ការិយាល័យឥណទានកម្ពុជាដាក់ចេញនូវផលិតផលថ្មីមួយជួយឱ្យអ្នកខ្ចីប្រាក់គ្រប់រូបអាចគ្រប់គ្រងសុខភាពហិរញ្ញវត្ថុ

ភ្នំពេញ៖ ក្នុងគោលបំណងអាចបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អអក្ខរកម្មហិរញ្ញវត្ថុនៅកម្ពុជា ការិយាល័យឥណទានកម្ពុជា (CBC) បានដាក់ចេញនូវផលិតផលថ្មីគឺ Credit Report Plus ដែលជាមុខងារសេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ និងមានតែនៅលើកម្មវិធីទូរស័ព្ទដៃ CBC Mobile App។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CBC កាលពីថ្មីៗនេះ។

CDC បានឱ្យដឹងថា មុខងារនេះនឹងជួយឱ្យអ្នកខ្ចីប្រាក់គ្រប់រូបអាចគ្រប់គ្រងសុខភាពហិរញ្ញវត្ថុរបស់ខ្លួនបាន ដោយមុខងារ Credit Report PLUS រួមបញ្ចូលរបាយការណ៍ឥណទាន និងពិន្ទុ ខេ-ស្ករ នៅក្នុងមុខងារតែមួយ បង្ហាញអ្នកខ្ចីឱ្យឃើញពីស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់ខ្លួន។ មុខងារនេះផ្តល់ជូនក្នុងតម្លៃសមរម្យជាងការបញ្ជាទិញរបាយការណ៍ឥណទាន និងពិន្ទុ ខេ-ស្ករ ដាច់ដោយឡែកពីគ្នា ដែលជួយឱ្យការពិនិត្យសុខភាពហិរញ្ញវត្ថុបានគ្រប់ជ្រុងជ្រោយ និងមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ពេញផ្ទៃប្រទេស។

អតិថិជនដែលបានស្នើសុំរបាយការណ៍សុខភាពហិរញ្ញវត្ថុតែមួយមុខពី CBC ឥឡូវនេះអាចទាញយកនូវអត្ថប្រយោជន៍ (1 Credit Report + 1 K-Score) នៃមុខងារ Credit Report PLUS ដោយចំណាយបន្ថែមតិចតួចបំផុត។

តាមរយៈការកែលម្អពិន្ទុ ខេ-ស្ករ របស់ខ្លួន អ្នកប្រើប្រាស់ទំនងជាអាចបង្កើនកម្រិតកម្ចីរបស់ខ្លួនបានច្រើន ដោយអាស្រ័យលើគោលការណ៍ ផ្តល់កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា។ ពិន្ទុនោះនឹងរំលេចឡើងនូវភាពស័ក្តិសមនឹងទទួលបានឥណទានរបស់អតិថិជនណាម្នាក់ជាចំនួនទោល ដែលជួយឱ្យអ្នកខ្ចីបានដឹងថាខ្លួនស្ថិតក្នុងស្ថានភាពបែបណា។

លោក អឿ សុធារ័ត្ន អគ្គនាយកប្រតិបត្តិរបស់ CBC  មានប្រសាសន៍ថា ៖

“យើងខ្ញុំបានសម្ពោធឲ្យប្រើប្រាស់មុខងារ Credit Report PLUS ដើម្បីឲ្យស្របតាមតម្រូវការឱ្យកាន់តែប្រសើរឡើង ហើយផ្តល់នូវជម្រើសតាមការពេញចិត្តដល់អ្នកប្រើប្រាស់ បន្ទាប់ពីបានសម្ភោធឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់យើងខ្ញុំបាន ១ឆ្នាំរួចមក។ មុខងារថ្មីនេះសំដៅកែលម្អអក្ខរកម្មហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ឥរិយាបថហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។ អ្នកខ្ចីនឹងបានឃើញទិដ្ឋភាពសុខភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែច្បាស់ ហើយនឹងអាចធ្វើការកែលម្អ ភាពស័ក្តិសមនឹងទទួលបានឥណទានរបស់ខ្លួន រក្សាពិន្ទុ ខេ-ស្ករ ហើយរាយការណ៍ពីភាពអសុក្រឹត្យទាំងឡាយនៅក្នុងរបាយការណ៍ឥណទាន របស់ខ្លួនបាន”

យោងតាមទិន្នន័យចុងក្រោយក្នុងរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលប្រចាំត្រីមាសទី៣ បោះពុម្ពដោយ CBC ការដាក់ពាក្យសុំឥណទានរបស់អ្នកប្រើប្រាស់កើនឡើងបាន ៣៨ភាគរយ ធៀបនឹងត្រីមាសទី២។ ទិន្នន័យបានបង្ហាញពីកំណើនសមតុល្យកម្ចីបាន ៥.៨៤ ភាគរយ។ កម្ចី៣០ថ្ងៃ ផុតកំណត់សង ក៏កើនឡើងបាន៦ភាគរយដែរ ដែលចំណុចនេះបង្ហាញពីសារៈសំខាន់នៃការបង្កើតប្រព័ន្ធជឿជាក់មួយ ដែលវាយតម្លៃហានិភ័យឥណទានបានភ្លាមៗ។ ជាមួយនឹងមុខងារ Credit Report Plus អ្នកខ្ចីអាចធ្វើការសម្រេចចិត្ត ដោយមានការគិតគូរប្រសើរជាងមុន។

មុខងារថ្មីលើកម្មវិធីទូរស័ព្ទដៃ CBC Mobile នេះនឹងបង្កើនអក្ខរកម្មហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបង្កើតនូវបរិយាកាសមួយដែលអាចឱ្យវិស័យហិរញ្ញវត្ថុអាចរីកចម្រើនបាន។ កាលណាសុខភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីត្រូវបានគេស្គាល់ទុកចិត្ត នោះអ្នកផ្តល់កម្ចី អាចបែងចែកកម្ចីដោយភាពជឿជាក់ ហើយបណ្តាអ្នកខ្ចីអាចធ្វើការកែលម្អភាពសក្តិសមនឹងទទួលបានឥណទានរបស់ខ្លួនបានដែរ។ ប្រព័ន្ធប្រកបដោយតម្លាភាពមួយនេះនឹងលើកទឹកចិត្តអ្នកខ្ចីឱ្យគិតគូរដល់សុខភាពហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការរក្សារបាននូវពិន្ទុ ខេ-ស្ករ  ខ្ពស់ ដែលផ្តល់ភាពបត់បែនផ្នែកហិរញ្ញវត្ថុផងដែរ។ របាយការណ៍ឥណទានផ្ទាល់ខ្លួន គូសបង្ហាញយ៉ាងព្រឹតព្រាងនូវប្រវត្ដិកម្ចីរបស់អ្នកប្រើប្រាស់ ហើយពិន្ទុ ខេ-ស្ករ ប្រើវិធីវិភាគទិន្នន័យឈានមុខ ដើម្បីប្រមូលផ្តុំប្រវតិ្តនេះ ចូលជាពិន្ទុទោល ដែលចង្អុលបង្ហាញពីភាពសក្តិសមនឹងទទួលបានឥណទានរបស់អ្នកខ្ចីម្នាក់នោះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក