លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

បរទេស ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និងបដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន ។

យោងតាមការចេញផ្សាយរបស់បណ្តាញសាព័ត៌មានអន្តរជាតិបានឱ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាទីក្រុងអង់ការ៉ា ប្រទេសតួកគី ដែលធ្វើឱ្យកម្តៅនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែឡើងកម្តៅខ្លាំង បើទោះបីជាសហភាពអឺរ៉ុប (EU) មានច្បាប់តម្រូវឱ្យការចរចាពាណិជ្ជកម្មនានាត្រូវធ្វើឡើងក្នុងនាមជាប្លុកតែមួយក៏ដោយ។ មូលហេតុចម្បងនៃការកាត់ផ្តាច់ពាណិជ្ជកម្ម ដោយសារអេស្ប៉ាញបដិសេធមិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់គោលដៅថ្មីរបស់ណាតូ គឺ ៥ ភាគរយនៃ GDP និងការមិនសហការនៅក្នុងសង្រ្គាមអ៊ីរ៉ង់ ជាពិសេស ក្រោយពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បដិសេធមិនអនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួនសម្រាប់ប្រតិបត្តិការសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ បានហៅអេស្ប៉ាញថា ជា «ដៃគូដ៏អាក្រក់បំផុត»។ លោក ត្រាំ បញ្ជាផ្ទាល់ទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent ឱ្យកាត់ផ្តាច់ពាណិជ្ជកម្ម និងរាល់ការទស្សនកិច្ចនានា។ ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក កំពុងរៀបចំបញ្ជីមុខទំនិញរបស់អេស្ប៉ាញដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចក្នុងពេលឆាប់ៗខាងមុខនេះ ហើយលោក ត្រាំ អាចនឹងប្រើប្រាស់ច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចក្នុងគ្រាអាសន្នអន្តរជាតិ (IEEPA) ដើម្បីអនុវត្តហាមឃាត់ការនាំចូល។

គួររំលឹកផងដែរថា នេះជាលើកទីពីរហើយដែលប្រធានាធិបតីអាម៉េរិកបានគំរាមអេស្ប៉ាញបែបនេះ បន្ទាប់ពីការគំរាមលើកដំបូងកាលពីខែមីនា ប៉ុន្តែពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្តជាធម្មតារហូតមកដល់ពេលបច្ចុប្បន្ន។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានព្យាយាមសម្រាលស្ថានភាពដោយលើកឡើងថា លោកមានកិច្ចសន្ទនាយ៉ាងរលូនជាមួយលោក ត្រាំ អំពីការប្រកួតបាល់ទាត់ពិភពលោក (World Cup) និងកីឡាវាយកូនហ្គោល ហើយមិនបានជជែកពីរឿងថវិកាយោធានោះទេ។ អេស្ប៉ាញអះអាងថា ខ្លួនគឺជាសម្ព័ន្ធមិត្តណាតូដ៏គួរឱ្យទុកចិត្ត ដោយបានបង្កើនការចំណាយយោធាយ៉ាងលឿនបំផុតដល់ ២% នៃ GDP របស់ខ្លួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និងបានបញ្ជូនទ័ពទៅកាន់ប្រទេសហ្វាំងឡង់ដើម្បីចូលរួមបេសកកម្មរបស់ណាតូថែមទៀតផង។ បន្ថែមពីនេះ ខាងការិយាល័យនាយករដ្ឋមន្ត្រីអេស្ប៉ាញបានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរធ្វើឡើងដោយក្រុមហ៊ុនឯកជន មិនមែនរដ្ឋាភិបាលឡើយ ហើយច្បាប់ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបក៏មិនអនុញ្ញាតឱ្យអាម៉េរិកដាក់ទណ្ឌកម្មលើប្រទេសណាមួយដាច់ដោយឡែកនោះទេ។

យ៉ាងណាក៏ដោយ បើទោះបីជាមានការគំរាមកំហែងពីលោក ត្រាំ ក៏ដោយ ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មធំជាងគេបំផុតនៅលើពិភពលោក BlackRock របស់អាម៉េរិក នៅតែចាត់ទុកអេស្ប៉ាញជាប្រទេសអាទិភាពឈានមុខគេសម្រាប់ការវិនិយោគ ដោយសារតែសេដ្ឋកិច្ចមានកំណើនលឿនជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត។ BlackRock កំពុងក្តោបក្តាប់ទ្រព្យសកម្មប្រមាណ ១១៩ ពាន់លានដុល្លារនៅក្នុងប្រទេសអេស្ប៉ាញ។ ក្រៅពីនេះ អេស្ប៉ាញគឺជាប្រទេសនាំចេញប្រេងអូលីវធំជាងគេបំផុតលើលោក ហើយក៏នាំចេញគ្រឿងបន្លាស់រថយន្ត ដែកថែប គីមីភណ្ឌ និងស្រាទៅកាន់អាម៉េរិកផងដែរ។ ទោះជាយ៉ាងណាក្ដី ក្រុមអ្នកវិភាគមើលឃើញថា សេដ្ឋកិច្ចអេស្ប៉ាញរងផលប៉ះពាល់តិចតួចប៉ុណ្ណោះពីពាណិជ្ជកម្មជាមួយអាម៉េរិក បើធៀបនឹងបណ្តាប្រទេសអឺរ៉ុបដទៃទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *