ការទូទាត់តាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា នៅតែជាអាទិភាពស្នូលរបស់វិស័យធនាគារ

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា ការទូទាត់តាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា គឺនៅតែជាអាទិភាពស្នូលរបស់វិស័យធនាគារ ហើយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តវិនិយោគលើសេវាធនាគារចល័ត និងផ្លេតហ្វមទូទាត់ ក៏ដូចជាសេវាឌីជីថល ដើម្បីបម្រើដល់ទីផ្សារក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថលឱ្យកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។

កាលពីពេលថ្មីៗនេះ ស្ថាប័នសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ឥរិយាបទទូទាត់តាមប្រព័ន្ធឌីជីថលរបស់ប្រជាជនកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយការទូទាត់ជាសាច់ប្រាក់សុទ្ធមានការកើនឡើងទៅវិញ ដោយដកស្រង់ខ្លឹមសារចេញពីការសិក្សាអំពីអាកប្បកិរិយាការទូទាត់របស់អ្នកប្រើប្រាស់ ដែលធ្វើឡើងដោយ ក្រុមហ៊ុន CLEAR M&C Saatchi ក្នុងខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០២៣។

សមាគមធនាគារនៅកម្ពុជា សូមជម្រាបជូនសាធារណជនថា អត្ថបទព័ត៌មាន និងការរាយការណ៍នោះ មិនបានឆ្លុះបញ្ចាំងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន និងនិន្នាការឌីជីថលនៅកម្ពុជានោះទេ។ ជាក់ស្តែង មានការវិវឌ្ឍគួរឱ្យកត់សម្គាល់នៃការចាប់យក និងប្រើប្រាស់ប្រព័ន្ធឌីជីថលពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកំណើននេះត្រូវបានពន្លឿនបន្ថែមទៀតក្នុងអំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការវិនិយោគលើផ្លេតហ្វមទូទាត់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្សេងៗទៀត ដោយធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀតរួមមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងជាបន្តបន្ទាប់នៃការចាប់យក និងប្រើប្រាស់ឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រតិបត្តិការទូទាត់ឌីជីថលចំនួន ១,៨ ពាន់លានប្រតិបត្តិការទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ ៤៩៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះ បានបង្ហាញពីការកើនឡើងប្រមាណ ៦១.៨% នៅក្នុងទំហំប្រតិបត្តិការ និងការកើនឡើង ២៣% នៅក្នុងតម្លៃប្រតិបត្តិការ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ និង ស្នើ ១៦ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោកដែលមានការទូទាត់តាមប្រព័ន្ធឌីជីថលខ្ពស់បំផុតធៀបនឹង ផលិតផលក្នុងស្រុកសរុប (GDP) ។

សមាគមធនាគារនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ៖

“ការទូទាត់តាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាគឺ នឹងនៅតែជាអាទិភាពស្នូលរបស់វិស័យធនាគារ ដូច្នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តវិនិយោគលើសេវាធនាគារចល័ត និងផ្លេតហ្វមទូទាត់ និងសេវាឌីជីថល ដើម្បីបម្រើដល់ទីផ្សារ ក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថលកាន់តែងាយរកបាន ងាយស្រួល តម្លៃសមរម្យ និងមានសុវត្ថិភាព។”

ក្នុងន័យនេះ សមាគម និងសមាជិករបស់ខ្លួន នឹងបន្តគាំទ្រធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល និងនវានុវត្តន៍បន្ថែមទៀតទាំងក្នុងវិស័យធនាគារ និងលើសពីវិស័យធនាគារ ដូចមានចែងក្នុងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលឆ្នាំ ២០២១-២០៣៥ របស់កម្ពុជា។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដូចជា តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេសការស្កេនឃ្យូអរកូតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

វឌ្ឍនភាពទាំងនេះ គឺអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើបៗ ជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យមានការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App សម្រាប់ការទូទាត់តាមឃ្យូអរកូត និងការបង្កើតស្តង់ដារឃ្យូអរកូត ជាដើម។ ដំណើរការអភិវឌ្ឍន៍ទាំងនេះបានផ្តល់ភាពងាយស្រួលដល់ការទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស ជាពិសេសក្នុងពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបបានកើនឡើងដល់ជាង ១៩ លានគ្រឿង ច្រើនជាងចំនួនប្រជាជនកម្ពុជាសរុបដែលមានជាង ១៦ លាននាក់។

លើសពីនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងលើកកម្ពស់ការទូទាត់តាមឌីជីថលយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើម និងការសហការផ្សេងៗជាមួយស្ថាប័នហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ ជាមួយនឹងការអនុវត្តគោលនយោបាយទាំងនេះ ការទូទាត់ឌីជីថលនៅក្រៅប្រទេសក៏បានកើនឡើងផងដែរ ដូចជា ថៃ វៀតណាម និងឡាវ ជាដើម ដែលប្រជាជនកម្ពុជាអាចទូទាត់នៅហាងទំនិញនៅប្រទេសទាំងនេះ ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួន។ ទន្ទឹមនេះ ភ្ញៀវអន្តរជាតិក៏បាននិងកំពុងប្រើប្រាស់ការទូទាត់ឌីជីថលច្រើនជាងមុនផងដែរ តាមរយៈឃ្យូអរកូត ដោយ​សារកិច្ចខំប្រឹងប្រែងក្នុងការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់កាន់តែច្រើនឡើងជាលំដាប់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)