០​មេហ្គាវ៉ាត់ និង​​មានគម្រោង​អភិវឌ្ឍ​ស្ថានីយស្តុក​ថាមពល​ចំនួន​ ២គម្រោង ដែល​មានអានុភាព ២០០០មេហ្គាវ៉ាត់ ។​

ដោយឡែក ចំពោះទំហំទឹកប្រាក់លើការ​វិនិយោគទាំង​២៣​គម្រោ​ង​នេះ មាន​ចំនួន ៥៧៩០​លានដុល្លារអាមេរិក ហើយបើតាមការ​ពិនិត្យ និង​វិភាគ​លើ​លក្ខណៈបច្ចេកទេស សេដ្ឋកិច្ច​ និង​សង្គម ការអភិវឌ្ឍន៍គម្រោង​ទាំង​២៣​នេះ មានផល​ប្រយោជន៍​ចំពោះ​ព្រះរាជាណាចក្រកម្ពុជា ក្នុងការ​បំ​ពេ​ញ​ប្រភពអគ្គិសនីឱ្យបាន​គ្រប់​គ្រាន់ និងទាន់ពេលវេលា​តាមកំណើន​នៃតម្រូវការអគ្គិសនី​ដែលកើនឡើង ព្រមទាំងផ្ដល់​ប្រភព​អគ្គិស​នី​ដល់​ប្រព័ន្ធ​បណ្ដាញជាតិ ដើម្បីអាចធ្វើការ​ផ្គត់ផ្គង់​អគ្គីសនីមួយផ្នែកដែលអាច​ទុក​ចិត្ត​បាន និង​មានតម្លៃ​សមរម្យ​ដល់អ្នកប្រើប្រាស់​គ្រប់​ប្រភេទ​នៅគ្រប់ទី​កន្លែង​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

ជាលទ្ធផលនៃកិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ គម្រោងទាំង​២​៣នេះ នឹងជួយពង្រឹង​សន្តិសុខ​ថាមព​ល​​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​ព្រះរាជាណាចក្រកម្ពុជា តាមរយៈការ​កាត់បន្ថយ​ការពឹងផ្អែក​លើការនាំចូល​ថាម​ពល និ​ងបង្កើ​នការអភិវឌ្ឍ​ប្រភពថាម​ពល​ក្នុងស្រុក​ បង្កើនការ​អភិវឌ្ឍថាមពល​ស្អាតដែលរួមមាន​ថាម​ពល​​ពន្លឺ​ព្រះអាទិត្យ​ ថាមពល​ខ្យល់​ ថាមពល​ជីវម៉ាស​ ថាមពលវារី​អ​គ្គិ​សនី​ឱ្យ​បា​ន​ជា​អ​តិបរមា ដោយ​រក្សា​ភាព​អាចទុកចិត្តបាន និងតម្លៃសមរម្យ​នៃការផ្គត់ផ្គង់​អគ្គិសនី​ឱ្យនៅ​ដដែល​ ដើម្បីឈានទៅ​សម្រេច​គោ​ល​ដៅ​​​វិ​ស័យថាមពល​ឆ្នាំ២០៣០ ឱ្យមានប្រភព​ថាមពល​ស្អាត​យ៉ាង​តិច​ ៧០​ភាគរយ នៅក្នុ​ង​ប្រ​ភ​ព​ថា​ម​ពល​ក្នុង​ស្រុកសរុប និង​ចូលរួម​ចំណែក​ក្នុងការ​សម្រេច​ឱ្យបាននូវ​គោលដៅបរិស្ថាន​របស់កម្ពុជា និង​ការ​ប្ដេ​ជ្ញា​ចិ​ត្តជា​​សាកល​របស់កម្ពុជា ក្នុងការ​កាត់បន្ថយការ​បំភាយឧស្ម័ន​ផ្ទះកញ្ចក់​ ។

គម្រោងនេះដែរ នឹងផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជារាប់ម៉ឺននាក់ ជាពិសេស​ដល់ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​​ខេត្ត​បាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគីរី​ ខេត្ត​មណ្ឌ​ល​គីរី​ ខេត្ត​ព្រះសីហនុ ខេត្ត​កំព​ង់​ចា​ម និងខេត្តព្រៃវែង នៅក្នុង​ដំណាក់​កាល​សាងសង់ ដំណើរការ​ និងថែទាំ នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី ទំនើប រួម​ជា​មួយ​ការ​បណ្ដុះបណ្ដាលនៅ​នឹង​កន្លែង ជួយ​បង្កើន​​សមត្ថភាព ជំនាញរបស់កម្មករ​និយោជិត​កម្ពុជា តាម​រយៈ​​ការ​អនុ​វត្ត​ផ្ទាល់​នៅមូលដ្ឋាន ។ ជាពិសេសនោះ រដ្ឋនឹងទទួលបាចំណូល​ពន្ធ​ពីគម្រោងវិនិយោគទាំង​២៣​គម្រោង​នេះ ដែល​​រួមមានពន្ធលើ​ប្រាក់ចំណូល ពន្ធបន្ថែម​លើការ​បែងចែក​មុន​ពន្ធកាត់ទុក​លើ​ការ​ប្រាក់​និង​ពន្ធ​កាត់ទុក​លើ​ការ​​បែងចែក​ភាគលាភ​ ក្នុងរយៈពេល​នៃ​ប្រតិបត្តិការ​គម្រោង​តាម​កិច្ច​ព្រម​ព្រៀង ​។​

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​​ ក្នុង​រយៈពេល៨ខែ​ដើមឆ្នាំ ២០២៤​នេះ មាន​គម្រោង​វិនិយោ​គ​ថាម​ពល​អគ្គិសនី​ចំនួន២ ត្រូវបានអនុម័ត​ឱ្យវិនិយោគ ក្នុងនោះមានគម្រោង​សាងសង់​វារី​អគ្គិសនី​ស្ទឹងមេទឹក អានុ​ភាព​១៥០មេហ្គាវ៉ាត់ ​តម្លៃវិនិយោគ​៤៤០​លានដុល្លារ និងគម្រោង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ​អគ្គិសនី​ដើរ​ដោយថាមពលព្រះអាទិត្យ​ មាន​ទុន​វិនិ​យោគ​ប្រមាណ​ ៦៥លានដុល្លារអាមេរិក ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក