ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះអនុស្សារណៈភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីចូលរួមគាំទ្រដល់គម្រោងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវដំណាក់កាលទី២ ស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ដោយគ្រោងចំណាយប្រមាណ២លានដុល្លារ។

តាមរយៈគម្រោងតម្លៃ២លានដុល្លាររយៈពេល៥ឆ្នាំនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមថវិកាចំនួន ១,២លានដុល្លារ ខណៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ចូលរួមថវិកាបដិភាគជិត១លានដុល្លារ។ បរិយាបន្នហិរញ្ញវត្ថុ គឺសំដៅលើលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលាស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានការការពារតាមផ្លូវច្បាប់។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ៖
“គម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវដំណាក់កាលទី២ នឹងផ្តោតអាទិភាពលើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា លើកកម្ពស់តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ដោយសម្របតាមយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុថ្នាក់ជាតិ ខណៈដែលសមាគមក៏បានរៀបចំយុទ្ធសាស្ត្រប្រាំឆ្នាំរបស់ខ្លួនឲ្យស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិផងដែរ”

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានថ្លែងថា ៖
“ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា CBC បានប្តេជ្ញាក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការចូលរួមថវិកាបដិភាគជិត១លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយថវិកានេះនឹងត្រូវដាក់ចូលរួមគ្នាជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគម្រោងបរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវដំណាក់កាលទី២”
សូមបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានប្រារព្ធធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ និងវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះ ក៏មានបទបង្ហាញពិសេសរបស់ឯកឧត្តមបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងបរិបទនៃការរស់នៅជាមួយ COVID-19 តាមប្រក្រតីភាពថ្មីផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content